ម៉ែនញូ ចាញ់​ជា​លើក​ទី​២ នៅ​ប្រទេស​ជប៉ុន

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្រោមការដឹកនាំដោយ​គ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ហាក់ដូចជាយ៉ាប់យឺនមែនទែន បន្ទាប់ពីបរាជ័យជាលើកទី២ នៅទឹកដីអាស៊ី ក្នុងការប្រកួតមិត្តភាព៣លើកដំបូង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្រោមការដឹកនាំដោយ​គ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ហាក់ដូចជាយ៉ាប់យឺនមែនទែន បន្ទាប់ពីបរាជ័យជាលើកទី២ នៅទឹកដីអាស៊ី ក្នុងការប្រកួតមិត្តភាព៣លើកដំបូង។


ក្រុមបាល់ទាត់ យ៉ូកូហាម៉ា អេហ្វម៉ារីណូស (អាវខៀវ) របស់ជប៉ុនអបអរនឹងជ័យជំនះ ខណៈក្រុមកីឡាករម៉ែនញ៉ូ អោន​មុខ​ចាញ់។ (រូបថត EPA)

បន្ទាប់ពីចាញ់ក្រុមសឹង្ហាអលស្តា (Singha All Stars) របស់ថៃនៅក្នុងទីក្រុងបាងកក ដោយលទ្ធផល ១-០ និងឈ្នះក្រុម​អេលីកអលស្តា (A-League All Stars) របស់អូស្តា្រលី នៅក្នុងទីក្រុងស៊ីដនី ៥-១ រួចមក ម៉ែនញូបានចាញ់ជាលើកទី២ ក្រោមថ្វីជើងម្ចាស់ផ្ទះក្រុមជប៉ុន យ៉ូកូហាម៉ា អេហ្វម៉ារីណូស (Yokohama F-Marinos) ដោយលទ្ធផល ៣-២ កាលពីយប់​ថ្ងៃអង្គារ៏។

នៅក្នុងកីឡាដ្ឋាននីសាន់ (Nissan Stadium) ដែលជាកីឡាដ្ឋានប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០២ កីឡាករម៉ាឃ្វីណូស (Marquinhos) បានទាត់បាល់ទម្លុះសំណាញ់ទីក្រុមម៉ែនញូ ឲ្យម្ចាស់ផ្ទះនាំមុខមុនតាំង​តែពីនាទីទី១​ទើបតែកែបាល់ បន្ទាប់ពីអ្នកចាំទីដេវីដ ដេហ្គែ (David De Gea) លោតទះបាល់ចេញមិនឆ្ងាយពីទី។

ខ្សែប្រយុទ្ធវ័យក្មេងលីនហ្គាដ (Lingard) បានជួយឲ្យបីសាចក្រហមតាមបានស្មើវិញ នៅនាទីទី១៩ បន្ទាប់ពីទទួលបាន​វាយកាត់ពីខ្សែបម្រើចំណូលថ្មី វីលហ្រ្វេដ សាហា (Wilfried Zaha) មុនពេលដែលខ្សែការពារក្រុមយ៉ូកូហាម៉ា តាស៊្សីរ៉ូ (Tashiro) ទាត់បាល់ជ្រុលជើងចូលទីខ្លួនឯងនៅនាទីទី៣១ ធ្វើឲ្យបញ្ចប់វគ្គទី១ ម៉ែនញូនាំមុខបណ្តោះអាសន្ន ២-១។

នៅវគ្គទី២ បន្ទាប់កែបាល់បាន៤នាទី កីឡាករហ្វាបីយ៉ូ (Fabio) លោតតែតបាល់ជ្រុងចូលទីបានយ៉ាងល្អ ជួយឲ្យក្រុម​យ៉ូកូហាម៉ា តាមបានស្មើមកវិញ ២-២។ ម៉ែនញូ បានដូរកីឡាករឆ្នើមៗចូលមួយចំនួន ហើយក៏ធ្វើការគ្របដណ្តប់​លើ​ក្រុម​ម្ចាស់ផ្ទះវិញ ប៉ុន្តែនៅចុងម៉ោងភ្លាត់ស្នៀតដាច់មាត់ ខ្សែប្រយុទ្ធហ្វូជីតា (Fujita) បានញ៉ាក់ដាច់ខ្សែការពារម៉ែនញូ២នាក់ ហើយក៏ទាត់បំប៉ោងសំណាញ់ទីគ្រាប់ជ័យជំនះបានសម្រេច នៅនាទីទី៨៧។

ក្រុមរបស់លោកដេវីដ ម៉យ នឹងត្រូវប៉ះក្រុមប្រទេសជប៉ុន១ក្រុមទៀត សេរ៉េស្ស៊ូ អូសាកា (Cerezo Osaka) នៅថ្ងៃទី២៦ ខែកក្កដានេះ មុនពេលដែលត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសចិន ដើម្បីប្រកួតជាមួយក្រុម ឃីតឈីអេហ្វស៊ី (Kitchee FC) នៅទីក្រុងហុងកុង នាថ្ងៃទី២៩ ខែកក្កដាជាបន្ត មុននឹងត្រឡប់ទៅកាន់អ៊ឺរ៉ុបវិញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...