Posts tagged as "Pung Chhiv Kek"

ហ៊ុន សែន ថា​បើ ពុង ឈីវកេក ស្នេហា​ជាតិ គួ​លះ​បង់​«សញ្ជាតិ​បរទេស»

ហ៊ុន សែន ថា​បើ ពុង ឈីវកេក ស្នេហា​ជាតិ គួ​លះ​បង់​«សញ្ជាតិ​បរទេស»

នៅថ្ងៃទី០១ ខែមេសា នេះ រលកសង្គ្រាមសំដី នៃមេដឹកនាំខ្មែរ បានបន្តផ្ទុះជាថ្មីទៀត។ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បីទសវត្សន៍ របស់កម្ពុជា បានថ្លែងរះគន់អ្នកស្រី ពុង ឈីវកេក ថាគួរតែលះបង់ សញ្ជាតិបរទេស ចោលទៅ ដើម្បីមក​បំរើ​ជាតិ ប្រសិនជាអ្នកស្រី ជាអ្នកស្នេហាជាតិពិតនោះ។ នេះ ជាការថ្លែង របស់លោកនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែ​មេសា ឆ្នាំ២០១៥ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៩។

ការលើកឡើងដូច្នេះ បន្ទាប់ពីមានការរិះគន់ថា ច្បាប់គ.ជ.ប ដែលបានអនុម័តចេញ មកហើយនោះ ធ្វើឡើង ដើម្បី​«ចង»​មនុស្សម្នាក់ ដែលគណបក្សទាំងពីរ បានឯកភាពគ្នា ជ្រើសតាំងជាសមាជិកទី៩ របស់ គ.ជ.ប កាលពីថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៤កន្លងមក។ ការរិះគន់នោះ បានបន្តថា ច្បាប់ថ្មីនោះ ដែលបានចែង ពីសញ្ជាតិខ្មែរតែមួយ ពីកំណើត បាន​ធ្វើ​ឲ្យ​អ្នក​មាន​សញ្ជាតិពីរ [...]

មន្ត្រី​បក្ស​ប្រឆាំង​រិះ​គន់ ពុង ឈីវកេក ថា​«ស្នេហា​សញ្ជាតិ​បរទេស»

មន្ត្រី​បក្ស​ប្រឆាំង​រិះ​គន់ ពុង ឈីវកេក ថា​«ស្នេហា​សញ្ជាតិ​បរទេស»

មន្រ្តីមួយរូប មកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ខ្លាំងៗ ចំពោះការលាលែង មិនទទួលតំណែង ជាសមាជិក​ទី៩ របស់ គ.ជ.ប ថ្មី នៃអ្នកស្រី ពុង ឈីវកេក ថា ព្រោះតែស្នេហាសញ្ជាតិបរទេស មិនហ៊ានលះបង់សញ្ជាតិ សុខចិត្ត​លះ​បង់​ប្រយោជន៍ជាតិខ្លួន ក្រោមហេតុផលយ៉ាងខ្លីថា «មិនអាចអនុវត្តទៅរួចនោះទេ»។

លោក រស់ សួរ មន្រ្តី មន្ត្រីឯកទេសខាងច្បាប់ របស់គណបក្សប្រឆាំង បានចោទជាសំនួរថា ហេតុអ្វីបានជាអ្នកស្រី ដាក់​ប្រយោជន៍ នៃប្រទេសជាតិទាំងមូល ឲ្យមានតម្លៃទាប ជាងសញ្ជាតិបរទេស របស់អ្នកស្រីទៅវិញ ឬមួយប្រទេស​កម្ពុជា​ទាំងមូល ប្រយោជន៍ដើម្បីយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជានោះ មិនស្មើនឹងសញ្ជាតិបរទេស របស់​អ្នកស្រី​មួយ​នេះ​ទេ?

ក្នុងព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការបដិសេធ ជាសមាជិកទី៩ របស់ គ.ជ.ប។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុថា៖ [...]

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

តើ​នណា​ខ្លះ អាច​ជា​សមាជិក​ទាំង​៩រូប របស់​គ.ជ.ប​ថ្មី?

