Posts tagged as "Vladimir Poutine"

ជំនួប​ហ្សេ៨៖ ជំហាន​ទៅ​ប្រឆាំង​ការ​បន្ថយ​ពន្ធដារ និង​យល់​ស្រប​បង្រួម​វិបត្តិ​នៅ​ស៊ីរី

ជំនួប​ហ្សេ៨៖ ជំហាន​ទៅ​ប្រឆាំង​ការ​បន្ថយ​ពន្ធដារ និង​យល់​ស្រប​បង្រួម​វិបត្តិ​នៅ​ស៊ីរី

បន្ទាប់ពីជំនួបពីរថ្ងៃ នៃកិច្ចចរចារដ៏ចង្អៀត ប្រទេសមហាអំណាចឧស្សាហកម្មទាំង៨ បានរកឃើញនូវចំនុចរួមគ្នាមួយ​ចំនួន ក្នុងនោះការយល់ស្របក្នុងការប្រឆាំងការកាត់បន្ថយពន្ធ បដិសេធប្រាក់ថ្នូរ ក្នុងករណីទាមទារដោយពួកភេវជន​ចាប់​ជម្រិត និងការព្រមព្រៀងរួមមួយចំនួន ទាក់ទងនឹងវិបត្តិនៅប្រទេសស៊ីរី។


មេដឹកនាំទាំងដប់រូប នៃជំនួបហ្សេ៨។

នៅក្នុងទឹកដីនៃប្រទេសអៀរឡង់ខាងជើង ប្រទេសមហាអំណាចខាងផ្នែកឧស្សាហកម្មទាំង៨ រួមមាន អាឡឺម៉ង់ កាណាដា អាមេរិក បារាំង អ៊ីតាលី ជប៉ុន អង់គ្លេស និងរ៉ូស្សី បានជួបប្រជុំគ្នាក្នុងរយៈពេលពីរថ្ងៃ ហើយនៅទីបំផុតបានចេញ​សេចក្ដី​ប្រកាសរួមគ្នា នៅលើចំនុចបីធំៗ ដែលកើតមាននៅលើពិភពលោក។ ក្នុងជំនួបនោះ ក៏មានវត្តមានមេដឹកនាំ​សហគមន៍​​អ៊ឺរ៉ុប ដូចជា​ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ហែម៉ាន់ វ៉ាន រ៉ុមពីរ [...]

ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីរ៉ូស្សី ប្រកាស​លែង​លះ​តាម​ទូរទស្សន៍

ប្រធានាធិបតីនៃប្រទេសរ៉ូស្សី និងភរិយារបស់គាត់ បានប្រកាសនៅថ្ងៃព្រហស្សត្តិ៍ទី០៦ខែមិថុនា ថាពួកគាត់បានលែង​លះ​គ្នាបន្ទាប់ពីបានរស់នៅ ជាគូស្វាមីភរិយាអស់រយៈពេលជិត៣០ឆ្នាំមក។


លោកប្រធានាធិបតីនៃប្រទេសរ៉ូស្សី វ្លាឌីមៀរ ពូទីន និងភរិយា។ (ALEXEI NIKOLSKY, ARCHIVES AP/RIA-NOVOSTI)

លោកវ្លាឌីមៀរ ពូទីន (Vladimir Poutine) និងលោកស្រី លីអ៊ូមីឡា ពូទីន (Lioudmila Poutine) បានថ្លែងប្រកាស​ពី​ព្រឹត្តិការណ៍លែងលះគ្នានេះ តាមកញ្ចក់ទូរទស្សន៍ជាតិ បន្ទាប់ពីបានទៅចូលរួមទស្សនាការសម្ដែងល្ខោនបូរាណមួយ នៅវិមានក្រឹមឡាំង (Kremlin)។

លោកប្រធានាធិបតីបាននិយាយថា «វាជាការសម្រេចចិត្តរួមមួយ»។

លោកស្រី លីអ៊ូមីឡា ពូទីន មិនសូវចេញមុខជាសាធារណៈទេ បើប្រៀបធៀបនឹងកិច្ចការ [...]

ដុំផ្កាយអវកាស ធ្លាក់​នៅ​រ៉ូស្សី៖ រូបភាព​ពិសេស និង​កំប្លែង

ដុំផ្កាយអវកាស ធ្លាក់​នៅ​រ៉ូស្សី៖ រូបភាព​ពិសេស និង​កំប្លែង

រូបភាពជាច្រើន បានពន្លេចរូបរាងរបស់ខ្លួន នៅលើបណ្ដាញអាំងធើណែត។ នៅក្នុងចំណោមនោះ មានមួយចំនួន ជា​រូបភាព​ពិត តែរូបភាពខ្លះទៀត ត្រូវបានគេយកទៅបន្ថែមបន្ថយ មើលទៅគួរអោយ ... អស់សំណើច។


ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង :

ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង (Tcheliabinsk) ហើយបានធ្វើអោយ​មនុស្ស​ច្រើនជាង ១១០០នាក់រងរបួស។ ប៉ុន្តែលើសពីព្រឹត្តិការណ៍ ដែលកម្រនឹងជួបបែបនេះ អ្នកចេះធ្វើក្រាហ្វិច ជាច្រើននាក់ បានបង្កើតគំនិតចម្លែកៗ គួរអោយចាប់អារម្មណ៍។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពីថ្ងៃកើតហេតុ និងបន្ទាប់ពីខ្សែរវីដេអូ ប្រមាណ​ជាជាង១០ខ្សែរ ត្រូវបានបង្ហោះ នៅលើអាំងធើណែតនោះ រូបភាពដ៍ពិសេសៗជាច្រើន [...]

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ ទាំងនេះឡើងវិញ។


នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា បានផ្អៀងរកលិច។ រូបថត wikimedia.org។

- ខែមករា ថ្ងៃទី១៣ នៅអ៊ីតាលី៖ នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា (Costa Concordia) [...]

បញ្ហានៅស៊ីរី៖ ហូឡង់ សុំអោយ អាល់-អាសាដ ចាកចេញ នៅចំពោះមុខ ពូទីន

បញ្ហានៅស៊ីរី៖ ហូឡង់ សុំអោយ អាល់-អាសាដ ចាកចេញ នៅចំពោះមុខ ពូទីន

ការទូត បារីស និងម៉ូស្គូ៖ ស្ថានភាពរបស់ប្រទេសស៊ីរី គឺជារបៀបវីរះដ៏សំខាន់មួយ នៅក្នុងជំនួប រវាងប្រធានាធិបតី ប្រទេសបារាំង និងរ៉ូស៊្សី ក្នុងវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃសុក្រទី១​ ខែមិថុនាកន្លងទៅ។ តែអ្នកតាម ដានស្ថានការណ៍ទាំងឡាយ បានមើលដឹងឃើញពី ភាពមិនចុះសំរុងគ្នាយ៉ាងចំរូងចំរ៉ាស់មួយរវាង ទីក្រុងបារីស និងម៉ូស្គូ។

លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានជួបជាលើកទីមួយ ហើយបានខំបញ្ចុះបញ្ចូល    ដៃគូ សន្ទនារបស់គាត់ លោកប្រធានាធិបតីរ៉ូស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ថាដំណោះស្រាយតែមួយគត់ សំរាប់បញ្ហា នៅប្រទសស៊ីរី គឺត្រូវតែសុំអោយ លោក បាឆា អាល់-អាសាដ (Bachar al-Assad) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...