ម៉ែនឆេស្ទើ ស៊ីធី បំបាក់​បីសាច​ក្រហម ដល់​ក្នុង​ផ្ទះ ២-១

កីឡាករបម្រុង សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានបណ្តើរបាល់ដាច់ ខ្សែការពាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បួននាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទីបានសម្រេចនៅនាទី ទី៧៨ ធ្វើឲ្យក្រុម ម៉ែនឆេស្ទើ ស៊ីធី ឈ្នះក្រុមបីសាចក្រហម ២-១ កាលពីយប់ថ្ងៃច័ន្ទ ដែលជួយកាត់បន្ថយគម្លាតសល់ត្រឹមតែ ១២ពិន្ទុ និងសល់ការប្រកួត ៧លើកទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមដែលកំពុងតែឈរ នៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងព្រីមែលីក (Premier League) ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានទទួលជ័យជំនះនៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ប៉ុន្តែទោះជាយ៉ាងណា ក៏មិនមានពិន្ទុគ្រប់គ្រាន់ ក្នុង​ការប្រកួតប្រជែងដណ្តើមពានព្រីមែលីកដែរ។


ក្រុមកីឡាករ ម៉ែនឆេស្ទើ ស៊ីធី នៅក្រោយពីការទាត់ចូលទី ម៉ែនឆេស្ទើ យ៉ូណៃធីតរួច។

កីឡាករបម្រុង សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានបណ្តើរបាល់ដាច់ ខ្សែការពាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បួននាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទីបានសម្រេចនៅនាទី ទី៧៨ ធ្វើឲ្យក្រុម ម៉ែនឆេស្ទើ ស៊ីធី ឈ្នះក្រុមបីសាចក្រហម ២-១ កាលពីយប់ថ្ងៃច័ន្ទ ដែលជួយកាត់បន្ថយគម្លាតសល់ត្រឹមតែ ១២ពិន្ទុ និងសល់ការប្រកួត ៧លើកទៀត។

គ្រូបង្វឹកក្រុម ម៉ែនឆេស្ទើ ស៊ីធី លោក រ៉ូបឺតូ មែនស៊ីនី (Roberto Mancini) បាននិយាយថា «យើងចង់ខិតឲ្យជិត ការទទួល​បានពានរង្វាន់ ប៉ុន្តែវាប្រហែលជាយឺតពេលទៅហើយ សំរាប់ក្រុមយើង»។

ម៉ែនឆេស្ទើ យូណៃធីត ដែលត្រៀមលើកពានរង្វាន់លើកទី២០ របស់ខ្លួននោះ បានប្រកួតចាញ់ក្នុងទឹកដីខ្លួនឯកជាលើកទី២ បន្ទាប់ពីចាញ់ក្រុម ទតិនហេម (Tottenham) ៣-២ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២។

លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) គ្រូបង្វឹកក្រុម ម៉ែនឆេស្ទើ យូណៃធីត បាននិយាយថា «យើងមិនចង់ចាញ់ការ​ប្រកួត នៅក្នុងទីក្រុមម៉ែនឆេស្ទើ នោះទេ។ ប៉ុន្តែលើកនេះ វាក៏គ្មានផលប៉ះពាល់អ្វី ដល់យើងដែរ។ យើងបានឃើញហើយ​ថា នេះជាក្រុមកំពូលទាំង២ នៅក្នុងប្រទេសអង់គ្លេស។»

កីឡាករខ្សែបម្រើ ជេម មីលណឺ (James Milner) បានរកគ្រាប់បាល់នាំមុខឲ្យក្រុម ម៉ែនឆេស្ទើ ស៊ីធី នៅនាទី ទី៥១។ ប៉ុន្តែ​កីឡាករប្រធានក្រុម វីនសិន ខមផែនី (Vincent Kompany) បានធ្វើឲ្យចូលទីខ្លួនឯង នៅនាទី ទី៥៩។ អាក្វេរ៉ូ បានដូរជំនួស​កីឡាករបារាំង ណាស្រ៊ី (Nasri) នៅនាទី៧១។ កីឡាកររូបនេះ លេងសហការគ្នាបានយ៉ាងល្អ ជាមួយនឹងខ្សែបម្រើ យ៉ាយ៉ា តូរ៉េ (Yaya Toure) និងបណ្តើរបាល់ផុតខ្សែការពារជាច្រើននាក់ ហើយក៏ទាត់ផុតដៃអ្នកចាំទី ដេវ៊ីដ ដេហ្គែ (David De Gea) បានសម្រេច។

លោក ហ្វឺកឺសិន បានបន្តថា «បើយើងក្រលេកទៅមើល ប្រវត្តិនៃក្លឹបនេះ យើងនឹងឃើញថា ពួកយើងតែងតែធ្វើឲ្យ​មានការ​លំបាក សំរាប់ខ្លួនឯង ជាក់ស្តែងដូចជាកាលពីឆ្នាំមុន ដែលយើងធ្វើឲ្យមាន ការភ្លាត់ស្នៀត ហើយបាត់បង់ឱកាស​លើក​ពានរង្វាន់»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...