Posts tagged as "Don Sahong Dam"

រាជ​បណ្ឌិត្យ​សភា​កម្ពុជា ស្នើ​ឲ្យ​ឡាវ ផ្អាក​សាង​សង់​ទំនប់​វ៉ារី​អគ្គីសនី ដនសាហុង

រាជ​បណ្ឌិត្យ​សភា​កម្ពុជា ស្នើ​ឲ្យ​ឡាវ ផ្អាក​សាង​សង់​ទំនប់​វ៉ារី​អគ្គីសនី ដនសាហុង

ភាគីប្រទេសឡាវ បានកំពុងឈូសឆាយផ្លូវ សាងសង់ស្ពានមួយ ដែលចំណាយថវិការអស់ជាង ១០០លានដុល្លា សំរាប់​ធ្វើដំណើរឆ្លងកាត់ និងដឹកសម្ភារៈ យកទៅសាងសង់ទំនប់វារីអគ្គីសនីដនសាហុង។ នេះជាការបង្ហាញ របស់វិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសន្និសីទការសែតមួយ ដែលធ្វើឡើង បន្ទាប់ពីក្រុមការងារ​នៃ​ស្ថាប័នមួយនេះ បានចុះទៅសិក្សារស្រាវជ្រាវនៅក្នុងប្រទេសឡាវ សិ្ថតនៅតំបន់ ដែលមានគម្រោងសាងសង់ ទំនប់​វារី​អគ្គីសនី ដនសាហុង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ២០១៥ថ្មីៗនេះ។

រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការបកស្រាយ អំពីផលប៉ះពាល់ នៅក្នុងសន្និសីទកាសែត អស់រយៈពេលពេញមួយព្រឹក ដើម្បីផ្សព្វផ្សាយឲ្យសារធារណៈជន បានដឹងពីបញ្ហានៃការសាងសង់ទំនប់វារីអគ្គីសនី និងផ្ញើរសារទៅភាគីប្រទេសឡាវ ឲ្យផ្អាកការដំណើរការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង ជាបន្ទាន់។

លោក សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនង់អន្តរជាតិ [...]

តឹក វណ្ណារ៉ា៖ «កូន​កើត​មុន​ឳ» ក្នុង​​រឿង​​ទំនប់​​ដន​សាហុង របស់​​ឡាវ (vdo)

តឹក វណ្ណារ៉ា៖ «កូន​កើត​មុន​ឳ» ក្នុង​​រឿង​​ទំនប់​​ដន​សាហុង របស់​​ឡាវ (vdo)

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិការ​អង្គការ មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO FORUM) បាន​បញ្ជាក់​ក្នុង​សន្និសិទ្ធិ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​តុលា ក្នុង​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ​ថា លោក​ស្នើ​ឲ្យ​មាន​ការ​កំណត់​ជាក់​លាក់ នូវ​នីតិវិធី​ជូន​ដំណឹង ការ​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រម​ព្រៀង PNPCA។

ផល​វិបាក​នៃ​ការ​សាង​សង់​ទំនប់ ដនសាហុង លើ​ទន្លេ​មេគង្គ​នេះ មាន​ពាក់ព័ន្ធ​និង​ជីវភាព ការ​រស់នៅ​​របស់​ប្រជា​ពលរដ្ឋ​ក្នុង​៤ប្រទេស រូម​មាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម។ នាយក​ប្រតិបត្តិ​វេទិការ​អង្គការ មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​បន្ត​ថា ដំណើរ​ការ​នៃ​ការ​​កសាង​នេះ បើ​ទោះ​ជា​មាន​កិច្ច​ព្រមព្រៀង ផ្អាក​ការ​​សាង​សង់​​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ដ៏​ខ្លី​នេះ ក៏​ពិត​មែន តែ​ក្រុមហ៊ុន​ដែល​អនុវត្តន៍​គម្រោង នៅ​តែ​បន្ត​សកម្មភាព និង​ការងារ​​របស់​ខ្លួន [...]

