ទ្រាំលែងបាន! រដ្ឋមន្ត្រីព័ត៌មានជេរ«ម្រាយ»អ្នកសុំលុយលោក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មេសា ២០១៨
- កែប្រែចុងក្រោយ: April 05, 2018
- ប្រធានបទ: ម្រាយ-មនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រូវប្រយ័ត្នប្រយែង ឲ្យខ្លាំងឡើង... ជាពិសេសចំពោះនរណាម្នាក់ ដែលចង់សុំប្រាក់ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ព្រោះបើមិនដូច្នេះទេ អ្នកនោះអាចនឹងជួប«យក្ស» ដោយការជេរ«ម្រាយ»ជាដើម។
បុរសខ្លាំងផ្នែកឃោសនាការ និងព័ត៌មាន តាំងពីជំនាន់សាធារណររដ្ឋប្រជាមានិតកម្ពុជា លោក ខៀវ កាញារីទ្ធ បានសំដែងក្ដីក្រេវក្រោធ នៅមុននេះបន្តិច តាមគណនីហ្វេសប៊ុករបស់លោក ដោយប្រតិកម្មទៅ «អាអ្នកសុំលុយ» ពីលោក ដោយសារជននោះ បានផ្ញើរសារមកតន្ថើនលោក ឲ្យផ្ញើរលុយទៅឲ្យ។
លោក បានសរសេរថា៖ «ថ្ងៃនេះ សុំចេញយក្សម្តង ព្រោះមនុស្សកាន់តែខ្វះសុជីវធម៌ទៅៗ។ តាំងពីព្រឹក ការងារដូចភ្នំ ភ្ញៀវតកន្ទុយ ទើបអង្គុយដកដង្ហើមបន្តិច ស្រាប់តែឃើញអាអ្នកសុំលុយ ផ្ញើសារមកស្តីឲ្យថា ម៉េចក៏មិនបញ្ជូនលុយឲ្យ»។
រដ្ឋមន្ត្រីព័ត៌មាន បានធ្លាយកំហឹងឡើងថា៖ «ម្រ៉ាយវា! សុំលុយឯងហើយ ឲ្យផ្ញើទៅថ្វាយវាទៀត?»។
លោកបានបន្ថែម នៅក្នុងផ្នែកដាក់យោបល់ ឆ្លើយទៅស្ត្រីម្នាក់ ដែលហៅលោកជា«តា» ដូច្នេះថា៖ «ចង់ត្រជាក់ដែរចៅ ទាស់តែថា សុំលុយគេហើយ យឺតឬឆាប់គួរសួរទៅចុះ តែនេះមកស្តីឲ្យ ដូចជាតាអ្នកជំពាក់លុយទៅវិញ!»។ លើកក្រោយ សុំឲ្យរាង!!!