ឡុង ឌីម៉ង់៖ សាលា​​រាជធានី​កំពុង​«ពិចារណា»​សំណើរ ម៉ម សូណង់ដូ

រហូតមកដល់ពេលនេះ សាលារាធានីភ្នំពេញមិនទាន់សម្រេច ឲ្យវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋធ្វើបាតុកម្ម​នៅ​ឡើយទេ ក្រោមមូលហេតុសាលារាជធានីភ្នំពេញ កំពុងជាប់រវល់ការងារច្រើន។ តែអ្នកនាំពាក្យរបស់អាជ្ញាធររាជធានី បាន​បញ្ជាក់​ថា កំពុងតែពិចារណាលើសំណើរ​របស់​វិទ្យុមួយនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះ សាលារាធានីភ្នំពេញមិនទាន់សម្រេច ឲ្យវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋធ្វើបាតុកម្ម​នៅ​ឡើយទេ ក្រោមមូលហេតុសាលារាជធានីភ្នំពេញ កំពុងជាប់រវល់ការងារច្រើន។ តែអ្នកនាំពាក្យរបស់អាជ្ញាធររាជធានី បាន​បញ្ជាក់​ថា កំពុងតែពិចារណាលើសំណើរ​របស់​វិទ្យុមួយនេះ។


លោកម៉ម សូណង់ដូ នៅពីមុខមីក្រូថតសម្លេងរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ (រូបថត Im Sothearith / VOA Khmer)

ប្រព័ន្ធផ្សព្វផ្សាយ - អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នេះថា សាលារាជធានីភ្នំពេញបានទទួលសំណើរសុំធ្វើបាតុកម្មរបស់លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋរួចហើយ តែនៅមិនទាន់សម្រេចថាអនុញ្ញាតឲ្យធ្វើ ឬយ៉ាង​ណា​នោះទេ។ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា «យើងបានទទួលលិខិតរបស់លោក ម៉ម សូណង់ដូ ពីល្ងាចមិញ ហើយកំពុង​រៀបចំដាក់ទៅឯកឧត្តមអភិបាលរាធានីភ្នំពេញ ដើម្បីលោកសម្រេច(...)។ ឥឡូវមិនទាន់សម្រេច ព្រោះឯកឧត្តម​អភិបាល​លោក​កំពុងជាប់រវល់ការងារខាងក្រៅ។»

គួរម្លឹកថា នាយកវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋ លោក ម៉ម សូណង់ដូ កន្លងមកបានធ្វើបាតុកម្ម ទាមទារ​អាជ្ញា​ប័ណ្ណ​ពីក្រសួងព័ត៌មាន ដើម្បីមានសិទ្ធិពង្រីកវិលាលភាព នៃការផ្សាយវិទ្យុសំបុកឃ្មុំ និងការបង្កើតស្ថានីយ​ទូរទស្យន៍​ថ្មីមួយ តែបាតុកម្មនោះត្រូវបានសាលារាធានីភ្នំពេញផ្អាកទៅវិញ ដោយលើកហេតុផលថាបានជូនដំណឹងយឺតពេល ហើយណាមួយទៀតលោក ម៉ម សូណង់ដូ ខ្លួនលោកក៏សង្ឃឹមថាក្រសួងព័ត៌មាន អាចនឹងផ្ដល់ចម្លើយវិជ្ជមានដែរ។

បន្ទាប់ពីការបដិសេធរបស់ក្រសួងព័ត៌មាន ក្នុងលិខិមួយចុះហត្ថលេខាដោយ លោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ នៅថ្ងៃ​ទី​១០ ខែមករា ឆ្នាំ២០១៤នេះ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋ បានផ្ញើលិខិតមួយជាថ្មី ទៅសាលារាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការបាតុកម្មពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់​រៀងរាល់សប្តាហ៍ ហើយមានអ្នកចូលរួមតិចជាង២០០នាក់នៅទីលានប្រជាធិបតេយ្យ។ បាតុកម្មនេះ នឹងចាប់ផ្តើមធ្វើ​នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ដោយមានកម្មវត្ថុដូចបាតុកម្មកាលពីពេលកន្លងមក នោះគឺការទាមទារពង្រីក​វិសាលភាពផ្សាយវិទ្យុសំបុកឃ្មុំ និងការទាមទារបង្កើតស្ថានីយទូរទស្សន៍ថ្មីមួយបន្ថែមទៀត។

ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តីក្រសួងព័ត៌មាន ដើម្បីធ្វើការអត្ថាធិប្បាយបាន​នៅឡើយ។ តែបើយោងលើអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជាបានកត់សម្គាល់ថា រដ្ឋាភិបាល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែរឹតត្បិតទៅលើស្ថាប័នព័ត៌មានណា ដែលមាននិន្នាការឯករាជ្យ មិន​ស្របនឹង​«មាគ៌ា»នៃបក្សរបស់ខ្លួន ឬមិនគាំទ្ររដ្ឋាភិបាល។ តែផ្ទុយទៅវិញ បើស្ថាប័នព័ត៌មានណាដែល​មាន​និន្នាការ​គាំទ្រ ឬ​អាចជា​ឧបករណ៍ឃោសនារបស់រដ្ឋាភិបាល គឺតែងតែទទួលបានការយល់ស្រប់ពីរដ្ឋាភិបាលជានិច្ច បើទោះ​ជាស្ថាប័នទាំងនោះផ្សាយព័ត៌មាន ខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក៏ដោយ៕

សំនុំឯកសារដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ៖

  

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...