Posts tagged as "IBF"

កីឡាករ​«កាស៍»​ដ៏​ល្បី ​ឈ្លក់​នឹង​ដើម​ទ្រូូង​ដ៏​ព្រហើន​របស់​អ្នកគាំទ្រ

កីឡាករ​«កាស៍»​ដ៏​ល្បី ​ឈ្លក់​នឹង​ដើម​ទ្រូូង​ដ៏​ព្រហើន​របស់​អ្នកគាំទ្រ

នៅលើសៃវៀន របស់សហគ្រាសអាមេរិកាំង ឯកទេសខាងប្រដាល់ កាស៍ ឈ្មោះ «World Wrestling Entertainment» ហៅកាត់ថា «WWE» លោក រ៉េនឌី អ័រថុន (Randy Orton) គឺជាតារាកីឡា កាស៍ ដ៏ល្បី​ឈ្មោះ​មួយរូប ដែលតែងយកជ័យជំនះ លើគូប្រកួត សឹងមិនលួសពេល។  តែនៅខាងក្រៅ លោកគឺជាបុរស​សំបូរ​ស្នេហ៍​ម្នាក់ ដែលមានរូបរាងសង្ហា តើស្រីណាមួយ ដែលចងចិត្តបេតី?

ប៉ុន្តែលើកនេះ លោក រ៉េនឌី អ័រថុន បានចាញ់​សម្រស់​​នារី​វ័យ​ក្មេង​​អ្នក​គាំទ្រ​ម្នាក់ នៅ​​ពេល​​ដែល​នាង សុំ​កីឡាករ​​សាច់ដុំ​ធំៗរូបនេះ ថតរូប «Selfie» ជាមួយ។ បញ្ហានៅត្រង់ថា នារីវ័យក្មេងដ៏ឆើតឆាយ ពាក់អាវវាលក​យ៉ាង​ទូលំ​ទូលាយ រហូតបង្ហាញភ្នំ​ទាំងពីរ​ដ៏ព្រហើន ដាក់កីឡាករយើង។

នៅបណ្ដាញ​សង្គមទ្វីសធើរ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ ធ្វើការចែករំលែង ច្រើនជាង ១០០ ០០០ដង ដោយ​គ្រាន់តែ​ក្នុង​រយៈពេល [...]

ចាប់​ខ្លួន​​​បុរស​ម្នាក់ បន្ទាប់​ពី​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ ឃើញ​វាយ​​កូន​ដូច​កីឡា​កាស

អ្នក​ដែល​បាន​ទស្សនា​វីដេអូ​នេះ មានអារម្មណ៍ឆេះឆួលភ្លាម នឹងឪពុកចិត្តអាក្រក់ម្នាក់នេះ។ ឆេះឈួលរហូតដល់ បង្ខំ​ឲ្យ​អាជ្ញាជរ​នៃរដ្ឋកាលីហ្វ័នីរ សហរដ្ឋអាមេរិក ស្វែងរកចាប់ខ្លួនបាន បុរសជាឪពុក នៅក្នុងថ្ងៃទី១០ ខែមេសានេះ។

ហេតុការណ៍បានកើតឡើង នៅក្នុងហាងលក់ទំនិញអាមេរិកមួយ កាលពីថ្ងៃទី០៨ ខែមេសា កន្លងទៅ ហើយត្រូវបាន កាម៉េរ៉ា​សុវត្ថិភាពរបស់ហាង ចាប់រូបភាពបាន។ នៅក្នុងរូបភាពនោះ គេឃើញ បុរសម្នាក់​បាន​ដេញចាប់កូន ហើយទះ​មួយ​ទំហឹងដៃ ចំកណ្ដាលមុខ ដូចកីឡាវាយកាស នៅលើសៃវៀន បណ្ដាលឲ្យកូនម្នាក់នោះ ដួលខ្ពោកទៅនឹងដី។ បន្ទាប់​មក គេឃើញស្ត្រីមានផ្ទៃពោះម្នាក់ បានចូលមកដឹកដៃកុមារ ហើយនាំដើរចេញទៅ ដែលមើលទៅ ហាក់បីដូចជាគ្មាន​រឿង​អ្វីទាំងអស់។

ឃ្លីបវីដេអូមួយទៀត ត្រូវបានបង្ហោះ តាមក្រោយមកទៀត តែជាហេតុការណ៍ ដែលបានកើតនៅមុនវីដេអូទីមួយ។ វីដេអូ​ទីពីរនេះ បង្ហាញថា បុរសជាឪពុក ចាប់កូនដែលទំនងជាដេកននៀល នៅនឹងដី ហើយញ៉ឹងកូននេះឡើង [...]

