រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីម៉ិញ​ដាច់​ភ្លើង មក​ពី​បញ្ជា​«ដែក​ស្ទូច»​ខុស

«ដែកស្ទូច»មួយ បានទៅរំកិលទៅប៉ះនឹងដើមឈើមួយដើម បណ្ដាលឲ្យបាក់ទៅលើខ្សែរកាបផ្គត់ផ្គង់ចរន្ដ ដែលមាន​កម្លាំង​ដ៏ខ្លាំង ហើយបានបង្កឲ្យមានការរអាក់រអួលសម្បើមមួយ ក្នុងការផ្គត់ផ្គង់អគ្គិសនី នៅផ្នែកខាងត្បូងនៃ​ប្រទេស​វៀតណាម និងរាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃពុធ និងឆ្លងមកថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភា។ នេះបើតាមអាជ្ញាធរទទួល​បន្ទុក​អគ្គិសនី របស់ប្រទេសទាំងពីរ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ដែកស្ទូច»មួយ បានទៅរំកិលទៅប៉ះនឹងដើមឈើមួយដើម បណ្ដាលឲ្យបាក់ទៅលើខ្សែរកាបផ្គត់ផ្គង់ចរន្ដ ដែលមាន​កម្លាំង​ដ៏ខ្លាំង ហើយបានបង្កឲ្យមានការរអាក់រអួលសម្បើមមួយ ក្នុងការផ្គត់ផ្គង់អគ្គិសនី នៅផ្នែកខាងត្បូងនៃ​ប្រទេស​វៀតណាម និងរាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃពុធ និងឆ្លងមកថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភា។ នេះបើតាមអាជ្ញាធរទទួល​បន្ទុក​អគ្គិសនី របស់ប្រទេសទាំងពីរ។


ភ្លើងអគ្គិសនី ដែលគេដាក់លំអនៅជុំវិញ​ វិមានឯ​ករាជ្យ នាទីក្រុងភ្នំពេញ។

អាជ្ញាធរអគ្គិសនីរដ្ឋរបស់ប្រទេសវៀតណាម បាននិយាយបញ្ជាក់ថា ការដាច់ភ្លើងប្រមាណជា២ម៉ោង បានកើតមាន​ទៅ​លើ​ខេត្តចំនួន២២ ពីចំណោមខេត្តទាំងអស់៦៣ ក្នុងនោះមានទីក្រុងហូជីម៉ិញ (អតីតទីក្រុងព្រៃនគរ) មួយដែរ។

កំហុសក្នុងការបញ្ជាដែកស្ទូច បានបង្កឲ្យមានការដាច់ខ្សែភ្លើងដ៏សំខាន់ជាងគេ ស្ថិតនៅផ្នែកកណ្ដាលប្រទេស និងធ្វើ​ឲ្យ​បាត់បង់ចរន្ដប្រមាណជា ៩៤០០មេហ្គាវ៉ាត់។ តែអាជ្ញាធររបស់ប្រទេសរៀតណាម ដែលគ្រប់គ្រងវិស័យអគ្គិសនី មិនបាន​បញ្ជាក់ពីកម្រិតនៃការខាតបង់ និងចំនួនមនុស្សរងការប៉ះពាល់ ដែលបើតាមការប៉ាន់ស្មានមើលទៅ មានមិនតិចជាង​១០លាននាក់នោះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ពីទស្សនីយភាពគ្រោះថ្នាក់ជាច្រើន នៅតាមទីប្រជុំជនធំៗ ខណៈពេលដែល​ភ្លើងស្តុបនៅតាមផ្លូវនានា បានដាច់អស់លែងមានដំណើរការនោះ។

ដោយឡែកអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងដូចគ្នាដែរថា នៅរាជធានីភ្នំពេញ ក៏ត្រូវបានកាត់ផ្ដាច់ពីចរន្ដនេះ នៅថ្ងៃពុធ​ជាច្រើនម៉ោងដែរ បណ្ដាលពីការរអាក់រអួលនៅប្រទេសវៀតណាម ខណៈដែលប្រទេសកម្ពុជា នាំចូលនូវចរន្ដ​ពីប្រទេស​ជិតខាងរបស់ខ្លួននោះ។ អ្នកទទួលខុសត្រូវជនជាតិកម្ពុជាម្នាក់ បាននិយាយថា «ពួកគេ (ខាងវៀតណាម) បាននិយាយ​ប្រាប់យើងថា ដែកស្ទូចមួយបានបង្កបញ្ហា ពីការកាត់ផ្ដាច់ចរន្ដនេះ»៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...