លាចុងក្រោយ៖ សម្ដេចសង្ឃកាតូលីក រំជួលចិត្តនឹង«ព្រះវិហារមានជីវិត»
នៅមុនថ្ងៃលាចេញពីតំណែង សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ (Benoit XVI) បានធ្វើសុន្ទរកថាចុងក្រោយបង្អស់មួយ និងមានលក្ខណៈជាឯកជន ច្រើនជាងពេលណាៗទាំងអស់ នៅពីមុខបណ្ដាជន ប្រមាណជា១០០ពាន់នាក់។
សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ ក្នុងពេលជំនួបចុងក្រោយ ជាមួយអ្នកស្រឡាញ់ព្រះអង្គ។
នៅថ្ងៃព្រហស្បត្តិ៍ទី២៨កុម្ភះនេះ ចាប់ពីវេលាម៉ោង០៨ម៉ យប់ទៅ សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ នឹងក្លាយជាមេដឹកនាំសាសនាគ្រឹស្ទ៍ធម្មតាដូចគេឯង និងមានឈ្មោះដូចមុន ចូហ្សេហ្វ៍ រ៉ាជីនជ័រ (Joseph Ratzinger)។ តែនៅមុនថ្ងៃលាតំណែងមួយថ្ងៃ កាលពីព្រឹកថ្ងៃពុធទី២៧កុម្ភះ សម្ដេចបានបង្ហាញខ្លួនជាសារធារណៈ ជាលើកចុងក្រោយបង្អស់ នៅពីមុខអ្នកស្រឡាញ់ស្មោះស្ម័គ្រនឹងព្រះអង្គ ប្រមាណជា១០០ពាន់នាក់ ជាមួយពាក្យសម្ដីមួយចំនួន [...]