លា​ចុង​ក្រោយ៖ សម្ដេច​សង្ឃ​កាតូលីក រំជួល​ចិត្ត​នឹង​«ព្រះវិហារ​មាន​ជីវិត»

នៅថ្ងៃព្រហស្បត្តិ៍ទី២៨កុម្ភះនេះ ចាប់ពីវេលាម៉ោង០៨ម៉ យប់ទៅ សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ នឹងក្លាយជាមេដឹកនាំសាសនាគ្រឹស្ទ៍ធម្មតាដូចគេឯង និងមានឈ្មោះដូចមុន ចូហ្សេហ្វ៍ រ៉ាជីនជ័រ (Joseph Ratzinger)។ តែនៅមុនថ្ងៃលាតំណែងមួយថ្ងៃ កាលពីព្រឹកថ្ងៃពុធទី២៧កុម្ភះ សម្ដេចបានបង្ហាញខ្លួនជាសារធារណៈ ជាលើកចុងក្រោយបង្អស់ នៅពីមុខអ្នកស្រឡាញ់ស្មោះស្ម័គ្រនឹងព្រះអង្គ ប្រមាណជា១០០ពាន់នាក់ ជាពាក្យសម្ដីមួយចំនួន ដែលពន្យល់ថា ព្រះអង្គយល់យ៉ាងច្បាស់ពីទំហំគុណវិបត្តិ ដែលចេញពីការសម្រេចលាលែងពីសម្ដេចសង្ឃ របស់ព្រះអង្គ តាំងពី៧០០ឆ្នាំមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ព្រះវិហារសាសនាគ្រឹស្ទ៍។ តែសម្ដេចបានបញ្ជាក់ថា ជាការសម្រេចចិត្ត ដើម្បី«ភាពល្អប្រសើរនៃព្រះវិហារ»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមុនថ្ងៃលាចេញពីតំណែង សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ (Benoit XVI) បានធ្វើសុន្ទរកថាចុងក្រោយបង្អស់មួយ និងមានលក្ខណៈជាឯកជន ច្រើនជាងពេលណាៗទាំងអស់ នៅពីមុខបណ្ដាជន ប្រមាណជា១០០ពាន់នាក់។


សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ ក្នុងពេលជំនួបចុងក្រោយ ជាមួយអ្នកស្រឡាញ់ព្រះអង្គ។

នៅថ្ងៃព្រហស្បត្តិ៍ទី២៨កុម្ភះនេះ ចាប់ពីវេលាម៉ោង០៨ម៉ យប់ទៅ សម្ដេចសង្ឃកាតូលីក ប៊ើរណ័រទី១៦ នឹងក្លាយ​ជាមេ​ដឹកនាំសាសនាគ្រឹស្ទ៍ធម្មតាដូចគេឯង និងមានឈ្មោះដូចមុន ចូហ្សេហ្វ៍ រ៉ាជីនជ័រ (Joseph Ratzinger)។ តែនៅមុនថ្ងៃ​លាតំណែងមួយថ្ងៃ កាលពីព្រឹកថ្ងៃពុធទី២៧កុម្ភះ សម្ដេចបានបង្ហាញខ្លួនជាសារធារណៈ ជាលើកចុងក្រោយបង្អស់ នៅ​ពីមុខអ្នកស្រឡាញ់ស្មោះស្ម័គ្រនឹងព្រះអង្គ ប្រមាណជា១០០ពាន់នាក់ ជាមួយពាក្យសម្ដីមួយចំនួន ដែលពន្យល់ថាព្រះអង្គ​យល់យ៉ាងច្បាស់ពីទំហំគុណវិបត្តិ ដែលចេញពីការសម្រេចលាលែងពីសម្ដេចសង្ឃ របស់ព្រះអង្គ តាំងពី៧០០ឆ្នាំ​មក​ហើយ ក្នុងប្រវត្តិសាស្ត្ររបស់ព្រះវិហារសាសនាគ្រឹស្ទ៍។ តែសម្ដេចបានបញ្ជាក់ថា ជាការសម្រេចចិត្ត ដើម្បី«ភាពល្អ​ប្រសើរ​នៃព្រះវិហារ»។

បន្ទាប់ពីព្រះអង្គបានជិះលើយាន្ដមួយ ចូលទៅស្វាគមន៍នៅក្នុងចំណោមបណ្ដាជន សម្ដេចបានធ្វើសុន្ទរកថា ដ៏ពិសេស​មួយ ដែលបានថ្លែងទៅកាន់អ្នក ដែលបានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីមកបានស្ដាប់សម្ដីរបស់​សម្ដេច​ជាចុង​ក្រោយ។

