មន្ត្រី​បក្ស​ប្រជាជន​លើក​ឡើង​«ផ្ទុយគ្នា» ពី​ការ​ជាប់​គាំង​ផ្នែកនយោបាយ

មន្ត្រីជាន់ខ្ពស់ពីរូប មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងផ្ទុយគ្នា ពី«បញ្ហា»នយោបាយនៅកម្ពុជា ក្រោយ​ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ មន្រ្តីជាន់ខ្ពស់ម្នាក់ លើកឡើងថា មិនមានភាព​ជាប់គាំងខាង​នយោបាយឡើយ ចាប់តាំងពីក្រោយការបោះឆ្នោត រហូតមកទល់នឹងពេលនេះ។ ឯមន្រ្តីជាន់ខ្ពស់ម្នាក់ទៀត បាន​ថ្លែង​ផ្ទុយគ្នាទៅវិញ ដោយចាត់ទុកថា ការមិនចូលរដ្ឋសភាជាតិរបស់គណបក្សប្រឆាំង មិនអាចធ្វើការដោះស្រាយ​បញ្ហា​បានទេ។ បើអញ្ចឹង អ្វីទៅជាចម្លើយពិត? ជាប់គាំង ឬមិនជាប់?
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីជាន់ខ្ពស់ពីរូប មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងផ្ទុយគ្នា ពី«បញ្ហា»នយោបាយនៅកម្ពុជា ក្រោយ​ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ មន្រ្តីជាន់ខ្ពស់ម្នាក់ លើកឡើងថា មិនមានភាព​ជាប់គាំងខាង​នយោបាយឡើយ ចាប់តាំងពីក្រោយការបោះឆ្នោត រហូតមកទល់នឹងពេលនេះ។ ឯមន្រ្តីជាន់ខ្ពស់ម្នាក់ទៀត បាន​ថ្លែង​ផ្ទុយគ្នាទៅវិញ ដោយចាត់ទុកថា ការមិនចូលរដ្ឋសភាជាតិរបស់គណបក្សប្រឆាំង មិនអាចធ្វើការដោះស្រាយ​បញ្ហា​បានទេ។ បើអញ្ចឹង អ្វីទៅជាចម្លើយពិត? ជាប់គាំង ឬមិនជាប់?


លោក ជាម យៀប (ខាងឆ្វេង) និងលោក ឈាង វុន មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត សហការី)

វិបត្តិនយោបាយ - ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទីពីរ នីតិកាលទីប្រាំ លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា បានលើកឡើងនៅចំពោះមុខអង្គសភា ដែលមានសមាជិកតំណាងរាស្រ្ត​មកពី​គណបក្សប្រជាជនតែមួយនោះថា កម្ពុជាបច្ចុប្បន្ន រាប់តាំងពីក្រោយថ្ងៃបោះឆ្នោតមក មិនមានការ«ជាប់គាំង»​ផ្នែក​នយោបាយនោះទេ។ លោកបានពន្យល់ថា រដ្ឋសភាជាតិកំពុងតែប្រជុំ ឯរដ្ឋាភិបាលក៏កំពុងតែមមាញឹក​ក្នុងកិច្ចការ​របស់ខ្លួនដែរ។

ដោយឡែក នៅក្នុងកិច្ចសម្ភាសក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សាច្បាប់នោះ លោក ឈាង វុន មន្ត្រីមួយរូប​ទៀត មកពី​គណបក្សប្រជាជនកម្ពុជា និងសមាជិកគណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការ​កិច្ចការបរទេស​នៃរដ្ឋសភា បែរជាបានទទួលស្គាល់ថា បញ្ហាដែលនឹងត្រូវដោះស្រាយ ជាបន្តបន្ទាប់នៅពេលខាងមុខនោះ អាចនឹង​អនុវត្តទៅបាន លុះណាតែមានការចូលរួមដោយគណបក្សប្រឆាំង។

លោកបានឯកភាពថា បើតំណាងរាស្រ្តមកពី​គណបក្សសង្គ្រោះជាតិ ចូលសភានោះ បញ្ហានឹងត្រូវបានដោះស្រាយ និងគ្មានភាពជាប់គាំងនយោបាយទេ។ «ទាល់​តែគណបក្សប្រឆាំងចូលមក បើគណបក្សប្រឆាំងមិនចូលមក នៅតែ​ជាប់គាំងចឹង ធ្វើអ្វីក៏អត់កើត។ (...) យើងមិន​អាច​ធ្វើជំនួសគាត់បានទេ។ ឲ្យគាត់យល់ថា គាត់ជាស្លាប​យន្តហោះ​ម្ខាង។»

ក្នុងពេលកន្លងមក រដ្ឋាភិបាលខ្លួនឯង ធ្លាប់បានលើកឡើងថា បញ្ហានយោបាយក្រោយការបោះឆ្នោត កើតចេញ​ពី​វិវាទ​នៃលទ្ធផលបោះឆ្នោត ហើយវិវាទនោះក៏បានដោះស្រាយទៅតាមច្បាប់រួចរាល់ហើយ។ ឯគណបក្ស​សង្គ្រោះ​​​ជាតិវិញ បានអះអាងបន្ថែមពីលើនោះថា បញ្ហាវិវាតនេះ ​កើតឡើងតាមរយៈភាពមិនប្រក្រតី​ ពីមុនការបោះឆ្នោត​មកដល់​​ក្រោយ​ការបោះ​ឆ្នោត​។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់អាចសុំការបកស្រាយ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានទេក្នុងល្ងាចថ្ងៃទី២០ ខែឧសភានេះ។

សម្រាប់អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច ក្នុងពេលកន្លងមក បានបញ្ចេញនូវទស្សនៈរបស់លោកថា អ្នក​បង្កើតវិបត្តិទាំងអស់នោះ មិនមែនតែគណបក្សនយោបាយណាមួយនោះទេ តែគណបក្សនយោបាយធំៗទាំងពីរ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ ត្រូវតែរួមគ្នាដោះស្រាយ ប្រកបដោយឆន្ទៈពិតប្រាកដ។

ឯលោក ឈាង វុន ក៏បានលើកឡើងប្រហែលគ្នានេះដែរ ក្នុងកិច្ចសម្ភាសនៅមន្ទីររដ្ឋសភាជាតិ កាលពីថ្ងៃដដែលថា គណបក្សទាំងពីរគួរួមគ្នា ដើម្បីការចរចាឈានទៅរកភាពប្រសើរឡើងវិញ នៅកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...