ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

តើនរណាមានសម្លេង ដែលបង្ហាញថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្រៀន​«ពលជួង»​របស់​លោក ថា«ម៉ែឪគ្មានគុណ»? សូមយកទៅឲ្យលោក ខឹម វាសនា ដើម្បីជាថ្នូរនឹងប្រាក់ «១លានដុល្លារ»។
ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 02, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនលេងសើចទេ! តែជាទឹកប្រាក់ កម្រិតលានដុល្លារ បើសិនជានរណាម្នាក់ មានសម្លេងដែលបង្ហាញថា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្រៀនពលរបស់លោក ថា «ម៉ែឪគ្មានគុណ»។

ហើយការផ្ដល់រង្វាន់ «១លានដុល្លារ» នេះ មិនមែនជារឿងថ្មីទេ។ លោក ខឹម វាសនា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «ពូប្រាប់ហើយថា បើនរណាម្នាក់ អាចរកបានសំលេងពូ ដែលបង្រៀនមនុស្សថា ម៉ែ​ឪគ្មានគុណ ពូនឹងឲ្យមួយលានដុល្លា»។

ការថ្លែងរបស់លោកប្រធានបក្ស «ជួង» ធ្វើឡើងដើម្បីតបទៅនឹងបណ្ដឹង របស់ស្ត្រីម្នាក់ ដែលបានប្ដឹងសមាជិកគណបក្សមួយរូប ឈ្មោះ លី គឹមឈន ទៅកាន់សាលាឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទបរិហាកេរ្តិ៍គាត់ នៅលើបណ្ដាញសង្គម។

ហើយដើម្បីជាជំនួយ ទៅដល់យុវជន លី គឹមឈន លោក ខឹម វាសនា បានបង្រៀនឲ្យ​សមាជិកបក្ស «ជួង» រូបនេះ គម្រាមត្រឡប់​ទៅស្ត្រីចំណាស់​វិញ ថា៖ «ពេលក្មួយទៅជួបមុខគាត់ នៅចំពោះមុខមេឃុំ កុំភ្លេចប្រាប់គាត់ថា ពូក៏ចង់ប្តឹងគាត់ទៅតុលាការដែរ ពីបទគាត់កាច់មួល បរិហារពូថា បានបង្រៀនមនុស្ស ថាម៉ែ​ឪគ្មានគុណ»។

លោកប្រមុខបានបន្តថា៖ «គឺមីងហ្នឹងទេ ដែលកាច់មួលពូ»។

មុននឹងលោក ខឹម វាសនា តម្លើងសម្លេងសើច និងស្រែករកអ្នកមានមហិទ្ធិរិទ្ធ ដែលអាចជួយ​ប្រជាជាតិ​ខ្មែរ​បាន ដូច្នេះ៖ «ហាហា ខ្មែរអើយខ្មែរ តើអ្នកណាអើយ ដែលជួយលោកខ្មែរបាននោះ? សុំមើលមុខផង តើលោកអ្នកមានមហិទ្ធិរិទ្ធិ អាចជួយខ្មែរបាន លោកមានព្រះភក្តិ យ៉ាងម៉េចទៅ?»។

យ៉ាងណា សម្រាប់អាណត្តិទី៦នេះ អ្នកមានមហិទ្ធិរិទ្ធិម្នាក់នោះ ទំនងមិនអាចជា លោកប្រមុខ​«ពលជួង» បានទេ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...