ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (Shinsuke Yamanaka) របស់ជប៉ុន បានយកឈ្នះអ្នកប្រដាល់ហ្វីលីពីន ម៉ាលខូម ទូណាខាវ (Malcolm Tunacao) ដោយបច្ចេកទេស ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីស៊ី (WBC) ប្រភេទទំងន់ ១១៥ផោន ដល់១១៨ផោន កាលពីថ្ងៃច័ន្ទ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (Shinsuke Yamanaka) របស់ជប៉ុន បានយកឈ្នះអ្នកប្រដាល់ហ្វីលីពីន ម៉ាលខូម ទូណាខាវ (Malcolm Tunacao) ដោយបច្ចេកទេស ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីស៊ី (WBC) ប្រភេទទំងន់ ១១៥ផោន ដល់១១៨ផោន កាលពីថ្ងៃច័ន្ទ។


អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (រូបខាងឆ្វេង) កំពុងវាយសម្រុកលើគូរប្រកួតរបស់ខ្លួន ជាជនជាតិហ្វីលីពីន។

កីឡាករវ័យ ៣០ឆ្នាំ យ៉ាម៉ាណាកា បានផ្តួលដៃគូរប្រកួតឲ្យដួលលើសង្វៀន ចំនួន២លើក ក្នុងទឹកទី៣ ដោយការប្រើ​កណ្តាប់​ដៃឆ្វេងធ្ងន់ៗ វាយចំផ្ទៃមុខកីឡាករហ្វីលីពីន។ កណ្តាប់ដៃឆ្វេងរបស់គាត់ដដែល បានវាយផ្តួលកីឡាករ ទូណាខាវ ម្តងទៀត នៅក្នុងទឹកទី១២ ហើយធ្វើឲ្យអាជ្ញាកណ្តាលបញ្ចប់ការប្រកួតត្រឹមនោះតែម្តង។

យ៉ាម៉ាណាកា បាននិយាយថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់យូរហើយ ដើម្បីទម្លាក់រូបគាត់ ប៉ុន្តែដៃគូររបស់ខ្ញុំ ក៏វាយបានល្អ​ណាស់ដែរ។ ខ្ញុំបានរៀបការ ហើយថែមទាំងមានកូនទៀត ប៉ុន្តែខ្ញុំនៅតែខ្លាំងជាងមុន»។

គាត់បានបន្តថា «ខ្សែក្រវ៉ាត់ពិភពលោកមួយនេះ ជាគោលដៅតែមួយគត់របស់ខ្ញុំ ដូច្នេះខ្ញុំស្វាគមន៏ការប្រកួតទាំងអស់ មិន​ថាអ្នកជាម្ចាស់ខ្សែក្រវ៉ាត់ ដ័បបិលយូប៊ីអេ (WBA), អាយប៊ីអេហ្វ (IBF) ឬក៏ម្ចាស់ខ្សែក្រវ៉ាត់ ដ័បបិលយូប៊ីអូ (WBO) នោះទេ។ ខ្ញុំមិនច្បាស់ថា ខ្ញុំវាយបានល្អនោះទេ នៅថ្ងៃនេះ ប៉ុន្តែខ្ញុំនឹងបង្ហាញឲ្យឃើញការភ្ញាក់ផ្អើលមួយទៀត នៅការប្រកួតបន្ទាប់។»

វាជាការប្រកួតការពារខ្សែក្រវ៉ាត់ លើកទី៣ របស់កីឡាករជប៉ុនរូបនេះ បន្ទាប់ពីការប្រកួតចុងក្រោយ កាលពីខែវិច្ឆិកា ឆ្នាំ២០១១។ ទទឹមនឹងជ័យជំនះនេះ កាន់តែធ្វើឲ្យគាត់មានកំណត់ត្រា មិនដែលចាញ់កើនឡើង៖ ឈ្នះ ១៨លើក, ផ្តួល​ដៃគូរឲ្យសន្លប់ ១៣លើក, និងប្រកួតស្មើចំនួន ២លើក ក្នុងការប្រកួតសរុប ៣៣ដង។

ចំណែកឯអ្នកប្រដាល់ ទូណាខាវ ដែលជាកីឡាករឆ្នើមនៅក្នុងក្របខ័ណ្ឌ ដ័បបិលយូប៊ីស៊ី ដែរនោះ បានកាត់បន្ថយ នូវ​កំណត់ត្រារបស់ខ្លួន៖ ឈ្នះ ៣២លើក, ផ្តួលដៃគូរឲ្យសន្លប់ ២០លើក, ស្មើ ៣លើក និងចាញ់ ៣លើក ក្នុងការប្រកួតសរុប​ចំនួន ៥៨ដង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...