មាជ សុវណ្ណារា និង​សកម្មជន​បក្ស​ប្រឆាំង​១៣នាក់ ទទួល​បាន​ការ​លើកលែង​ទោស

នៅខាងមុខពន្ធនាគារព្រៃស ក្នុងខណៈនេះ មនុស្សម្នា ញាតិមិត្តរបស់លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំង ទាំង១៣នាក់ កំពុង​ឈររង់ចាំ ទទួលពួកគេ បន្ទាប់ពីពួកគេត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យលើកលែងទោស កាលពីប៉ុន្មានម៉ោងមុន។
មាជ សុវណ្ណារា និង​សកម្មជន​បក្ស​ប្រឆាំង​១៣នាក់ ទទួល​បាន​ការ​លើកលែង​ទោស
ខាងមុខពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក មាជ សុវណ្ណារ៉ា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 27, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលើកលែងទោស ជាទ្រង់ទ្រាយធំ ដូចការថ្លែងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន កំពុងធ្វើទាំងយប់ ក្នុងយប់​ថ្ងៃចន្ទ ី២៧ ខែសីហា ឆ្នាំ២០១៨នេះ។ អ្នកទោសចំនួន១៤នាក់ ដែលគណបក្សប្រឆាំង និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាអ្នកទោសមនសិការ និងជាអ្នកទោសនយោបាយនោះ ត្រូវបានព្រះមហាក្សត្រ ចេញពីព្រះរាជក្រិត្យ លើកលែងទោស កាលពីប៉ុន្មានម៉ោងមុន តាមសំណើររបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។

អ្នកទោសទាំង១៤នាក់ រួមមាន៖

១) លោក មាជ សុវណ្ណារ៉ា
២) លោក អឿ ណារិត
៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
៤) លោក នាង សុឃុន
៥) លោក សាន គឹមហេង
៦) លោក ស៊ុំ ពុទ្ធី
៧) លោក កែ ឃឹម ហៅ រិនឌី
៨) លោក ទេព ណារិន
៩) លោក អាន បឋម ហៅ សុខុម
១០) លោក សាន សីហៈ
១១) លោក អ៊ុក ពេជ្រសំណាង
១២) លោក រឿន ចិត្រា
១៣) លោក យន់ គឹមហួរ
១៤) លោក យា ថុន។

ប្រភពពីពន្ធនាគារព្រៃស បានអះអាងក្នុងនាទីនេះថា អស់លោកទាំង១៤នាក់ កំពុងធ្វើក្រដាសស្នាម ត្រៀមចេញពីពន្ធនាគារ។ ប៉ុន្តែប្រភពមួយទៀត ពីតុលាការរាជធានី បានឲ្យដឹងថា ពួកគេនឹងត្រូវដោះលែង នៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ស្អែកវិញ។

ការដោះលែងក្រុមមន្ត្រី និងសកម្មជន របស់គណបក្សប្រឆាំង បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីការទម្លាយឲ្យដឹង នូវលិខិតសុំទោសលោក ហ៊ុន សែន ពីសំណាក់ ក្រុមអ្នកជាប់ទោសទាំងនោះ មុននឹងត្រូវប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យកមកធ្វើអត្ថាធិប្បាយថា នោះជាភស្ដុតាង ដែលបង្ហាញថា ការដោះលែងនេះ មិនមែនធ្វើឡើង ក្រោមសម្ពាធរបស់អន្តរជាតិនោះឡើយ។

សម្រាប់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងម្ដងហើយ ម្ដងទៀតថា ទង្វើរបស់លោក ហ៊ុន សែន គឺជាការចុះញ៉ម ក្រោមសម្ពាធអន្តរជាតិ។ មេដឹកនាំប្រឆាំងរូបនេះ ថែមទាំងបញ្ជាក់ទៀតថា ការដោះលែងតែមួយមុខ មិនគ្រប់គ្រាន់ទេ ហើយចាំបាច់ត្រូវលោក ហ៊ុន សែន បំពេញលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម៖

១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
៤- ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...