«ខ្ញុំសូមថ្លែងអំណរគុណអ្នក ដែលបានមកទីនេះយ៉ាងច្រើនកុះករ។ ខ្ញុំអរគុណអ្នកអស់ពីបេះដូងរបស់ខ្ញុំ ហើយខ្ញុំរំជួយ​ចិត្តខ្លាំងណាស់ ដោយឃើញព្រះវិហារនៅរស់រានមានជីវិត» សម្ដេចបានផ្ដើមឃ្លាដំបូងយ៉ាងដូច្នេះ។ សម្ដេចបានបន្ត​ថ្លែង រហូតមកដល់ដំណាក់កាលមួយ «យ៉ាងពិបាក» ដែលរលកបោកបកយ៉ាងខ្លាំង ខ្យល់បានបក់បញ្ច្រាស ហើយព្រះជា​ម្ចាស់​«ទ្រង់ដូចផ្ទុំលក់»បាត់។ «តែខ្ញុំនៅតែដឹងថា ព្រះជាម្ចាស់ទ្រង់នៅលើទូកនេះនៅឡើយ»។

សម្ដេចសង្ឃក៏បានត្រឡប់មកនិយាយ ពីការសម្រេចចិត្តរបស់ព្រះអង្គ កាលពីថ្ងៃទី១១កុម្ភះកន្លងទៅ ស្ដីការចាកចេញ​ពីតំណែងជាសម្ដេចសង្ឃរបស់ទ្រង់។ «ខ្ញុំបានសម្រេចចិត្តនេះ ដោយបានយល់យ៉ាងច្បាស់ ពីទំហំនៃគុណវិបត្តិ តែអ្វីៗ​បានធ្វើដោយរលូន។ ស្រឡាញ់ព្រះវិហារ បានន័យថាមានសេចក្ដីក្លាហាន នឹងធ្វើជម្រើសដ៏ពិបាក ហើយត្រូវគិតពីភាព​ល្អប្រសើរបស់ព្រះវិហារ មិនមែនភាពល្អប្រសើររបស់ខ្លួនឯងនោះទេ។»

នៅពីមុខហ្វូងមនុស្សយ៉ាងសន្ធឹកសន្ធាប់ សម្ដេចប៉ាប បាននិយាយយ៉ាងច្រើន ពីភាពសុខដុមរម្យនារបស់ទ្រង់ ដោយ​បញ្ជាក់ឡើងវិញជាញឹកញ៉ាប់ ថាព្រះអង្គមានអ្នករាប់អានជុំវិញយ៉ាងច្រើន។ «សម្ដេចសង្ឃ មិនមែនមានតែអង្គឯងទេ ដែលត្រូវដឹកនាំនាវានេះ ... ហើយខ្ញុំមិនដែលមានអារម្មណ៍ឯកោនោះដែរ»។ ព្រះអង្គក៏បានថ្លែងអំណរគុណ ទៅដល់​«អ្នកការទូតជាច្រើន ដែលស្និតនឹងព្រះវិហារ និងអ្នកបម្រើការទាំងឡាយ ដែលក្នុងរយះពេលចុងក្រោយនេះ បានផ្ញើរ​មកខ្ញុំនូវ និមិត្តិរូបនៃចំណាប់អារម្មណ៍ដ៏ខ្ពង់ខ្ពស់»។ ប៉ុន្តែសម្ដេចសង្ឃ បានលើកបង្ហាញដែរថា តាំងពីរព្រះអង្គត្រូវបាន​គេជ្រើសតាំង នៅឆ្នាំ២០០៥នោះមក «ជីវិតឯកជនរបស់ព្រះអង្គ លែងមានទៀតហើយ»។

ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចប៊ើរណ័រទី១៦ ទ្រង់បានអះអាងថា ទ្រង់នៅតែបម្រើអោយព្រះវិហារ ហើយមិន​បោះ​បង់ចោល អ្នកដែលជឿជាក់លើទ្រង់ឡើយ។ «ការសម្រេចិត្តរបស់ខ្ញុំ ដែលចាកចេញពីការងារសំខាន់របស់មុខតំណែង មិនបានធ្វើអោយផ្លាស់ប្ដូរ នូវជំនឿ ដែលខ្ញុំមានទៅដល់ព្រះជាម្ចាស់នោះទេ»។ ជាចុងក្រោយ ព្រះអង្គបានស្នើសុំអោយ អ្នកស្មោះស្ម័គ្រទាំងឡាយ អោយធ្វើការបួងសួង ឧទ្ទិសអោយក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះវិហារកាតូលីក ដែលត្រូវ​បំពេញនូវការងារ«ដ៏ធ្ងន់» ក្នុងការជ្រើសរើសតែងតាំង«សម្ដេចសង្ឃមកបន្តវេនថ្មី»បន្ទាប់ពីព្រះអង្គ ក៏ដូចជាឧទ្ទិសអោយ «សម្ដេចសង្ឃមក​បន្តវេន»នេះដែរ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...