ជន​ជាតិ​កូរ៉េ​ដែល​ចូល​រួម​តវ៉ា​មតិ ត្រូវ​បាន​នគរបាល​​ព្រំដែន​ប៉ោយ​ប៉ែត​ដក​ហូត​លិខិត​ឆ្លងដែន

« កុំប៉ះខ្ញុំៗ ន័យថាប៉ូលីសប៉ោយប៉ែត បានកំពុងចាប់ខ្លួនជនជាតិកូរ៉េទាំងពីរនាក់នោះ» នេះជាថេរដីការអះអាងព្រះតេជគុណ លួនសាវ៉ាត ថាខណៈពេលដែលជនជាតិកូរ៉េនោះ បានហៅទូរស័ព្ទមកព្រះអង្គ ក្នុងបំណងអោយជួយធ្វើអន្តរាគមន៏ ខណៈដែលកងកម្លាំងនគរបាលច្រកព្រំដែនប៉ោយប៉ែត បានដកហូតលិខិតឆ្លងដែនរបស់ពួកគេ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

« កុំប៉ះខ្ញុំៗ ន័យថាប៉ូលីសប៉ោយប៉ែត បានកំពុងចាប់ខ្លួនជនជាតិកូរ៉េទាំងពីរនាក់នោះ» នេះជាថេរដីការអះអាង​ព្រះតេជគុណ លួនសាវ៉ាត ថាខណៈពេលដែលជនជាតិកូរ៉េនោះ បានហៅទូរស័ព្ទមកព្រះអង្គ ក្នុងបំណងអោយ​ជួយ​ធ្វើអន្តរាគមន៏ ខណៈដែលកងកម្លាំងនគរបាលច្រកព្រំដែនប៉ោយប៉ែត បានដកហូតលិខិតឆ្លងដែនរបស់ពួកគេ។


ជនជាតិកូរ៉េទាំងពីរនាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ប៉ោយប៉ែត - ជនជាតិកូរ៉េ២នាក់ប្រុសម្នាក់ស្រីម្នាក់ ជាបុគ្គលិកអង្គការលើកលែងទោសអន្តរជាតិ ដែលមានវត្តមាន នៅមុខតុលាការសាលាដំបូងរាជភ្នំពេញកាលពីម្សិលមិញនោះ ត្រូវបានប៉ូលីសព្រំដែនប៉ោយប៉ែតឃាត់ខ្លួន ចាប់យក​លិខិតឆ្លងដែន កាលពីវេលាម៉ោងជាង១១ និង៣០នាទីព្រឹក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤នេះ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ជនជាតិកូរ៉េ ទាំងពីររូបនេះ មានបំណងចង់ឆ្លងដែនទៅប្រទេសថៃ ខណៈដែលពួកគេបាន​យក​លិខិត​ឆ្លងដែនអោយប៉ូលីសវាយត្រាបញ្ជាក់។

បើតាមការអោយដឹងរបស់ព្រះតេជគុណ លួន សាវ៉ាត បន្ទាប់ពីប៉ូលីសព្រំដែនប៉ោយប៉ែត បានដកហូតលិខិតឆ្លងដែន របស់ជនជាតិកូរ៉េទាំងពីរនោះ ពួកគេបានស្រែកឡួឡា ថាហេតុអីបានជាចាប់យកលិខិតឆ្លងដែន និង ឆែកខ្លួនរបស់​ពូកគេ និងចាប់យកទូរស័ព្ទ ខណៈដែលពួកគេបានហៅមកព្រះតេជគុណ ក្នុងបំណងអោយជួយអន្តរាគមន៏។

ពាក់ព័ន្ធនិងករណីនេះដែរ លោក កង ណាកន ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ច ក្រៅប្រព័ន្ធប្រចាំ​នៅប៉ោយប៉ែត បានបញ្ជាក់ថាការឃាត់ខ្លួន ហូតយកលិខិតឆ្លងដែននេះពិតជាកើតមានពិតមែន តែមកដល់ឥលូវនេះ ខាងលោកបានជួយអន្តរាគមន៍ អោយប៉ូលីសប្រគល់លិខិតឆ្លងដែន ជូនជនជាតិកូរ៉េទាំងពីរនាក់នោះរួចរាល់ហើយ។ លោកបានបញ្ជាក់ មិនដឹងមូលហេតុច្បាស់លាស់នោះ ថាហេតុអ្វីបានជាគេដកហូតលិខិតឆ្លងដែន របស់បុគ្គលិក​អង្គការលើកលែងទោសអន្តរជាតិទាំងពីនាក់នោះ។ ដោយលោកគ្រាន់ប្រាប់ថានៅលើខ្លួន និងដៃជនជាតិកូរ៉េ​ទាំងពីរ​នាក់មានសរសេរអក្សអង់គ្លេស និងភាសាកូរ៉េ ដែលមើលមិនយល់។

សំរាប់ជនជាតិកូរ៉េទាំងពីរវិញ បន្ទាប់ពីប៉ូលីសបានប្រគល់លិខិតឆ្លងដែនមកអោយវិញ ពួកគេមិនបានទៅណាទេ។ ពួកគេនៅដេញហ្គីតាលេង នៅមុខកាស៊ីណូហ្គោលដិន នោះនៅឡើយ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺ ពីករណីនៃការចាប់យកលិខិតឆ្លងដែននេះបានទេ ពីខាងប៉ូលីស​ព្រំដែនប៉ោយប៉ែតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤នេះ។ តែបើតាម លោក កង ណាកន បាន​អោយ​ដឹងថា ការដក​ហូត​លិខិតឆ្លងដែននេះ ទំនងជាបានជាប់ទាក់ទងនឹងសកម្មភាពរបស់ជនបរទេសទាំងពីរ នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ នៅក្នុងចំណោមប្រជាអ្នកតវ៉ាជាច្រើនពាន់នាក់ កាលពីថ្ងៃទី១៤ ខែមករាមួយថ្ងៃមុន។ លោក កង ណាកន បានថ្លែងដូច្នេះថា «ជនជាតិកូរ៉េទាំងពីរនាក់នេះ បានធ្វើការតវ៉ាអោយមានដោះលែងលោក វន់ ពៅ និងជនសង្ស័យ​ទាំង២២នាក់​ទៀត ទើបបណ្តាលអោយមានការដកហូតនេះ»។

សូមបញ្ជាក់ថា ជនជាតិកូរ៉េ២នាក់នេះ កាលពីម្សិលមិញបានលើកបដារូបថត មនុស្ស៣នាក់គឺ រូប លោក វ៉ន ពៅ ថេង សាវឿន ចាន់ ពុទ្ធស័ក្តិ ដើម្បីទាមទារឲដោះលែងពួកគេ ជាមួយជនសង្ស័យដទៃទៀត និងទាមទារយុត្តិធម៌​អោយ​មេ​ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីនាក់។ មិនតែប៉ុណ្ណោះនៅលើខ្លួនរបស់បុរសជាជនជាតិកូរ៉េនោះ បានសរសេរ​ជា​ភាសាខ្មែរថា «ប្រជាជនខ្មែរកំពុង ស្រេកឃ្លានសេរីភាព»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...