តើធ្វើយ៉ាងណា ទើបក្លាយជាអ្នកដឹកនាំ? ចំណុចសំខាន់?
មនោរម្យ.អាំងហ្វូ នឹងស្វែងរកចំនុចសំខាន់ផ្សេងៗទៀត មកជម្រាបក្នុងអត្ថបទក្រោយៗទៀត របស់ខ្លួន។ តែខាងក្រោមនេះ យើងនឹងរៀបរាប់ ពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកដឹកនាំ តែងតែមាន៖
១. ដោះស្រាយបញ្ហា៖
មើលហេតុការណ៏ឲ្យបានសព្វគ្រប់ ហើយស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយឲ្យមានភាពប្រសើរ។ សង្កេតមើលបញ្ហានៅជុំវិញអ្នក ហើយស្តាប់មតិគេ បន្ទាប់មកគិតថា តើអ្នកគួរជួយដោយវិធីណា?
២. គិតឃើញរូបភាពធំ៖
តើអ្នកកំពុងតែដោះស្រាយបញ្ហាឬ? បើអ្នកកំពុងតែដោះស្រាយ អ្នកត្រូវតែវិភាគទៅលើបញ្ហាតូចៗ ឲ្យបានល្អិតល្អន់ និងឲ្យយល់ពីមូលហេតុរបស់វា។ បញ្ហាស៊ីជំរៅមិនមែន ម្នាក់ឯងអាចដោះស្រាយបាននោះទេ វាគួរតែមានការពិភាក្សាជាក្រុម ដែលជាពេលដែលអ្នកត្រូវដើរតួនាទីជាអ្នកដឹកនាំ។
៣. ដឹងសភាពការមុន៖
បើអ្នកមានគំនិតនេះ [...]