ក្រោយពីបានធ្វើ សម្បទានឲ្យគ្នា ទៅវិញទៅមក ក្នុងការពិភាក្សា នៃក្រុមបច្ចេកទេស របស់គណបក្សទាំងពីរលើ សេចក្តី​ព្រៀងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​នោះមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់មានការបង្ហាញ ជាសាធារណៈ ពីគោល​ជំហររបស់បក្សទាំងពីរ ជុំវិញសមាសភាព ទាំង៩រូប នៃ គ.ជ.ប នៅឡើយ។

ការពិភាក្សា និងកែប្រែច្បាប់ថ្មី ទាក់ទងនឹង គ.ជ.ប នេះ ក៏ព្រោះតែចង់ដោះស្រាយ ភាពជាប់គាំងនយោបាយ ក្រោយការ​បោះឆ្នោត សម្រាប់អាណត្តិក្រោយ និងតាមអ្វីដែលគណបក្សប្រឆាំង បានលើកឡើងថា គ.ជ.ប នៅពេលមុន គ្មានភាព​ឯករាជ្យ និងអព្យាក្រិត្យ។ គេនៅចាំបានថា ក្នុងកិច្ចពិភាក្សា នៃក្រុមបច្ចេកទេសទាំងពីរគណបក្ស នាពេលកន្លងមក បាន​ធ្វើការបែងចែក នូវចំនួនសមាសភាព ដែលជាសមាជិករបស់ គ.ជ.ប រួចរាល់ហើយដែរ ដែលបួនរូប មកពីគណបក្ស​ប្រជាជន​កម្ពុជា បួនរូបទៀត [...]

CPP និង CNRP កំពុង​ឲ្យ​សមាជិក​ថ្មី គ.ជ.ប មក​បង្ហាញ​ខ្លួន

CPP និង CNRP កំពុង​ឲ្យ​សមាជិក​ថ្មី គ.ជ.ប មក​បង្ហាញ​ខ្លួន

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា​លើ​ច្បាប់ គ.ជ.ប នៃ​ក្រុម​ការងារ​បច្ចេកទេស​នេះ ប្រមុខ​គណបក្ស​ទាំង​ពីរ បាន​រៀបចំ​ឲ្យ​មាន​តំណាង​ភាគី​ទាំង​សង​ខាង ចូល​ទៅ​បង្ហាញ​ខ្លួន​នា​ពេល​ខាង​មុខ។ ការ​បង្ហាញ​ខ្លួន​នោះ បេក្ខជន​ដែល​ត្រូវ​បាន​ចាត់​តាំង ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤រូប គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤រូប និង​ខាង​សង្គម​ស៊ីវិល​ចំនួន​មួយ​រូប។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ការ​បញ្ជូល​បេក្ខជន​ទាំង​ប្រាំ​បួន​រូប​នេះ ក្រោយ​ពី​ទទួល​ការ​បោះ​ឆ្នោត​គាំទ្រ ទៅ​លើ​បេក្ខភាព​ដោយ​គណបក្ស​ទាំង​ពីរ ហើយ​ក៏​ត្រូវ​ស្នើ​សុំ​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា។

មន្ត្រីរូបនោះ មិន​បានបញ្ជាក់ពីពេលវេលា នៃការចូលបង្ហាញខ្លួនចំពោះមុខសភាទេ ប៉ុន្តែបានបញ្ជាក់ថា ក្នុង​ចំណោម​បេក្ខជន ដែលត្រូវមកឈរឈ្មោះ ជាសមាជិក គ.ជ.ប [...]

នុយ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ផ្លែ​ផ្កា

នុយ​នយោបាយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ទទួល​ផ្លែ​ផ្កា

គណបក្សប្រជាជនកម្ពុជា កំពុង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត ពី​កិច្ច​ព្រម​ព្រៀង ​ជា​មួយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤  ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ក្នុង​ការ​កាន់​អំណាច​របស់​ខ្លួន សម្រាប់​ពេញ​មួយ​អណត្តិ​ទី៥​នេះ ជា​ថ្មី​ទៀត។ រីឯ​គណបក្ស​ប្រឆាំង​វិញ ទោះ​ចង់​មិន​ចង់ ក៏​ពេល​នេះ កំពុង​ក្លាយ​ខ្លួន​ជា​នុយ​នយោបាយ​មួយ ដែល​គណបក្ស​កាន់អំណាច​យក​មក​ប្រើ​ប្រាស់។ នៅ​ក្នុង​បទ​អន្តរាគមន៍​មួយ របស់​អ្នក​សារព័ត៌មាន​អូស្ត្រាលី លោក សេបាស្យៀង ស្ត្រេនជោ (Sebastian Strangio) ជា​មួយ​នឹង​សារព័ត៌មាន​បារាំង ឡឺម៉ុង (Le Monde) បាន​ពន្យល់​ថា កិច្ច​ព្រម​ព្រៀង​នយោបាយ​ដ៏​តក់​ក្រហល់ ថ្ងៃ២២ ខែ​កក្កដា ឆ្នាំ២០១៤ ទំនង​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចំណេញ​ពេល​វេលា និង​ផ្ដល់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​កាន់​អំណាច ក្នុង​រយៈពេល​៤ឆ្នាំ​ទៅ​មុខ​ទៀត។

ក្នុងរយៈពេលចុងក្រោយនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...