សមាជិក គ.ជ.ប ថ្មី​ទាំង​៩ មិន​មែន​ជា​មន្រ្តី​គណបក្ស​នយោបាយ​ឡើយ (vdo)

សមាជិកទាំង៩ របស់ គ.ជ.ប ថ្មី នឹងត្រូវផ្តាច់ខ្លួន ចេញពីគណបក្សនយោបាយ បន្ទាប់ពីអង្គព្រះមហាក្សត្រ ផ្តល់សុពលភាព នាពេលខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 10, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំសភាពេញអង្គ បានផ្តល់សេចក្តីទុកចិត្ត លើបេក្ខភាពទាំង៩រូប ដើម្បីក្លាយខ្លួន ជាសមាជិក អនុប្រធាន និង​ប្រធាន​នៃ គ.ជ.បថ្មី។ បេក្ខភាព៩រូបនេះ បួនរូបមកពីគណបក្សប្រជាជនកម្ពុជា បួនរូបមកពីគណបក្សសង្គ្រោះជាតិ និង​មួយ​រូប​ទៀត មកពីសង្គមស៊ីវិល ក្រោមការឯកភាពគ្នា នៃគណបក្សទាំងពីរ។

ទាំងនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ទាំងមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ក្រោយបញ្ចប់ការផ្តល់សេចក្តីទុកចិត្ត ទៅ​លើ​បេក្ខភាពទាំង៨ នៃ គ.ជ.ប ថ្មីនេះ បានស្នើឲ្យសមាជិក គ.ជ.ប ទាំង៩រូប ត្រូវធ្វើការផ្តាច់ខ្លួន ចេញពី​គណបក្ស​នយោបាយ ទាំងចិត្ត ទាំងគំនិត ទាំងរូបកាយ។ ពិសេសការផ្តាច់ខ្លួន ចេញពីក្របខណ្ឌរដ្ឋបាល នៃគនបក្សនយោបាយ​របស់ខ្លួន ព្រមតាំងខ្លួន ជាបុគ្កលមួយ «ឯករាជ្យ អណ្យាក្រិត និងតម្លាភាព» ត្រូវបំរើផលប្រយោជន៍រួម នៃប្រជាពលរដ្ឋ ប្រយោជន៍សង្គម និងប្រយោជន៍ប្រទេសជាតិជាធំ។

លោក ហ៊ុន សែន លើកឡើងថា ការសម្រេចចិត្ត នៃសមាជិកទាំង៩រូប របស់ គ.ជ.ប មិនមែនជាការសម្រេចចិត្ត របស់​គណបក្សនយោបាយទេ។ លោកបានថ្លែងថា៖ «សមាជិក គ.ជ.ប. មិនមែនជាជាសមាជិក គណបក្សនយោបាយ​ទៀត​ឡើយ។ (…) កុំសុំយោបល់ពីគណបក្សទៀត ទាក់ទងនឹងការបោះឆ្នោត ត្រូវរៀបចំដោយខ្លូនឯង គណបក្សអស់​ភារកិច្ច​ហើយ។ អ្នកទាំងនោះ ត្រូវបំពេញតួនាទីភារកិច្ច តាមច្បាប់ដែលមានចែង។ (…) គណបក្សទាំងអស់ សុទ្ធតែផ្ញើជោគ​វាសនា លើ គ.ជ.ប.ថ្មី ។ គ.ជ.ប ថ្មី ត្រូវបំពេញការងារ ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងលទ្ធិប្រជាធិបតេយ្យ សម្រាប់​មនុស្ស​ជំនាន់ក្រោយ។»

ឯលោក សម រង្ស៊ី វិញ បានថ្លែងគាំទ្រ នូវអ្វីដេលលោកនាយករដ្ឋមន្រ្តី បានលើកឡើងខាងលើ។ ហើយនេះ ក៏ជាលើកទី​មួយហើយ ដែលប្រធានក្រុម តំណាងរាស្រ្តមតិភាគតិចនៃរដ្ឋសភា លោក សម រង្ស៊ី អាចប្រើប្រាស់នូវសិទ្ធិ ជាតំណាង​ក្រុម ក្នុងការបង្កើត នូវ«វប្បធម៌សន្ទនា» ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាសាធារណៈ និងនៅចំពោះមុខ អ្នក​សារព័ត៌មានដោយផ្ទាល់។

មេដឹកនាំគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភារូបនេះ បានហៅជំនួប នៃវប្បធម៌សន្ទានានេះ ថាជាវប្បធម៌សន្ទនា បែប​ប្រវត្តិសាស្រ្ត។ ហើយប្រជាពលរដ្ឋទូទៅ អាចដាក់សេចក្តីទុកចិត្ត និងការជឿជាក់លើ លើ គ.ជ.ប ថ្មី សម្រាប់ដំណើរការ នៃការបោះឆ្នោត នាថ្ងៃខាងមុខ ប្រកបដោយភាពសេរី យុត្តិធម៌ និងមានតម្លាភាព។ លោក សម រង្ស៊ី បានបញ្ជាក់ជាថ្មី ទៅកាន់សមាជិកទាំង៩ រូបរបស់ គ.ជ.ប ថ្មី យ៉ាងដូច្នេះថា៖ «សមាជិក គ.ជ.ប ទាំង៩រូប លែងជាសមាជិក គណបក្ស​នយោបាយ ណាមួយទៀតហើយ។ (…) សមាជិកនេះ ត្រូវមានសេចក្តីស្មោះត្រង់ ចំពោះប្រជាជន និងចំពោះជាតិ។ បំរើ​សង្គម ប្រទេសជាតិ និងផ្តល់ការជ្រើសរើស និងការសម្រេចវាសនានៃប្រជាពលរដ្ឋ ដោយពលរដ្ឋខ្លួនឯង តាមរយៈការ​បោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ រាល់សេចក្តីសម្រេច ត្រូវឈរលើគោលការណ៍ច្បាប់ ក្នុងការផ្តល់​ភាព​ស្អាតស្អំ និងយុត្តិធម៌ជូនពលរដ្ឋកម្ពុជា ដែលលោក ជាម្ចាស់ឆ្នោត។»។

សូម​ទស្សនា«វប្បធម៌សន្ទានា លើកទីមួយ» រវាងប្រធានក្រុមតំណាងរាស្រ្ត មតិភាគតិច លោក សម រង្ស៊ី ជាមួយនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន នៅចំពោះអ្នកសារព័ត៌មាន ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...