៥វិធី​​ដើម្បី​ផ្លាស់​ប្តូរ​​ការ​គិត ឈាន​ទៅ​មើល​ឃើញ​ពិភពលោក​ថ្មី

តើអ្នកធ្លាប់មើលពិភពលោក ក្នុងផ្លូវអាក្រក់ឬទេ? អ្នកប្រាកដជាឆាប់មានអារម្មណ៏«អស់»សង្ឃឹម ចំពោះការពិតមួយ​ចំនួន​ ដែលបានកើតឡើងជុំវិញជីវិតប្រចាំថ្មី ដូចជា ការខកចិត្តចំពោះការងារ គ្រួសារ ឬ សេចក្តីស្នេហា មនុស្សនៅ​ជុំ​វិញខ្លួន ឬសង្គមជាដើម។ ប៉ុន្តែរឿងកើតមានទាំងនោះ សុទ្ឋតែមានផ្លូវអាចដោះស្រាយបាន នាពេលយើងចាប់ផ្តើម​សម្លឹងមើលពិភពលោកនេះម្តងទៀត ដោយការផ្លាស់ប្តូរការគិត ប្រមូលកម្លាំង និងគ្រប់គ្រងស្ថានការណ៏ឡើងវិញ ព្រមទាំងនិយាយថា តោះទៅមុខ និងមើលពិភពលោក នេះសារជាថ្មី។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកធ្លាប់មើលពិភពលោក ក្នុងផ្លូវអាក្រក់ឬទេ? អ្នកប្រាកដជាឆាប់មានអារម្មណ៏«អស់»សង្ឃឹម ចំពោះការពិតមួយ​ចំនួន​ ដែលបានកើតឡើងជុំវិញជីវិតប្រចាំថ្មី ដូចជា ការខកចិត្តចំពោះការងារ គ្រួសារ ឬ សេចក្តីស្នេហា មនុស្សនៅ​ជុំ​វិញខ្លួន ឬសង្គមជាដើម។ ប៉ុន្តែរឿងកើតមានទាំងនោះ សុទ្ឋតែមានផ្លូវអាចដោះស្រាយបាន នាពេលយើងចាប់ផ្តើម​សម្លឹងមើលពិភពលោកនេះម្តងទៀត ដោយការផ្លាស់ប្តូរការគិត ប្រមូលកម្លាំង និងគ្រប់គ្រងស្ថានការណ៏ឡើងវិញ ព្រមទាំងនិយាយថា តោះទៅមុខ និងមើលពិភពលោក នេះសារជាថ្មី។


តារាសម្ដែងរបស់កូរ៉េ គីម តាហេ ទៅថតនៅក្នុងសួនសត្វមួយ ក្នុងទ្វីបអាហ្វ្រិក។ (រូបថត ឯកសារ)

អត្ថបទនេះ នឹងនាំប្រិយមិត្ត បានដឹងពីចំណុចចំនួន៥យ៉ាង ដើម្បីផ្លាស់ប្តូរការគិតរបស់ខ្លួនឯង ចំពោះពិភពលោក​មួយនេះ។

១. ការប្រើប្រាស់ពាក្យថ្លែងអំណរគុណ

រាល់ទង្វើរដែលយើងបានប្រព្រឹត្តិ មិនថាចំពោះមនុស្ស សត្វ ឬរុក្ខជាតិទេ ពាក្យថា អគុណ សុំទោស ឬ ពាក្យគួរសម​មួយចំនួនទៀត គួរតែបង្ហាញវាឡើង។ ការបង្ហាញនៅទឹកចិត្តបែបនេះ និងធ្វើឲ្យយើងមានអារម្មណ៏ល្អ និងពេញចិត្ត​ចំពោះខ្លួនឯងឬទៅលើអ្វីមួយ ដែលគេបានធ្វើចំពោះខ្លួន។

ការធ្វើបែបនេះ នឹងនាំឲ្យចំណងមិត្តភាពកាន់តែប្រសើរឡើង ព្រមទាំងមិនមានអារម្មណ៏ថាមានវិប្បដិសារីចំពោះ ខ្លួនឯង ឬចំពោះអ្នកដទៃទៀតផង។

២. មានអារម្មណ៏ស្រស់ថ្លាចំពោះខ្លួនឯង

ត្រូវចងចាំពាក្យស្លោកមួយ ដែលតែងលើកឡើងថា៖ «បើយើងញញឹម ពិភពលោកនឹងញញឹមដែរ ប៉ុន្តែបើយើង​ពិបាក​ចិត្តមានន័យថាយើងពិបាកចិត្តតែម្នាក់ឯងប៉ុណ្ណោះ»។ អត្ថន័យរបស់ពាក្យនេះចង់បញ្ជាក់ថា ភាពរីករាយដែលកើត​មកពីស្នាមញញឹម នឹងផ្តល់នៅជីវិតនូវអារម្មណ៏ស្រស់បំព្រង ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ពិតណាស់​ ស្នាម​ញញឹមពេលដំបូងនៃទុក្ខព្រួយអាចនឹងពិបាកបន្តិច ប៉ុន្តែនាពេលយើងព្យាយាមញញឹមចេញហើយនោះ ភាពរីករាយ នឹងរត់ចូលមកក្នុងខ្លួនរបស់យើង ដោយឯងៗជាមិនខាន។

