Posts tagged as "Everest"

នគរបាល​បាញ់​បាតុករ​ស្លាប់ នៅ​នេប៉ាល់

នគរបាល​បាញ់​បាតុករ​ស្លាប់ នៅ​នេប៉ាល់

ក្រុមបាតុករទាំងនោះ សុទ្ធសឹងជាបណ្ដាជន ម៉ាដេស៊ី (Madhesi) ជនជាតិភាគតិចមួយ ក្នុងចំណោម​​ជនជាតិ​ភាគតិចជាច្រើន ដែលមានការបារម្ភថា ច្បាប់កំពូលដែលបានអនុម័ត្រថ្មី នឹងធ្វើការគៀបសង្កត់ ដោយ​ស្រប​ច្បាប់​ទៅលើពួកគេ។ ច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលបានបែងចែកប្រទេសនេប៉ាល់ ទៅជា៧តំបន់ផ្សេងគ្នា ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ចំនួនតំណាងរាស្ត្រ នៅរដ្ឋសភាជាតិ មានការថយចុះ។ នេះបើតាមការផ្សាយឲ្យដឹង របស់​ទី​ភ្នាក់ងារ​​សារព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP)។

រលកបាតុកម្មជាថ្មីនេះ បានធ្វើឡើងប្រឆាំងនឹងច្បាប់អាជ្ញាសិក ដែលបានដាក់ឲ្យដំណើរការ បន្ទាប់ពីអំពើ​ហិង្សា​ជាច្រើន បានកើតឡើងនៅក្នុងសប្ដាហ៍ចុងក្រោយនេះ រវាងកងកម្លាំងអាជ្ញាធរ និងក្រុមបាតុករ នៃ​បណ្ដា​ជន​ភាគ​តិច ម៉ាដេស៊ី និង ថារូ (Tharu)។ អំពើហិង្សាក្នុងពេលកន្លងមក បានធ្វើឲ្យមនុស្ស៤០នាក់ បាត់​បង់​​ជីវិត នៅ​ទូទាំង​ប្រទេស។

នាយនគរបាលប្រចាំតំបន់ បានថ្លែងប្រាប់ទីភ្នាក់ងារ [...]

ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជនជាតិជប៉ុនមួយរូប​អាយុ៨០ឆ្នាំ និងថែមទាំងធ្លាប់វះកាត់ជម្ងឺបេះដូងមិនតិចជាងបួនលើកផងនេះ បានក្លាយជាជន​មាន​វ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក ដែលបានឡើងទៅដល់កំពូលភ្នំអេវើរេស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៣​ខែ​ឧសភា​កន្លងមក។


លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា ពាក់អាវពណ៌ក្រហម អង្គុយជាមួយកូនរបស់គាត់ (រូបខាងឆ្វេង)។

លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា (Yuichiro Miura) អតីតកីឡាករអ្នកលេងស្គីដ៏កំពូលមួយរូប ដែលធ្លាប់បានធ្វើដំណើរឡើងភ្នំ​កំពស់៨៨៥០ម៉ែត្រនេះ ចំនួនពីរដង​រួចមកហើយនៅ នៅពេលលោកតាមានអាយុ៧០ឆ្នាំ និងម្ដងទៀតនៅអាយុ៧៥ឆ្នាំ។ អ្នកទទួលខុសត្រូវប្រចាំតំបន់​នៃប្រទេសណេប៉ាល់ និងក្រុមអ្នកគាំទ្រលោកតានៅជប៉ុន បាននិយាយឲ្យដឹងថា លោកតា​បានឡើងដល់កំពូលភ្នំ កាលពីថ្ងៃព្រហស្សត្ត៍៍នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...