Posts tagged as "Vladimir Poutine"

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

«ខ្ញុំសន្យាថា នឹងចិញ្ច្រាំសាច់អ្នកឯង ឲ្យដូចជាសាច់គោចិញ្ច្រាំចំហុយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ» នេះ ជាសំដីអះអាងឡើង របស់ឧត្ដមសេនីយ៍ស្និតប្រធានាធិបតីរ៉ុស្ស៊ី គឺលោក «Viktor Zolotov» នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីសប្ដាហ៍មុន ដើម្បីបបួលមេដឹកនាំប្រឆាំង ដ៏សំខាន់ របស់ប្រទេសរ៉ុស្ស៊ី លោក «Alexeï Navalny» ឲ្យចូលមកប្រកួត «មួយទល់នឹងមួយ» ជាមួយលោក។

លោក «Viktor Zolotov» អតីតភ្នាក់ងារសម្ងាត់ «KGB» និងជាអតីតអង្គរក្ស ក្នុងទសវត្សរ៍ឆ្នាំ៩០ របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបន្តថា៖ «មកដល់ពេលនេះ គ្មាននរណាម្នាក់ បានឲ្យមេរៀន ដែលស័ក្ដិសម និងដ៏ម៉ឺងម៉ាត់ រហូតដល់អ្នកឯងឈ្ងៀមថ្លើមនោះទេ»។

ឧត្ដមសេនីយ៍រូបនេះ ដែលជាមេបញ្ជាការ នៃកងទាហានឆ្មាំជាតិរ៉ុស្ស៊ី ប្រមាណជា ៤០០ ០០០នាក់ ដែលជាកងពលដាច់ដោយឡែក ពីកងទ័ពរ៉ុស្ស៊ី តែស្ថិតនៅក្រោមបញ្ជា [...]

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

មេដឹកនាំនៅក្នុងពិភពលោក នាំគ្នាសំដែងការសោកស្ដាយ និងរំលឹក ពីវីរភាពនៃអតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព លោក កូហ្វូ អាណាន់ ដែលមានដើមកំណើត ជាជនជាតិហ្គាណា ហើយទើបនឹងទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសស្វីស។

គឺមូលនិធិរបស់លោក ឈ្មោះ «Kofi Annan Fondation» ជាអ្នកប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពី«មរណភាពដ៏សោកសៅ កាលពីថ្ងៃសៅរិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយសាររោគាពាធ ដែលមានរយៈពេលដ៏ខ្លីមួយ»។ សេចក្ដីប្រកាសព័ត៌មាន​នោះ បានអះអាងថា ភរិយា និងកូនចៅរបស់លោក បានស្ថិតនៅក្បែរលោក ក្នុងប្រទេសស្វីសដែលលោករស់នៅ រហូតលុះត្រាដង្ហើមចុងក្រោយ។

ភ្លាមៗ ក្រោយដំណឹងដ៏ក្រៀមក្រំ មេដឹកនាំទាំងឡាយ នៅជុំវិញពិភពលោក នាំគ្នាសំដែងភាពក្ដុកក្ដួល និងការរំលែកមរណទុក្ខ ចំពោះអតីតអគ្គលេខាធិការ នៃអង្គការពិភពលោក [...]

រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

លោក ស្ដេវេន ស៊ីហ្គាល (Steven Seagal) តារាភាពយន្ដអាមេរិក ដ៏ល្បីឈ្មោះ ដែលមានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦ បានក្លាយជា​«បេសកជន»​របស់​ក្រសួង​ការបរទេស​រ៉ុស្ស៊ី ទទួលបន្ទុករឹតចំណងទាក់ទង ផ្នែកមនុស្សធម៌ ជាមួយសហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសឲ្យដឹង ក្នុងសេចក្ដីជូនដំណឹងមួយ របស់ក្រសួងការបរទេសរ៉ូស្ស៊ី។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភារកិច្ចរបស់លោក ស្ដេវេន ស៊ីហ្គាល គឺចូលរួមក្នុងការអភិវឌ្ឍន៍ នូវទំនាក់ទំនង រ៉ុស្ស៊ី-អាមេរិក នៅក្នុងវិស័យមនុស្សធម៌ ដោយរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ និងសិល្បៈ។ ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា តួនាទីរបស់លោក ស្ដេវេន ស៊ីហ្គាល មានលក្ខណៈដូចគ្នា ទៅនឹង «អង្គទូតសុច្ឆន្ទៈ» របស់អង្គការសហប្រជាជាតិដែរ ហើយតួនាទីនេះ មិនបានគ្រោងទុក ពីការផ្ដល់បៀវត្សន៍នោះទេ។

ការតែងតាំងនេះ បានធ្វើឡើង នៅចំពេលដែលទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ [...]

