អង់គ្លេស៖ យន្ដហោះ​ដឹក​អ្នក​ដំណើរ​មួយ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចត​ - ឃាត់​ខ្លួន​ពីរ​នាក់

អាជ្ញាធរបានប្រកាសថា៖ បុរសពីរនាក់ត្រូវបានឃាត់ខ្លួន នៅថ្ងៃសុក្រទី២៤ខែឧសភា បន្ទាប់ពីហេតុការណ៍មួយ បានកើត​ឡើងនៅលើយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង មកពីប្រទេសប៉ាគីស្តង់ ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ យន្ដហោះប្រដេញរបស់កងទ័ពអាកាស នៃប្រទេសអង់គ្លេស បានបើកយុទ្ធនាការភ្លាម ដើម្បីពង្វៀងឲ្យយន្ដហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសប៉ាគីស្តង់ (Pakistan International Airlines) ដែលផ្ទុកអ្នកដំណើរ​ប្រមាណ​ជា ៣០០នាក់ និងបានបង្ខំឲ្យចុះចត នៅព្រលានយន្ដហោះស្តានស្ទល៍ (Stansted)។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរបានប្រកាសថា៖ បុរសពីរនាក់ត្រូវបានឃាត់ខ្លួន នៅថ្ងៃសុក្រទី២៤ខែឧសភា បន្ទាប់ពីហេតុការណ៍មួយ បានកើត​ឡើងនៅលើយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង មកពីប្រទេសប៉ាគីស្តង់ ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។


យន្ដហោះប្រដេញធីហ្វូន របស់កងទ័ពអាកាសអង់គ្លេស និងយន្ដហោះដឹកអ្នកដំណើររបស់ប៉ាគីស្តង់​ ចុះចតនៅ​ព្រលានយន្ដហោះស្តានស្ទល៍។

យន្ដហោះប្រដេញរបស់កងទ័ពអាកាសនៃប្រទេសអង់គ្លេស បានបើកយុទ្ធនាការភ្លាម ដើម្បីពង្វៀងឲ្យយន្ដហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសប៉ាគីស្តង់ (Pakistan International Airlines) ដែលផ្ទុកអ្នកដំណើរ​ប្រមាណ​ជា ៣០០នាក់ និងបានបង្ខំឲ្យចុះចត នៅព្រលានយន្ដហោះស្តានស្ទល៍ (Stansted)។ យន្ដហោះដែលហោះ​ចេញពីទីក្រុង​ឡាហរ (Lahore) នៃប្រទេសប៉ាគីស្តង់ ត្រូវទៅចុះចតនៅទីក្រុងម៉ែនឆេស្ទើរ (Manchester) នៃប្រទេសអង់គ្លេស។

នគរបាលប្រចាំតំបន់បាននិយាយថា ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន និងនាំខ្លួនចេញក្រៅយន្ដហោះ ដែលបាន​ចុះ​ចត​ដោយសុវត្ថិភាព នៅលើផ្លូវយន្ដហោះគ្មានចរាចរណ៍មួយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បានអះអាងថាយន្ដហោះប្រដេញធុន ធីហ្វូន ត្រូវបានបញ្ជាឲ្យធ្វើប្រតិបត្តិការ ដើម្បី​គ្រប់គ្រងសភាពការណ៍ ដែលបានកើតឡើងនៅលើយន្ដហោះនេះ តែលោកមិនបាននិយាយលំអិត ឲ្យបានច្រើនជាងនេះ​ឡើយ។

អ្នកនាំពាក្យនៃព្រលានយន្ដហោះ ស្តានស្ទល៍ បានបញ្ជាក់ថា អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសខ្លួនចេញពីយន្ដហោះ តែមិនមែនជាការជម្លៀសបន្ទាន់នោះទេ។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្តង់ ក៏បានថ្លែងដែរថា យន្ដហោះរបស់ខ្លួន ដែលភ្ជាប់ទីក្រុងឡាហរ និង​ទីក្រុងមែនឆេស្ទើរ បានជួបបញ្ហា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានលើកបញ្ជាក់ថា ខ្លួនបានព្យាយាមទាក់ទង​ជាមួយ​អ្នក​បើកយន្ដហោះ ជាច្រើនលើក តែមិនមានជោគជ័យ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា យន្ដហោះដឹកអ្នកដំណើរ២៩៧នាក់ រួមនឹងអ្នកធ្វើការនៅលើយន្ដហោះចំនួន១១នាក់ផង។

ហេតុការណ៍នេះបានកើតឡើង ខណៈដែលសមត្ថកិច្ចរបស់ប្រទេសអង់គ្លេស កំពុងពង្រឹកសន្តិសុខយ៉ាងខ្លាំងក្លានៅទូទាំង​ប្រទេស បន្ទាប់ពីឃាតកម្មទាំងកណ្ដាលថ្ងៃមួយ ក្នុងតំបន់ជាយរាជធានីឡុងដ៍ ទៅលើទាហានមួយរូប កាលពីថ្ងៃពុធ៕

---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...