ជន​ជាតិ​ជប៉ុន​អាយុ​៨០​ឆ្នាំ​មួយ​រូប ឡើង​ដល់​កំពូល​ភ្នំ​អេវើរេស (VDO)

ជនជាតិជប៉ុនមួយរូប​អាយុ៨០ឆ្នាំ និងថែមទាំងធ្លាប់វះកាត់ជម្ងឺបេះដូងមិនតិចជាងបួនលើកផងនេះ បានក្លាយជាជន​មាន​វ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក ដែលបានឡើងទៅដល់កំពូលភ្នំអេវើរេស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៣​ខែ​ឧសភាកន្លងមក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិជប៉ុនមួយរូប​អាយុ៨០ឆ្នាំ និងថែមទាំងធ្លាប់វះកាត់ជម្ងឺបេះដូងមិនតិចជាងបួនលើកផងនេះ បានក្លាយជាជន​មាន​វ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក ដែលបានឡើងទៅដល់កំពូលភ្នំអេវើរេស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៣​ខែ​ឧសភា​កន្លងមក។


លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា ពាក់អាវពណ៌ក្រហម អង្គុយជាមួយកូនរបស់គាត់ (រូបខាងឆ្វេង)។

លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា (Yuichiro Miura) អតីតកីឡាករអ្នកលេងស្គីដ៏កំពូលមួយរូប ដែលធ្លាប់បានធ្វើដំណើរឡើងភ្នំ​កំពស់៨៨៥០ម៉ែត្រនេះ ចំនួនពីរដង​រួចមកហើយនៅ នៅពេលលោកតាមានអាយុ៧០ឆ្នាំ និងម្ដងទៀតនៅអាយុ៧៥ឆ្នាំ។ អ្នកទទួលខុសត្រូវប្រចាំតំបន់​នៃប្រទេសណេប៉ាល់ និងក្រុមអ្នកគាំទ្រលោកតានៅជប៉ុន បាននិយាយឲ្យដឹងថា លោកតា​បានឡើងដល់កំពូលភ្នំ កាលពីថ្ងៃព្រហស្សត្ត៍៍នេះ វេលាម៉ោង៩និង០៥នាទី។

ទីភ្នាក់ងារសារព័ត៌មានជប៉ុនឃីយ៉ូដូ បានផ្សាយពីព្រឹត្តិការណ៍នេះ នៅក្នុងវីដេអូមួយ នៅចម្ងាយ១០គីឡូម៉ែត្រពីទីនោះ ដោយសារក្រុមការងារផ្សេង ដែលកំពុងថតវិដេអូនៅកំពូលភ្នំមួយទៀត កំពស់៥៥០០គីឡូម៉ែត្រ។

លោកតាម មៀយូរ៉ា បានថ្លែងតាមវិទ្យុទាក់ទងថា «យើងបានមកដល់ កំពូលភ្នំហើយ។ ក្នុងអាយុ៨០ឆ្នាំនិង៧ខែ ក្រុម​ការងារជំនាញខាងឡើងភ្នំ បានជួយខ្ញុំឲ្យឡើងមកដល់ទីនេះ។»

លោកតា មៀយូរ៉ា និងកូនប្រុសរបស់គាត់ ហ្គូតា (Gota) បានផ្ដល់ដំណឹងនេះមក កូនស្រីរបស់គាត់នាង អេមីលី (Emili) ដែលធ្វើឲ្យនាងផ្ទុះសំណើច និងទះដៃយ៉ាងខ្លាំងក្លា នៅតាមកញ្ចក់ទូរទស្សន៍សាធារណៈជប៉ុន NHK។

នៅតាមទូរស័ព្ទ លោកតា មៀយូរ៉ា បាននិយាយថា «ខ្ញុំបានធ្វើសម្រេចហើយ»។ លោកតាបានបន្ថែមថា «ខ្ញុំមិនដែល​នឹក​ស្រម័យថា នឹងអាចឡើងមកដល់កំពូលភ្នំដ៏ខ្ពស់ជាងគេនេះ នៅអាយុ៨០ឆ្នាំយ៉ាងដូច្នេះទេ។ វាជាអារម្មណ៍ដ៏ថ្លៃថ្លាជា​ទី​បំផុត បើទោះជាខ្ញុំអស់កម្លាំងយ៉ាងណាក៏ដោយ។ ខ្ញុំអាយុប៉ុណ្ណោះទៅហើយ ខ្ញុំនៅតែអាចធ្វើបានល្អអញ្ចឹងទៀត។»

អ្នកទទួលខុសត្រូវខាងជំនាញឡើងភ្នំម្នាក់របស់ប្រទេសណេប៉ាល់ បាននិយាយបញ្ជាក់ដូចគ្នាដែរថា លោក យូអ៊ីឈីរ៉ូ មៀយូរ៉ា បានឡើងទៅដល់កំពូលភ្នំដែលមានកំពស់ខ្ពស់ជាងគេ នៅថ្ងៃព្រហស្បត្តិ៍ ហើយថា លោកតាជាមនុស្សមាន​វ័យចំណាស់ជាងគេ ដែលបានធ្វើសម្រេចនូវដំណើរផ្សងព្រេងនេះ។ តែថានឹងមានលោកតាចំណាស់៨១ឆ្នាំម្នាក់ទៀត ជាជនជាតិនេប៉ាល់ ដែលកំពុងបោះជំរុំនៅចង្កេះភ្នំអេវើរេសនៅឡើយ បានកំពុងគិតថានឹងបំបែកឯ​កត្តកម្មរបស់លោក មៀយូរ៉ា ឲ្យបានក្នុងសប្ដាហ៍ខាងមុខ៕

សូមទស្សនាវីដេអូ របស់លោកតាមឿយូរ៉ា នៅលើភ្នំនេះដូចតទៅ៖

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...