បេននី យ៉ាំង ចេញ​​មុខ​បក​ស្រាយ ពី​រូបថត​ស្រាត (vdo)

មិនមែនជារូបកាត់ត ឡើយ ជារូបលែងមួយល្វែងលើ របស់តារាសម្ដែង បេននី យ៉ាំង។ ប៉ុន្តែរូបទាំងនេះ មិនមែនថត នៅ​ក្នុង​ផ្ទះ​សំណាក់ ដូចប្រិយមិត្តមួយចំនួន លើកឡើងនោះទេ។ នេះជាការចេញមុខ មកបកស្រាយ របស់តារាសម្ដែងខ្លួនឯង នៅ​ក្នុង​វីដេអូ​មួយ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 29, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាសំដែង វ័យ ២៦ ឆ្នាំ នាង បេន​នី យ៉ាំង ( Benne Yang ) ដែលទើបធ្វើឲ្យផ្អើល ក្នុងរយៈពេលចុងក្រោយ ពីការរូបភាព​អាក្រាត មួយល្វែងលើ បង្ហាញសាច់យ៉ាងទ្រលុកទ្រលន់ ទើបនឹងបង្ហោះ​ចេញ នូវវីដេអូឃ្លីបមួយ ​បកស្រាយ​ថា រូបភាព​ទាំង​នោះ មិនមែនត្រូវបានថតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ នោះឡើយ។​

ការបកស្រាយ​របស់តារា​សំដែង រូបរាងបានរូបនេះ បាន​ធ្វើឡើង​ភ្លាមៗ ក្នុងយប់ថ្ងៃដដែល បន្ទាប់ពី​រូបថត​ស្រាត របស់នាង ​ជាច្រើន​សន្លឹក ត្រូវបាន​គេ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២៨​ឧសភា​។ មិនខុសពីរូបថត របស់តារាផ្សេងដទៃទៀតទេ រូប​ថតស៊ិចស៊ីរបស់នាង បេននី ដែលត្រូវបានបង្ហោះ ឡើងលើបណ្ដាញសង្គម បានរងនូវការរិះគន់ យ៉ាងជូរចត់ និងយ៉ាង​សម្បើម​ដៃ ពីសំណាក់ប្រិយមិត្ត ដែលបានឃើញរូបទាំងនោះ។

ប៉ុន្តែនៅក្នុងវីដេអូ ដែលមានរយៈពេល ១ នាទី និង ៤៨ វិនាទី នាង ​បេន​នី យ៉ាំង បានអះអាងថា រូបអាក្រាត​ជាច្រើន​សន្លឹក​នោះ មិនមែន​ថត​នៅផ្ទះ​សំណាក់​ទេ តែ​ជា​រូបភាព ដែល​នាង​បាន​ថត​ ឲ្យ​ទស្សនា​វ​ដ្តី Lady ដើម្បី​បង្ហាញ​ពី​បញ្ហា​ស្ត្រី បង្អួត​ពី​សម្រស់​របស់​នាង ដែលនិយាយពីសិល្បៈសុទ្ធសាធ​។​

​យ៉ាងណាក៏ដោយ តារា​សំដែង​វ័យក្មេង ដែល​ល្បី​ខាង​ស៊ិ​ច​ស៊ីរូបនេះ នៅតែថ្លែង នូវការសុំទោស​ដល់​មហាជន បើសិនជា​រូបភាព​ស៊ិ​ច​ស៊ី​របស់​នាង ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ នឹងនៅតែបញ្ជាក់ឡើងវិញថា រូបភាព​នោះ ដើម្បី​បានបង្ហាញ​ពី​ស្ត្រី ជា​មួយ​នឹង​ភាព​ឆ្លាត​វៃ និង​រូបរាង​ស្អាត​ប៉ុណ្ណោះ​៕

» សូមទស្សនា ការបកស្រាយរបស់នាង ក្នុងវីដេអូខាងក្រោមដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...