Posts tagged as "Khuong Sreng"

អាជ្ញាធរ​ព្រមាន​ចាត់វិធានការ ប្រឆាំង​យុទ្ធនាការ​«ស្នាម​មេដៃ​មួយ​ដេីម្បី​កោះ​ត្រល់»

អាជ្ញាធរ​ព្រមាន​ចាត់វិធានការ ប្រឆាំង​យុទ្ធនាការ​«ស្នាម​មេដៃ​មួយ​ដេីម្បី​កោះ​ត្រល់»

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ប្រសិនជាយុទ្ធនាការ «ស្នាមមេដៃមួយ ដើម្បីកោះត្រល់» មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះ។ យុទ្ធនាការនេះ បង្កើតឡើងដោយគណបក្សខ្មែរក្រោក ដែលគេស្គាល់ថា ជាគណបក្ស​ដឹកនាំ ដោយលោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ហៅនៅលើបណ្ដាញសង្គម «William Guang»។

ជាប្រតិកម្មតបវិញ លោក «William Guang» បានហៅការព្រមានេះ ថាជារឿងអយុត្តិធម៌ ហើយថានឹងនៅតែរក្សាជំហរ ក្នុងការធ្វើយុទ្ធនាការនេះដដែល នៅផ្ទាល់នឹងទីស្នាក់ការ​គណបក្ស។

ការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដីរបស់លោក ខៀវ សុភ័គ មកបញ្ជាក់ថា «ការធ្វើកិច្ចការអ្វី​ក៏ដោយ ទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវ​មាន​លិខិត​ ស្នើសុំទៅ​អាជ្ញាធរ​ ឲ្យបា​នត្រឹមត្រូវ​ ដោយអ​នុវត្តទៅ​តាម​ច្បាប់បាតុក​ម្ម ដោយ​សន្តិវិធី»។

[...]

ហ៊ុន សែន តែង​តាំង កើត ឆែ  និង នួន ផារ័ត្ន ជា​អភិបាល​រង​រាជធានី

ហ៊ុន សែន តែង​តាំង កើត ឆែ និង នួន ផារ័ត្ន ជា​អភិបាល​រង​រាជធានី

លោក កែត ឆែ ដែលជាអភិបាលរងខេត្តពោធិ៍សាត់ និងលោក នួន ផារ័ត្ន ដែលជាមន្ត្រីផ្នែករដ្ឋបាល នៃទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំងឲ្យក្លាយជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសតំណែងលោក ឃួង ស្រេង ដែលឡើងជាអភិបាល និងជំនួសលោក ត្រាក់ ថៃសៀង ដែលត្រូវបានផ្លាស់ ទៅកាន់ក្រសួងមហាផ្ទៃ។ នេះ បើតាមអនុក្រឹត្យ​មួយ ​ចុះហត្ថលេខា​ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី- ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។

អនុក្រឹត្យ​ចុះថ្ងៃទី២២ ខែមិថុនា ដែលបានយោងតាមសំណើរ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរថា លោក ត្រាក់ ថៃសៀង ដែលជាមន្ត្រីថ្នាក់លេខ១ ត្រូវផ្ទេរពីតំណែង ជាអភិបាលរង ទៅបម្រើការ នៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈលោក កែត ឆែ ដែលជាមន្ត្រីថ្នាក់លេខ៣ ត្រូវបានផ្ទេរពីតំណែង ជាអភិបាលរងខេត្តពោធិ៍សាត់ មកជាអភិបាលរងរាជធានីភ្នំពេញ។ ចំណែកឯលោក នួន ផារ័ត្ន ដែលជាមន្ត្រីថ្នាក់លេខ៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...