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ប្រទេសបី ស្នើ​ឡាវ ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី ដនសាហុង

ចុងក្រោយនេះ យ៉ាងហោចណាស់ក៏មានប្រទេសបីដែរ ដែលបានស្នើដល់ប្រទេសឡាវ គម្បីផ្អាការសាងសង់​ទំនប់​វារីអគ្គីសនីដនសាហុង។ ការផ្អាកមួយរយៈ គឺដើម្បីផ្តល់ឱកាសដល់ប្រទេសទាំងអស់ ដែលជាសមាជិកគណៈ​កម្មា​ធិការអន្តរជាតិ ទន្លេមេគង្គ សិក្សាថា ត្រូវធ្វើយ៉ាងណា សមស្រប ឬមិនសមស្រប ហើយមានផលប៉ះពាល់ ដល់​បរិស្ថាន​កម្រិតណា ដើម្បីធ្វើការសម្រេច។


ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)

បរិស្ថាន - មិនត្រឹមតែភាគីកម្ពុជាទេ ដែលធ្វើលិខិត សុំឲ្យរដ្ឋាភិបាលឡាវផ្អាកការ សាងសង់ទំនប់វារីអគ្គីសនី​ដនសាហុង នោះ ត្បិតអីភាគីប្រទេសថៃ និងប្រទេសវៀតណាម ក៏បានធ្វើលិខិតសុំផ្អាកការសាងសង់ផងដែរ។ នេះ​ជាការអះអាងរបស់លោក លឹម គានហោ [...]

ធម្ម​យាត្រា​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ត្រូវ​បាន​ហាមឃាត់

ធម្ម​យាត្រា​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គីសនី​ដន​សាហុង ត្រូវ​បាន​ហាមឃាត់

ធម្មយាត្រាដែលមានបំណងអប់រំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអាគ្គីសនី ដនសាហុង ប្រទេសឡាវ និងទទូចឲ្យបញ្ឈប់ការសាងសង់ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការហាមឃាត់ ដោយ​អះអាងថា មិនមានគោលការណ៍ពីថ្នាក់លើ។


ផែនទីបង្ហាញពីទីកន្លែង ដែលត្រូវសង់ទំនប់វារីអគ្គិសនី ដនសាហុង។ (រូបថតផ្ដិតពីផែនទីហ្គូហ្គ័ល)

សិទ្ធិ - លោកយុក សេងឡុង ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣១ ខែមីនា នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានហាមឃាត់មិនឲ្យ​អង្គភាព​របស់លោក [...]

របាយការណ៍៖ ឡាវ​រំលោភ​កិច្ច​ព្រមព្រៀង រឿង​ទំនប់​វារីអគ្គីសនី​«ដនសាហុង»

របាយការណ៍៖ ឡាវ​រំលោភ​កិច្ច​ព្រមព្រៀង រឿង​ទំនប់​វារីអគ្គីសនី​«ដនសាហុង»

មានរបាយការណ៍ជាច្រើន បានបង្ហាញថា រដ្ឋាភិបាលឡាវ បានរំលោភទៅលើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែល​បានចុះហត្ថលេខា ដោយប្រទេសចំនួនបួនក្នុងតំបន់ទន្លេមេគង្គក្រោម ដែលទទួលស្គាល់ពី «សារៈសំខាន់​នៃការប្រើ​ប្រាស់ទន្លេរួមគ្នានេះ ឲ្យប្រកបដោយចីរភាព»។


រូបបង្ហាញពីទីតាំង នៃទំនប់វារីអគ្គិសនី ដែលត្រូវសង់នៅចម្ងាយ២ចំអាម ពីព្រំដែនខ្មែរឡាវ។

វិបត្តិសង្គម - ក្នុងខែតុលា ឆ្នាំ២០១៣ រដ្ឋាភិបាលឡាវបានជូនដំណឹង ទៅគណកម្មការទន្លេមេគង្គ (MRC) ថាទំនប់ ដនសាហុងនេះ មិនស្ថិតនៅលើ «តួទន្លេមេនៃទន្លេមេគង្គ»ទេ ដែលគ្រាន់តែតម្រូវ ឲ្យមានការ«ជូនដំណឹងជាមុន» ជំនួសទៅនឹងការ«ពិគ្រោះយោបល់»។ ជំទាស់ទៅនឹងការលើកឡើងនេះ លេខាធិការដ្ឋាននៃគណកម្មការទន្លេមេគង្គ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...