Posts tagged as "LDP"

ហ៊ុន សែន ឆ្ងល់​ហេតុអ្វី​គេ​ហៅ ខឹម វាសនា ថា​«អា​ខ្លែង​ស្រាក»

ហ៊ុន សែន ឆ្ងល់​ហេតុអ្វី​គេ​ហៅ ខឹម វាសនា ថា​«អា​ខ្លែង​ស្រាក»

លោក ហ៊ុន សែន ទំនងជាខានជួបលោក ខឹម វាសនា ដោយផ្ទាល់ អស់រយៈកាលជាយូរមកហើយ ទើបលោកមិនដឹងថា លោក ខឹម វាសនា មានមុខយ៉ាងដូចម្ដេច? ហើយលោក ហ៊ុន សែន ទំនង​ជាកាន់តែឆ្ងល់​ក្នុងចិត្ត ខ្លាំងបន្ថែម​ទៀត នៅពេល​ដែលក្រុមប្រឆាំង​លោក ខឹម វាសនា ហៅ​លោក ខឹម វាសនា ថា​«អាខ្លែង​ស្រាក»។

មេដឹកនាំកម្ពុជា បានថ្លែងចោទឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបជាមួយ កម្មករ-កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ លោកសួរថា៖ «មិនដឹងគាត់មុខយ៉ាងម៉េច បានជាគេហៅគាត់ថា អាខ្លែងស្រាក»?

លោក ហ៊ុន សែន ចោទសួរឡើងវិញថា៖ «ខ្ញុំបើកមើលក្នុងយូធូប ហ្វេសប៊ុក។ អញ្ចឹងមុខគាត់យ៉ាងម៉េច បានគេហៅគាត់អញ្ចឹង?»។

ហើយ​ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសើរលោក ខឹម វាសនា ថា៖ «តែមុខគាត់ស្អាតទេតើ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច [...]

ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

មិនមែនលេងសើចទេ! តែជាទឹកប្រាក់ កម្រិតលានដុល្លារ បើសិនជានរណាម្នាក់ មានសម្លេងដែលបង្ហាញថា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្រៀនពលរបស់លោក ថា «ម៉ែឪគ្មានគុណ»។

ហើយការផ្ដល់រង្វាន់ «១លានដុល្លារ» នេះ មិនមែនជារឿងថ្មីទេ។ លោក ខឹម វាសនា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «ពូប្រាប់ហើយថា បើនរណាម្នាក់ អាចរកបានសំលេងពូ ដែលបង្រៀនមនុស្សថា ម៉ែ​ឪគ្មានគុណ ពូនឹងឲ្យមួយលានដុល្លា»។

ការថ្លែងរបស់លោកប្រធានបក្ស «ជួង» ធ្វើឡើងដើម្បីតបទៅនឹងបណ្ដឹង របស់ស្ត្រីម្នាក់ ដែលបានប្ដឹងសមាជិកគណបក្សមួយរូប ឈ្មោះ លី គឹមឈន ទៅកាន់សាលាឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទបរិហាកេរ្តិ៍គាត់ នៅលើបណ្ដាញសង្គម។

ហើយដើម្បីជាជំនួយ ទៅដល់យុវជន លី គឹមឈន លោក ខឹម វាសនា បានបង្រៀនឲ្យ​សមាជិកបក្ស «ជួង» រូបនេះ គម្រាមត្រឡប់​ទៅស្ត្រីចំណាស់​វិញ ថា៖ «ពេលក្មួយទៅជួបមុខគាត់ នៅចំពោះមុខមេឃុំ [...]

ខឹម វាសនា ញុះឲ្យ​អ្នក​គាំទ្រ​ទៅ​«អបអរ»​ហាង​កាហ្វេ​ផ្សេង​ទៀត

ខឹម វាសនា ញុះឲ្យ​អ្នក​គាំទ្រ​ទៅ​«អបអរ»​ហាង​កាហ្វេ​ផ្សេង​ទៀត

អ្នកដែលមិនយល់ ប្រាកដជាពិបាកយល់! ទោមនស្សនឹងទស្សនៈយល់ឃើញ របស់យុវតីម្នាក់... តែគឺហាងកាហ្វេ ទីកន្លែងធ្វើការ របស់យុវតីនោះទៅវិញទេ ដែលរងការ«អបអរ»។ កន្លែងធ្វើការមួយ នៅមិនគ្រប់គ្រាន់ឡើយ ព្រោះក្រុមខ្លួនស៊ើបមិនច្បាស់ ក៏ស្រាប់តែក្នុងពេលនេះ ត្រូវបន្ថែមកន្លែងធ្វើការមួយទៀត ឬត្រូវបន្ថែមហាងកាហ្វេ ក្នុងក្រុង សៀមរាប ទាំងអស់តែម្ដង។

