រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

មន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថាតើព្រះមហាក្សត្រ លោកនឹងយាងចូលរូម​ប្រជុំ​សភាឬយ៉ាងណា បើមានគណបក្សតែមួយនោះ ត្រូវបានទម្លាយជាសកលហើយនៅក្នុងថ្ងៃចន្ទទី២៣ខែកញ្ញា ពោលគឺ​ព្រះមហាក្សត្រស្តេចបានយាងជាអធិបតី នៅក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងនីតិកាលទី៥រួចហើយ។ ភ្លាមៗនេះ បក្សប្រឆាំង ពលរដ្ឋនិងសង្គម ស៊ីវិលមួយចំនួនបានសម្តែងការបាម្ភយ៉ាងខ្លាំង ចំពោះព្រះរាជវត្តមានរបស់​ព្រះមហាក្សត្រ​នៅពេលនេះ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថាតើព្រះមហាក្សត្រ លោកនឹងយាងចូលរូម​ប្រជុំ​សភាឬយ៉ាងណា បើមានគណបក្សតែមួយនោះ ត្រូវបានទម្លាយជាសកលហើយនៅក្នុងថ្ងៃចន្ទទី២៣ខែកញ្ញា ពោលគឺ​ព្រះមហាក្សត្រស្តេចបានយាងជាអធិបតី នៅក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងនីតិកាលទី៥រួចហើយ។ ភ្លាមៗនេះ បក្សប្រឆាំង ពលរដ្ឋនិងសង្គម ស៊ីវិលមួយចំនួនបានសម្តែងការបាម្ភយ៉ាងខ្លាំង ចំពោះព្រះរាជវត្តមានរបស់​ព្រះមហាក្សត្រ​នៅពេលនេះ។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដូចការគ្រោងទុកគ្មានអ្វីប្រែប្រួលនោះទេ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ស្តេចបានយាងជាអធិបតីបើកសម័យប្រជុំសភាលើក ដំបូងនៅថ្ងៃទី ២៣ ខែកញ្ញានេះ ដែល​មាន​តែសមាជិក​តំណាងរាស្រ្តគណបក្សមួយប៉ុណ្ណោះចូលរួម គឺគណបក្សប្រជាជនកម្ពុជា របស់បុរសខ្លាំងលោក ហ៊ុន សែន។

ការយាងជាអធិបតីរបស់ព្រះមហាក្សត្រនៅពេលនេះ បានធ្វើឡើងដោយមានន័យស្មើនឹងទាត់ចោលនូវឆន្ទៈរបស់រាស្រ្តជិត ៣០ ម៉ឺននាក់ដែលបានផ្តិតមេដៃនិងចុះហត្ថលេខា ដាក់ញត្តិ សុំឲ្យព្រះអង្គកុំចូលរួមប្រជុំសភា លើកដំបួង ក្នុងរយៈពីរ​-បីថ្ងៃ​កន្លងមកនេះ ព្រមទាំងទាត់ចោលឆន្ទៈពលរដ្ឋប្រមាណជិតបីលាននាក់ផ្សេងទៀត ដែលគាំទ្របក្ស​សង្គ្រោះជាតិ។ ពលរដ្ឋ សង្គមស៊ីវិល និងមន្រ្តីបក្សប្រឆាំង បានសម្តែងការព្រួយបារម្ភ និងខកចិត្តយ៉ាងខ្លាំង ចំពោះព្រះរាជវត្តមាន​ព្រះមហាក្សត្រ​នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ដែលមានគណបក្សតែមួយចូលរួម។

ព្រះតេជគុណមួយអង្គគង់នៅខេត្តកំពុងចាម ដែលថ្លែងប្រាប់ទស្សនៈវដ្ដីមនោរម្យព័ងអាំងហ្វូ ដោយសុំមិនបញ្ចេញ​ព្រះ​នាម​ថា ព្រះតេជគុណមានការសោកស្តាយខ្លាំងណាស់ ពីព្រោះប្រជារាស្រ្ត បានដាក់ញត្តិណាស់ ដើម្បីស្នើកុំឲ្យព្រះអង្គ​ចូល​រួម​ប្រជុំសភាលើកដំបូង តែទីបំផុតបែរជាព្រះ មហាក្សត្រលោកនៅតែចួលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំដដែរ។ ព្រះសង្ឃ​អង្គ​នេះបានមាន ថេរដីកាចុងក្រោយថា លោកហួសចិត្តគ្មាន«អ្វីនឹងថ្លែង»នោះទេ។

សកម្មជនសិទ្ធិមនុស្សរបស់អង្គការអាដហុក លោក ចាន់ សុវត្ថិ បានលើកឡើងថា ស្ថាប័នព្រះ មហាក្សត្រ ពេល​កំពុង​ស្ថិត​នៅក្នុងលក្ខណៈតានតឹង ដោយសារតែព្រះអង្គលោកក៏មានបញ្ហា របស់ព្រះអង្គ ដោយពិបាករើព្រះកាយណាស់។ សកម្ម​ជនសិទ្ធិមនុស្សរូបនេះបានបញ្ជាក់ថា ស្ថាប័នព្រះមហាក្សត្រត្រួវបានប្រជារាស្រ្តគោរពឲ្យតម្លៃ វាអាស្រ័យទៅលើ​គណបក្ស​ធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិស្រុះស្រួលគ្នា។ តែបើគណបក្សធំៗ ទាំងពីរមិនមានភាព​ឯកភាពគ្នា នោះតម្លៃរបស់ស្ថាប័នព្រះមហាក្សត្រក៏បែបនោះដែរ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូពីខេត្តសៀមរាប​មក​ថា ការយាងចួលរួមប្រជុំសភានាពេលនេះ លោកមានការ បារម្ភនិងសោកស្តាយ ខ្លាចមានការបែកបាក់គ្នានៅក្នុងសង្គម ដោយសារតែនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាស្ទើរតែបែបបាក់ជាពីរទៅហើយ។ អ្នកតំណាងរាស្រ្តដែលមិនចួលរួមបប្រជុំ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ហាក់បីដូចជាយល់ពីព្រះទ័យរបស់ព្រះមហាក្សត្រយ៉ាងខ្លីថា «នៅ​ក្នុងទឹកព្រះទ័យរបស់ព្រះអង្គ ក៏ចង់រកយុត្តធម៌ជួនពលរដ្ឋដែរ»។

