ខឹម វាសនា ញុះឲ្យ​អ្នក​គាំទ្រ​ទៅ​«អបអរ»​ហាង​កាហ្វេ​ផ្សេង​ទៀត

ហាងកាហ្វេមួយ នៅមិនទាន់គ្រប់ទេ តែនៅមាន​ហាង​កាហ្វេ​ផ្សេងទៀត ស្ថិតក្នុងក្រុងសៀមរាបដែរ ដែលទំនងជារង «ការអបអរ» ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នេះ បើតាមការអះអាង​របស់ប្រធានគណបក្ស កាលពីប៉ុន្មាននាទីមុន នៅលើបណ្ដាញសង្គម ដែលធ្វើទៅកាន់ ក្រុមអ្នកគាំទ្ររបស់ខ្លួន។
ខឹម វាសនា ញុះឲ្យ​អ្នក​គាំទ្រ​ទៅ​«អបអរ»​ហាង​កាហ្វេ​ផ្សេង​ទៀត
ពីឆ្វេងទៅស្ដាំ៖ ទិដ្ឋភាពពីខាងក្រៅ នៃហាងកាហ្វេ «Amazon» មួយ និងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 22, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដែលមិនយល់ ប្រាកដជាពិបាកយល់! ទោមនស្សនឹងទស្សនៈយល់ឃើញ របស់យុវតីម្នាក់... តែគឺហាងកាហ្វេ ទីកន្លែងធ្វើការ របស់យុវតីនោះទៅវិញទេ ដែលរងការ«អបអរ»។ កន្លែងធ្វើការមួយ នៅមិនគ្រប់គ្រាន់ឡើយ ព្រោះក្រុមខ្លួនស៊ើបមិនច្បាស់ ក៏ស្រាប់តែក្នុងពេលនេះ ត្រូវបន្ថែមកន្លែងធ្វើការមួយទៀត ឬត្រូវបន្ថែមហាងកាហ្វេ ក្នុងក្រុង សៀមរាប ទាំងអស់តែម្ដង។

នេះ បើតាមការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដើម្បីបន្តភាគករណីយុវតីម្នាក់ ដែលបានសំដែងការធុញទ្រាន់របស់ខ្លួន ទល់នឹងក្បួនដង្ហែឃោសនា របស់គណបក្សណាមួយនោះ កាលពីប៉ុន្មានថ្ងៃមុន។

ប្រធានគណបក្សមួយ ដែលហៅខ្លួនឯងថា បក្សជួង ឬបក្ស «LDP» បានសរសេរលើកឡើង ពីការ «រាវស្ទាប» របស់ខ្លួន នៅមុននេះ ដូច្នេះថា៖ «នាងដែលមានទំនាស់ នឹង LDP មិនមែនធ្វើការ នៅហាងការហ្វេ Amazon ផ្សារចាស់នេះទេ គឺធ្វើការនៅហាងកាហ្វេ Amazon តាមផ្លូវជាតិលេខ៦ ទៅព្រលានយន្តហោះសៀមរាប។ តាមដឹង នៅសៀមរាម មិនមែនមានហាងកាហ្វេ Amazon តែពីរហាងនេះទេ គឺមានហាងកាហ្វេ Amazon ផ្សេងទៀត។»។

សំណេររបស់លោក ខឹម វាសនា ដែលជាប្រធានគណបក្សនយោបាយមួយ ជាប្រតិកម្មថ្មី និងចុងក្រោយបង្អស់ នៅក្នុងរឿងភាគ ហើយក៏ជាចម្លើយ តបទៅហាងកាហ្វេ «Amazon psa chas Siena reap» ក្រោយពីហាងរកទទួលទានមួយនេះ លើកឡើងកាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ប៉ុន្មានថ្ងៃនេះ មានភ្ញៀវច្រេីនខុសពីធម្មតា អរគុណបងប្អូន ដែលបានគាំទ្រ Amazon psa chas Siena reap»។

សម្រាប់ប្រធានគណបក្ស«ជួង» ការសរសេរ​របស់​ហាង​កាហ្វេ​ខាង​លើ មានចេតនាមិនល្អ។ លោកសរសេរថា៖ «តាមសំដី យើងមើលយល់ដល់ចេតនា។ គេអាចធ្វើអីបាន ជារឿងរបស់គេ យើងអាចធ្វើអីបាន ជារឿងរបស់យើង។»។

បន្ទាប់មក លោក ខឹម វាសនា បានញុះឲ្យអ្នកគាំទ្រគណបក្សលោក គួរធ្វើការអបអរហាងកាហ្វេទាំងពីរ តាមរយៈសំណេរលោក ដូចនេះ៖ «ពល LDP នៅសៀមរាប គួរជួយអបអរហាងកាហ្វេ Amazon ផ្សារចាស់នេះមួយ និងហាងកាហ្វេ Amazon ដែលនាងមានទំនាស់​នឹង LDP ធ្វើការនោះហើយ ដើម្បីឲ្យហាងកាហ្វេ Amazon ទាំងពីរនេះ កាន់តែកើនម៉ូយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...