៣.ការផ្តល់គំនិតវិជ្ជមានចំពោះខ្លួនឯង

មនុស្សម្នាក់ៗមានគំនិត និងទង្វើរមិនដូចគ្នាឡើយ ហេតុដូច្នេះហើយ បានជាមនុស្សភាគច្រើនតែងតែទទួលបាន នូវ​ការរិះគន់ពីអ្នកដទៃជានិច្ចមិនថាក្នុងជីវិតផ្ទាល់ខ្លួន ឬវិស័យការងារឡើយ។ ការទទួលរងនូវសំពាធបែបនេះ នឹងធ្វើឲ្យ​មនុស្សបាក់ទឹកចិត្ត កើតមានជំងឺផ្លូវចិត្តជាមិនខាន រហូតដល់ពេលខ្លះឈានដល់ដំណាក់កាលនៃការ សម្លាប់ខ្លួន​ទៀត​ផង។ ដូចនេះហើយ ការគិតនូវចំណុចវិជ្ជមាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកទឹកចិត្តខ្លួនឯង ឲ្យ​មានភាពរីករាយឡើងវិញ។ ខ្លួនយើងគឺជារបស់ខ្លួនយើង គ្មាននរណាម្នាក់យល់​ពីខ្លួនយើងច្បាស់ជាងខ្លួនយើង​ឡើយ។

៤. ធ្វើនូវអ្វីដែលខ្លួនចូលចិត្ត

សេចក្តីសុខជាច្រើនអាចរកបានដោយខ្លួនឯង ដោយមិនចាំបាច់ចំណាយលុយច្រើន ឬដើរលេងជុំវិញ​ពិភពលោក​ទេ។ យើងគ្រាន់តែចំណាយពេល២០នាទីរាល់ថ្ងៃ សម្រាប់ខ្លួនឯង ដើម្បីធ្វើអ្វីម្យ៉ាងដែលខ្លួនពេញចិត្តដោយខ្លួនផ្ទាល់ នោះភាពរីករាយពេញមួយថ្ងៃ នឹងលេចចេញមកជាមិនខាន។ អ្វីដែលសំខាន់តើយើងស្គាល់ពីខ្លួនឯងច្បាស់បាន​ដល់​កំរិតណា និងទង្វើរអ្វី ដែលខ្លួនពិតជាពេញចិត្តឲ្យពិតប្រាកដដោយជៀសវាង ឲ្យបានរាល់ទង្វើរឬអាកប្បកិរិយាណា ដែលខ្លួនមិនពេញចិត្ត។

៥.បើកចិត្តឲ្យទូលាយ និងធ្វើចិត្តឲ្យល្អ

ការបើកចិត្តឲ្យទូលាយ ពិតជាអាចធ្វើឲ្យយើងអាចជៀសផុត ពីការជាប់ជំពាក់រឿងទាំងឡាយដែលមិនល្អ ឬភាព​មន្ទិលសង្ស័យណាមួយ ដែលនឹងនាំឲ្យមានភាពយល់ច្រលំ ព្រមទាំងជាបង្អួចមួយ ជួយឲ្យផ្លាស់ប្តូរការគិត បានឆាប់​រហ័សឆ្ពោះទៅរកភាពល្អនៃចិត្ត។

ចិត្តល្អនេះ បានផ្តល់នូវភាពរីករាយដល់អ្នកប្រព្រឹត្តិ ដោយមិនដឹងមូលហេតុ។ គ្រាន់តែដឹងថា នាពេលយើងលើកដៃ​របស់យើងជួយអ្នកដែលមានទុក្ខព្រួយនោះ អារម្មណ៏និងមិត្តភក្តិជាច្រើនប្រាកដជាអាចកើតមាន ចំពោះ ខ្លួនឯង។ការជួយនេះ នឹងផ្តល់នូវការតបស្នងមកវិញ នាថ្ងៃណាមួយជាមិនខាន ទោះបីមនុស្សមួយចំនួនចូលចិត្តកេងប្រវញ្ច័ ឬមើលរំលងនូវទឹកចិត្តល្អ និងតែងគិតថាវាជាគំនិតល្ងង់ខ្លៅម្តេចក្តី៕

------------------------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៥ ខែមករា ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...