សន្លប់​«ធំ» ព្រោះ​លួច​ចូល​គាស់​ផ្ទះ... តែ​ចំ​ម្ចាស់​ផ្ទះ​ជា​កីឡាករ​«កាស»

សន្លប់​«ធំ» ព្រោះ​លួច​ចូល​គាស់​ផ្ទះ... តែ​ចំ​ម្ចាស់​ផ្ទះ​ជា​កីឡាករ​«កាស»

បុរសពីរនាក់ បានព្យាយាមចូលទៅលួចវត្ថុមានតម្លៃ នៅក្នុងផ្ទះ របស់កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន (Daniel Bryan) ប៉ុន្តែជាសំណាងអាក្រក់ ព្រោះចោរលួចគាស់ផ្ទះទាំងពីររូប មិនបានគិតថា ខ្លួនត្រូវជួប​នឹង​ម្ចាស់ផ្ទះ ដែល​ខ្លាំង​ដូចយក្សរូបនេះឡើយ។


កីឡាករកាសដ៏ល្បីឈ្មោះ លោក ដានីញែល ប្រាយអន ម្ចាស់ខ្សែក្រវ៉ាតទម្ងន់ធ្ងន់ WWE។ (រូបថត WWE)

ចោរគាស់ផ្ទះ - លើកក្រោយ សុំឲ្យរាង! ហើយមុននឹងធ្វើសកម្មភាពគាស់ផ្ទះគេ ត្រូវ«បន់ព្រះ»ជាមុន ថា«សុំកុំឲ្យ​ជួប​ម្ចាស់ផ្ទះ» ដែលខ្លាំងដូចយក្សយ៉ាងដូច្នេះ។ ចោរគាស់ផ្ទះទាំងពីររូប បានព្យាយាមចូលទៅក្នុងលំនៅដ្ឋានដ៏ស្កឹមស្កៃ របស់កីឡាករកាស លោក ដានីញែល ប្រាយអន នៅក្រុង ហ្វូនីស (Phoenix) [...]

ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (Shinsuke Yamanaka) របស់ជប៉ុន បានយកឈ្នះអ្នកប្រដាល់ហ្វីលីពីន ម៉ាលខូម ទូណាខាវ (Malcolm Tunacao) ដោយបច្ចេកទេស ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីស៊ី (WBC) ប្រភេទទំងន់ ១១៥ផោន ដល់១១៨ផោន កាលពីថ្ងៃច័ន្ទ។


អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (រូបខាងឆ្វេង) កំពុងវាយសម្រុកលើគូរប្រកួតរបស់ខ្លួន ជាជនជាតិហ្វីលីពីន។

កីឡាករវ័យ ៣០ឆ្នាំ យ៉ាម៉ាណាកា បានផ្តួលដៃគូរប្រកួតឲ្យដួលលើសង្វៀន ចំនួន២លើក ក្នុងទឹកទី៣ ដោយការប្រើ​កណ្តាប់​ដៃឆ្វេងធ្ងន់ៗ វាយចំផ្ទៃមុខកីឡាករហ្វីលីពីន។ កណ្តាប់ដៃឆ្វេងរបស់គាត់ដដែល បានវាយផ្តួលកីឡាករ ទូណាខាវ ម្តងទៀត នៅក្នុងទឹកទី១២ ហើយធ្វើឲ្យអាជ្ញាកណ្តាលបញ្ចប់ការប្រកួតត្រឹមនោះតែម្តង។

យ៉ាម៉ាណាកា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...