ត្រាំ សរសើរ​បារាំង​ម្ចាស់​ពាន និង​រ៉ូស្ស៊ី​ម្ចាស់​ផ្ទះ​បាល់ទាត់​ពិភពលោក​២០១៨

ត្រាំ សរសើរ​បារាំង​ម្ចាស់​ពាន និង​រ៉ូស្ស៊ី​ម្ចាស់​ផ្ទះ​បាល់ទាត់​ពិភពលោក​២០១៨

ទោះបីក្រុមបាល់ទាត់អាមេរិក មិនមានវត្តមាន នៅក្នុងព្រឹត្តិការណ៍ពិភពលោក ឆ្នាំនេះនឹងគេក៏ដោយ តែប្រធានាធិបតី នៃប្រទេសមហាអំណាច បានឆ្លៀតឱកាស ក្នុងការលើកពានជ័យជំនះ របស់ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ដើម្បីសរសើរក្រុមបាល់ទាត់មាន់គក និងប្រទេសរ៉ុស្ស៊ី ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត។

លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរ​ នៅលើ​ទំព័រ​ទ្វីសធើរ​របស់លោក ជា​ភាសា​អង់គ្លេស ដែលមាន​សេចក្ដី​ជា​ខេមរភាសា​ថា៖ «អបអរសាទរក្រុមបាល់ទាត់បារាំង ដែលបានលេងបាល់ យ៉ាងអស្ចារ្យ រហូតបានឈ្នះពាន បាល់ទាត់ពិភពលោក ឆ្នាំ២០១៨»។

ប្រធានាធិបតីអាមេរិក បានបន្តថា៖ «សូមអបអរសាទរផងដែរ ចំពោះលោកប្រធានាធិបតី ពូទីន និងប្រទេសរ៉ុស្ស៊ី ដែលបានរៀបចំដោយជោគជ័យ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដ៏ធំមួយដូច្នេះ»។

កាលពីប៉ុន្មានម៉ោងមុន ក្រុមមាន់គកបារាំង បានប្រកួតយកឈ្នះ លើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ [...]

MH17៖ ថ្ងៃខែ​សំខាន់ៗ នៃ​គ្រោះបាញ់​កាំជ្រួច​កម្ទេច​យន្ដហោះ

MH17៖ ថ្ងៃខែ​សំខាន់ៗ នៃ​គ្រោះបាញ់​កាំជ្រួច​កម្ទេច​យន្ដហោះ

ថ្ងៃខែសំខាន់ៗទាំងនោះ ត្រូវបានកត់ត្រាទុក ដោយរាប់ចេញពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ថ្ងៃដែល​យន្ដហោះ ត្រូវបានកម្ទេច​​ដោយ​កាំជ្រួច​ប្រឆាំង​យន្ដហោះ ប្រភេទ «Bouk»  នៅលើទឹកដី​ភាគខាងកើត នៃប្រទេសអ៊ុយក្រែន រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថ្ងៃដែលក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ចេញរបាយការណ៍ជាផ្លូវការ ដាក់ការទទួលខុសត្រូវ នៃការបាញ់កាំជ្រួចនេះ ទៅលើកងទ័ពរ៉ូស្ស៊ី ដែលមានមូលដ្ឋាន ក្នុងក្រុង «Koursk» (រ៉ូស្ស៊ី)។

- ១៧ កក្កដា ២០១៤៖ យន្ដហោះប៊ូអីញ (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានផ្ទុះបែក​​ជាបំណែកៗ នៅពេលកំពុង​ហោះ​ហើរ ចូលមកដល់ទឹកដីភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយ​ក្រុមនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ូស្ស៊ី។ មនុស្ស ២៩៨នាក់ (អ្នកបម្រើការ នៅលើ​យន្ដហោះ ១៥នាក់) ដែលគ្រោងធ្វើដំណើរ ចេញពីរាជធានី អាមស្ទេដាម (ហូឡង់) ឆ្ពោះទៅរាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...