នេះ បើតាមការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដើម្បីបន្តភាគករណីយុវតីម្នាក់ ដែលបានសំដែងការធុញទ្រាន់របស់ខ្លួន ទល់នឹងក្បួនដង្ហែឃោសនា របស់គណបក្សណាមួយនោះ កាលពីប៉ុន្មានថ្ងៃមុន។

ប្រធានគណបក្សមួយ ដែលហៅខ្លួនឯងថា បក្សជួង ឬបក្ស «LDP» បានសរសេរលើកឡើង ពីការ «រាវស្ទាប» របស់ខ្លួន នៅមុននេះ ដូច្នេះថា៖ «នាងដែលមានទំនាស់ នឹង LDP មិនមែនធ្វើការ នៅហាងការហ្វេ Amazon ផ្សារចាស់នេះទេ គឺធ្វើការនៅហាងកាហ្វេ Amazon តាមផ្លូវជាតិលេខ៦ [...]

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

ទន្ទឹមនឹងយុទ្ធនាការចុងក្រោយ របស់លោក ខឹម វាសនា ដែលមានបំណងចង់បញ្ចុះបញ្ចូល ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមក«រួមរស់» ជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (ហៅខ្លួនឯងថា បក្សជួង) របស់លោកនោះ សមាជិកដ៏សំខាន់ម្នាក់ នៃគណបក្សនេះ ប្រចាំក្នុងសហរដ្ឋអាមេរិក បែរជាប្រកាសចាកចេញពីគណបក្ស«ជួង»នេះទៅវិញ។ មូលហេតុសំខាន់នៃការចាកចេញ ត្រូវបានសមាជិកដ៏ចំណាស់រូបនោះ ពន្យល់ថា ព្រោះគណបក្ស «ជួង» ឬ «LDP» មានជំហរនយោបាយ ដូច(ឬរួមគ្នាតែមួយ ជាមួយ)គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។

សមាជិករូបនោះ ដែលប្រធានគណបក្ស លោក ខឹម វាសនា ចាត់ទុកដូចឪពុក មានឈ្មោះថា ផាន់ សុផាន។ លោក បានផ្ញើរលិខិតសុំចាកចេញនេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទង ដែលបុរសចំណាស់រូបនេះ ធ្លាប់ប្រាស្រ័យ​ជាមួយលោក ខឹម វាសនា ជាពិសេសបានសរសើរ​«ប្រមុខ​បក្ស»​រូបនេះ ថាបានបង្រៀនរូបលោក និងបណ្ដាសមាជិកបក្សផ្សេងៗ [...]

សម រង្ស៊ី៖ «ខ្ញុំបាន​ចាក់​ឲ្យ ហ៊ុន សែន លោត​ៗមែន»

សម រង្ស៊ី៖ «ខ្ញុំបាន​ចាក់​ឲ្យ ហ៊ុន សែន លោត​ៗមែន»

តើលោក សម រង្ស៊ី បានចាក់ទៅត្រង់កន្លែងណា ដើម្បីឲ្យលោក ហ៊ុន សែន លោត? ចាក់ក្រឡេក នៅត្រង់ចង្កេះ? អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលពីប៉ុន្មានថ្ងៃមុន បានប្រកាស មកធ្វើជាសមាជិក​«ធម្មតា»ម្នាក់ របស់គណបក្សប្រឆាំងធំជាងគេនោះ បានសរសេរបញ្ជាក់ជាថ្មី នៅថ្ងៃនេះ ជាខេមរភាសា និងភាសាអង់គ្លេសថា៖ «ខ្ញុំបានចាក់ឲ្យ ហ៊ុន សែន លោត។ ឥឡូវ លោតមែន! / I dare Hun Sen to jump. He was foolish enough to...!»។

សំណេររបស់គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានធ្វើឡើង​ ជាមតិយោបល់មួយ ដោយអមជាមួយនឹងរូបភាព សត្វឆ្កែចចកហក់ទៅរកសត្វស្លាបមួយ ខណៈស្ថានភាពភូមិសាស្ត្រ របស់សត្វឆ្កែចចក មិនបានផ្ដល់អំណោយផល ឲ្យដល់​សត្វឆ្កែចចកនោះទេ។ មតិយោបល់នេះ ជាការតបទៅនឹង ការបង្ហោះព័ត៌មានមួយ នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ខ្លួនឯង ដែលនិយាយពី រដ្ឋប្រហារទម្លាក់លោក រ៉ូប៊ែរ មូហ្គាបេ (Robert Mugabe) មេដឹកនាំផ្ដាច់ការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...