សហរដ្ឋ​អាមេរិក និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​​ចំពោះ​​សភា​«ឯក​បក្ស»​កម្ពុជា

បើទោះជាគណបក្សប្រជាជនកម្ពុជា បានសម្រេចបើកប្រជុំសភាលើកដំបូងជាឯកបក្ស ដោយមានព្រះរាជវត្តមាន​ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី យាងគង់ជាព្រះរាជធិបតីភាពក៏ដោយ ក៏សភានេះនៅតែបន្តមានការសង្ស័យ អំពី​ភាពស្របច្បាប់របស់វា ខណៈសហរដ្ឋអាមេរិច សហគមន៍អ៊ឺរ៉ុប បន្តមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាស​ឲ្យ​ដឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងទាមទារឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុង​អំឡុងពេលបោះឆ្នោត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាគណបក្សប្រជាជនកម្ពុជា បានសម្រេចបើកប្រជុំសភាលើកដំបូងជាឯកបក្ស ដោយមានព្រះរាជវត្តមាន​ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី យាងគង់ជាព្រះរាជធិបតីភាពក៏ដោយ ក៏សភានេះនៅតែបន្តមានការសង្ស័យ អំពី​ភាពស្របច្បាប់របស់វា ខណៈសហរដ្ឋអាមេរិច សហគមន៍អ៊ឺរ៉ុប បន្តមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាស​ឲ្យ​ដឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងទាមទារឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុង​អំឡុងពេលបោះឆ្នោត។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ តាមរយៈស្ថានទូត និងតំណាងរបស់ខ្លួនបានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញគោលចំហរបដិសេធ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានស្មើឲ្យមានការត្រួត​ពិនិត្យ​ឡើងវិញ អំពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត ដោយតម្លាភាព ដើម្បីជៀងវាងកំហុសឆ្គងទាំងឡាយ និង​ផ្តល់ការជឿជាក់ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ សេចក្តីថ្លែងការណ៍ដដែល ក៏បានជម្រុញឲ្យគណបក្ស​ទាំងពីរ​សហការគ្នា បន្តដោះស្រាយបញ្ហាទាំងឡាយ ឈរលើគោលការណ៍អហិង្សា ឈានឆ្ពោះទៅរកនីតិរដ្ឋ តាមរយៈការពង្រឹង​លទ្ធិប្រជាធិបតេយ្យ។

ទន្ទឹមនឹងនេះសហគមន៍អ៊ឺរ៉ុបដែលមានការិយាល័យប្រចាំនៅកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានសម្តែងការ​ព្រួយបារម្ភអំពីជំលោះ ដែលអាចកើត​មាន​ឡើងជុំវិញការចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតកន្លងមក។ ជាមួយគ្នានេះសហគមអ៊ឺរ៉ុប ក៏ធ្វើការអំពាវនាវឲ្យគណបក្សទាំងពីរបន្តធ្វើការកំណត់បញ្ហា ដែលបានកើតឡើងក្នុងពេល​បោះឆ្នោតកន្លងមក។

សេចក្តីថ្លែងការណ៍របស់តំណាងសហគមន៍អ៊ឺរ៉ុបដដែលនេះ បានសង្កត់ធ្ងន់ថា រដ្ឋសភាកម្ពុជាមិនអាចប្រព្រឹត្ត​ទៅដោយ​សមស្រប ខណៈមិនការចូលរួម​ពី​គណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតនោះទេ។

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង បានបដិសេធមិនចូលរួមប្រជុំសភាលើកដំបូង ដោយលើកហេតុផលថា មានភាពមិប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត និងស្មើឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតី តែត្រូវ​បានគណបក្សប្រជាជនកម្ពុជាបដិសេធ និងសម្រេចប្រជុំសភាដោយឯកបក្សក្នុងស្ថាភាពប្រទាំងទើស។

តាមរយៈសេចក្តីការខាងលើ សហគមន៍អ៊ឺរ៉ុបស្មើឲ្យគណបក្សទាំងពីរឯភាពគ្នា ធ្វើការកំណែទម្រង់លើស្ថាប័ន និងវិស័យ​មួយចំនួនរួមមាន គ.ជ.ប ប្រព័ន្ធព័ត៌ បញ្ជីរឈ្មោះអ្នកបោះឆ្នោត អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ជាដើម ក្នុងគោលបំណងអភិវឌ្ឍន៍កម្ពុជាលើរយៈពេលយូរអង្វែង។

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នេះរដ្ឋសភាកម្ពុជាបានសម្រេចប្រជុំសភាលើកដំបូង ដែលមានការចូលរួមពីបេក្ខជន​តំណារាស្រ្តជាប់ឆ្នោត ពីខាងគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប បើទោះគណបក្សសង្រ្គោះជាតិដែលមានបេក្ខជន​តំណាងរាស្រ្តចំនួន៥៥រូបធ្វើពហិការមិនចូលរួមក៏ដោយ។

គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ បានចាត់ទុការប្រជុំសភា​នេះថាជាការខុសច្បាប់ ព្រោះបានរំលោភរដ្ឋធម្មនុញ និងបានចោទប្រកាន់ការប្រជុំសភានេះ ថាខុសទៅគោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និងអាចនាំកម្ពុជាទៅកាន់របប«ផ្តាច់ការ»សាជាថ្មីម្តងទៀត៕

----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...