សង្គ្រាមនៅម៉ាលី បាន«ប្ដូររូបភាព»នឹងការចាប់ធ្វើចំណាប់ខ្មាំង នៅអាល់ហ្សេរី
វិបត្តិនៅប្រទេសម៉ាលី បានឈានជើងចូល មកក្នុងដំណាក់កាលថ្មីមួយទៀត ខណៈមានការចាប់ជនស៊ីវិល ភាគច្រើនជាជនបរទេស ធ្វើជាចំណាប់ខ្មាំង នៅក្នុងប្រទេសអាលហ្សេរី ដែលនៅជាប់ព្រំប្រទល់មួយ។ អ្នកទទួលខុសត្រូវ ដែលជាក្រុមប្រដាប់អាវុធអ៊ីស្លាមនិយមនេះ មានគោលបំណង ចង់ប្រើប្រាស់ការធ្វើចំណាប់ខ្មាំង យ៉ាងសន្ធឹកសន្ធាប់នេះ ជាការផ្លាស់ប្ដូរនឹងប្រតិបត្តិការសឹក ក្នុងប្រទេសម៉ាលី ដែលដឹកនាំដោយ កងទ័ពបារាំង។
របងព្រំប្រទល់ដី នៃតំបន់ អ៊ីន អាមើណា របស់ប្រទេសអាល់ហ្សេរី។ រូបថត FranceTv info។
តាំងពីព្រលឹងស្រាងៗ ថ្ងៃពុធទី១៦មករា ពួកក្រុមប្រដាប់អាវុធ ដែលស្និតនឹងបណ្ដាញភេវរកម្ម អាល់កៃដា (Al-Qaïda) បានវាយលុករោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយកន្លែង ស្ថិតនៅផ្នែកខាងកើត ប្រទេសអាល់ហ្សេរី ក្បែរព្រំប្រទល់ ជាមួយប្រទេសលីប៊ី [...]