អស់អ្នកឈ្លោះ រកគ្នាឯងមកឈ្លោះ រឿងជំពាក់លុយមិនសង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 29, 2015
- ប្រធានបទ: វាយតប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការឈ្លោះប្រកែកគ្នា ដល់ថ្នាក់«វាយតប់» មិនមែនជាដំណោះស្រាយដ៏ល្អ នៅក្នុងសង្គមនោះឡើយ បើទោះជានៅក្នុង សមាគមតែមួយ ឬផ្សេងគ្នា ឬនៅទីណាក៏ដោយ។ ការវាយដំ នៅលើរូបរាងកាយ ជាអំពើអសីលធម៌ និងខុសពីច្បាប់រដ្ឋ ដែលអាចនឹងត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនគារ។
ប៉ុន្តែ ហេតុការណ៍វាយតប់ ជៀសមិនរួច រវាងសមាជិកគ្នាឯង ក្នុងសមាគមតែមួយនេះ បានកើតឡើង កាលពីវេលាម៉ោ៧ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលឹតទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ហេតុការណ៍នោះ បានបណ្តាល ឲ្យបុរសម្នាក់ ក្លាយជាជនរងគ្រោះ រងរបួសត្រង់ដៃ ចង្ការ និងពោះ ហើយត្រូវបានបញ្ជូន ទៅមន្ទីពេទ្យឯកជនឈ្មោះ «សម្ភពសុក្រិត្យ»។
ករណីនេះ ត្រូវបានប្រភពបានការមួយ បញ្ជាក់ថា ហេតុការណ៍ដំបូង ដែលបណ្តាលឲ្យមាន ការវាយតប់គ្នានេះ បណ្តាលមកពីការជំពាក់លុយគ្នា រវាងភាគីរងគ្រោះ និងភាគីម្ចាស់លុយ។
ប្រភពបានបន្តទៀតថា ភាគីរងគ្រោះឈ្មោះ យូ រដ្ឋា ជាអ្នករត់ម៉ូតូឌុប បានជំពាក់លុយ បុរសម្នាក់ទៀតឈ្មោះ ម៉េង ជាអ្នករត់រឺម៉កកង់បី នៅក្នុងសមាគជាមួយគ្នា មិនដឹងតាំងពីពេលណាមកទេ។ រហូតមកដល់ថ្ងៃកើតហេតុ ភាគីម្ចាស់លុយ បានមកទារការប្រាក់ ពីភាគីជំពាក់ ដែលមិនបានឃើញបង់ឲ្យខ្លួន ដូចរាល់ខែមកទេ។ តែពេលមកដល់ ភាគីជំពាក់ប្រកែកថា ខែនេះខ្លួនគ្មានលុយទេ។
កម្ដៅបានផ្ទុះឡើង រវាងបុរសទាំងពីរ ដោយបង្ក ជាសម្លេងខ្លាំងៗដាក់គ្នា មុននឹង«ចេញក្បាច់គុណ ដែលហាត់ចេះរៀងៗខ្លួន» ធ្វើការវាយតប់គ្នា ទៅវិញទៅមក នៅកន្លែងកើតហេតុ។ តែដោយម្ចាស់លុយ មានគ្នា៤នាក់ រីឯជនរងគ្រោះមានតែម្នាក់ឯង ទោះចេះ«ក្បាច់គុន»យ៉ាងណា ក៏ត្រូវភាគីម្ចាស់លុយ វាយឲ្យរបួសជាធម្ងន់។
បន្ទាប់ពីវាយដំគ្នា រហូតដល់មានរបួស បែកឈាមនេះ ភាគីទាំងសងខាង ត្រូវបានប្រធាននៅក្នុងសមាគមរបស់ខ្លួន ចូលមកសម្របសម្រួល ឲ្យដោយបញ្ជូនអ្នករងគ្រោះ ទៅមន្ទីពេទ្យ និងនិយាយសម្រុះសម្រួល ឲ្យសងលុយ ទៅភាគីម្ចាស់ទ្រព្យវិញ នៅពេលជាសះស្បើយ។ អ្នកទាំងពីរ បានស្រុះស្រួលគ្នា ដោយមានសាក្សីនៅជាមួយ ដើម្បីបញ្ចប់រឿង៕