លោក កែម ឡី អ្នកឃ្លាំមើលស្ថានការណ៍សង្គមនៅកម្ពុជា បានចាត់ទុកការយាងចូលរួមប្រជុំ របស់ ព្រះមហាក្សត្រ​នៅថ្ងៃ​នេះថា វាអាចជះឥទ្ធពលដល់ស្ថាប័នរាជបល្ល័ង្គ ដែលធ្វើឲ្យប្រជា ពលរដ្ឋលោកអស់ជំនឿទុកចិត្ត និងស្ថាប័ននេះ នឹងក្លាយ​ជាស្ថាប័នមូយដែលធ្វើឲ្យប្រជាពល រដ្ឋមានការព្រួយបារម្ភ ព្រមទាំងពលរដ្ឋរិះគន់ផងដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ បានប្រាប់ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ តាមរយៈបណ្តាញសង្គម Facebook កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅយ៉ាងខ្លីថា ប្រសិនបើព្រះមហាក្សត្រ​យល់ព្រម​ស្តេច​យាងចូលរូមប្រជុំមែននោះ ព្រះអង្គនឹងក្លាយ «ជារូបសំណាក» តែបើព្រះអង្គមិនចូលរួមប្រជុំសភាវិញនោះ «ព្រះអង្គនឹង ក្លាយជាវីរៈជន»។

យ៉ាងណាក៏ដោយជុំវិញបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា អ្វីដែលព្រះមហាក្សត្រ​លោក​ធ្វើគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ព្រះអង្គគ្មានរងសម្ពាធណាមួយ ពីគណៈបក្សប្រជានកម្ពុជានោះទេ។ លោកថា គណបក្ស​ប្រជាជនកម្ពុជា គោរពព្រះមហាក្សត្រ«ខ្លាំង»ណាស់។

សូមរម្លឹកថា កាលពីឆ្នាំ២០០៣ កន្លងទៅ ប្រទេសកម្ពុជាក៏ធ្លាប់ជួបនឹងបញ្ហាបែបនេះដែរ ដោយនៅពេលនោះ គណណបក្ស ហ្វ៊ុនស៊ិនប៉ិច កាលណោះដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម ឬណរិទ្ធិ និងគណបក្សសមរង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី បានបដិសេធមិនចូល រួមប្រជុំសភាលើកដំបូង ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ កាលនោះ ព្រះមហាក្សត្រនៃ​ប្រទេសកម្ពុជា គឺព្រះបាទ នរោត្តម សីហនុ បានបដិសេធយាងចូលរូមជាអធិបតីក្នុងការបើក សម័យប្រជុំសភាលើកដំបូង តាមការស្នើសុំរបស់គណបក្សប្រជជនកាន់កាប់ដោយលោក ហ៊ុន សែន ឡើយ ទោះបីជាពេលនោះ ព្រះអង្គត្រូវបានលោក​ហ៊ុន សែន ដាក់ពង្រាយទ័ព«គម្រាម»យ៉ាងណាក៏ដោយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺមុនកិច្ចប្រជុំសភាលើកដំបូងបានចាប់ផ្តើម ប្រជាពល រដ្ឋខ្មែរជាច្រើន ដែលមាន​ទាំងព្រះសង្ឃ សង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងបានប្រមូល ផ្តុំគ្នានៅជុំវិញមុខបរិវេណព្រះបរមរាជវាំង ដើម្បីស្នើឲ្យ​ព្រះមហាក្សត្រ កុំទាន់យាងចូលរួម ប្រជុំសភាលើកដំបួង ដរាបណាយុត្តធម៌ និងការឯកភាពជាតិនៅមិនទាន់កើតមាន។ពួកគេ ទាំងនោះ មានក្រុមខ្លះយកញត្តិ ដែលមានស្នាមមេដៃពលរដ្ឋរាប់ម៉ឺននាក់ និងមានអ្នកខ្លះ ធ្វើសមាធិ ធ្វើកូដិកម្មបង្អត់​អាហារជាដើម។ ប៉ុន្តែការលះបង់របស់ពួកគេ មិនត្រឹមតែជាអ្វីដែលលោកហ៊ុន សែនធ្លាប់ហៅថា ជា«ព្យុះក្នុងខ្អម»​ប៉ុណ្ណោះ​ទេ តែ​ថែមទាំងត្រូវរងគ្រោះនឹងការបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងអាជ្ញាធរ ហើយជាលទ្ធផលចុងក្រោយ គឺ​ព្រះមហាក្សត្រ​នៅ​តែ​ស្តេចយាងចួលរួមប្រជុំសភាដំបូងដដែល៕

---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...