អ្នក​តវ៉ា​តក់​ស្លុត​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ បន្ត​ឃុំ​ជន​២១​នាក់

បន្ទាប់ពីសាលាឧទ្ធរណ៍តម្កល់សេចក្ដីសម្រេចរបស់សាលាដំបូង លើរឿងក្ដីនៃជនសង្ស័យចំនួណ២១នាក់ ប្រជា​ពលរដ្ឋ ព្រះសង្ឃ ក្រុមអ្នកតវ៉ា និងសហជីព បានសម្តែងការខកចិត្តយ៉ាងខ្លាំងទៅនឹងសេចក្តីសម្រេច​ឃុំឃាំង​អ្នក​ទាំង២១រូបនេះ ជាបន្តទៅទៀត។ ក្រុមអ្នកតវ៉ាបានព្រមាននឹងធ្វើបាតុកម្ម ដើម្បីទាមទារដោះលែងអ្នកទាំង២១នាក់ ក្នុងថ្ងៃខាមុខ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសាលាឧទ្ធរណ៍តម្កល់ សេចក្ដីសម្រេចរបស់សាលាដំបូង លើរឿងក្ដីនៃជនសង្ស័យចំនួណ២១នាក់ ប្រជា​ពលរដ្ឋ ព្រះសង្ឃ ក្រុមអ្នកតវ៉ា និងសហជីព បានសម្តែងការខកចិត្តយ៉ាងខ្លាំងទៅនឹងសេចក្តីសម្រេច​ឃុំឃាំង​អ្នក​ទាំង២១រូបនេះ ជាបន្តទៅទៀត។ ក្រុមអ្នកតវ៉ាបានព្រមាននឹងធ្វើបាតុកម្ម ដើម្បីទាមទារដោះលែងអ្នកទាំង២១នាក់ ក្នុងថ្ងៃខាមុខ។


ក្រុមអ្នកទាមទារតវ៉ា នៅមុខសាលាឧទ្ទរណ៍បន្តាប់ពីអង្គក្ដីបានសម្រេច ឲ្យបន្ដដាក់ឃុំជនទាំង២១។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - សាលាឧទ្ធរណ៍នៅថ្ងៃទី១១ ខែកុម្ភៈនេះ សម្រេចតម្កល់សេចក្ដីសម្រេច ​របស់ចៅក្រមស៊ើបសួរ​សាលា​ដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្ដីសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ជនជាប់ចោទ ២១នាក់ ដោយបន្តឲ្យនៅ​ជាប់ឃុំដដែល។

បន្ទាប់ពីសាលាឧទ្ធរណ៍ បានប្រកាសលទ្ធផលនៃការជំនុំជម្រះការសុំនៅក្រៅឃុំ របស់ជនជាប់ចោទទាំង២១នាក់ ឲ្យយបន្តជាប់ឃុំ អ្នកភូមិបឹងកក់ និងពលរដ្ឋដែលសមាជិកក្រុមគ្រួសារជនជាប់ចោទទាំងនោះ នាំគ្នាស្រែកទ្រហោ​យំកងរំពងពេញសាលាឧទ្ធរណ៍។ ចំណែកឯអ្នកភូមិបឹងកក់ ដែលរួមមានអ្នកស្រីយ៉ោម បុប្ផា អ្នកស្រីទេព វន្នី អ្នកស្រី​គង់ ចន្ថា និងមួយចំនួនទៀត បានលុតជង្គង់វាចេញ ពីរបងតុលាការរហូតដល់អាគារខាងក្នុងតុលាការ ចម្ងាយ​ប្រហែល៣០ម៉ែត្រ។

ក្នុងសម្រែកស្រែកយំបណ្តើរ ប្រជាពលរដ្ឋទាំងនោះ​ បានចោទជាសំណួរទៅកាន់អង្គចៅក្រម ​ដែលបានជំនុំជម្រះ​ទៅ​លើករណីនេះថា «តើចៅក្រម ក៏ដូចជាព្រះរាជអាជ្ញា តើលោកដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ក្នុងពន្ធនាគារ​ដែរ​ឬទេ? តើក្នុងនាមលោកជាចៅក្រម ដែលតំណាងអោយតុលាការ លោកជាតុលាការរបស់ប្រជារាស្រ្ត ឬ ក៏របស់​បុគ្គល​មានអំណាច? បើលោកជាបុគ្គលឯករាជ្យ លោកគួរតែធ្វើការដោះលែងជនរងគ្រោះទាំងនោះ ហើយតាមចាប់អ្នកបាន​ប្រើប្រាស់អំពើហិង្សាពិតប្រាកដមកផ្តន្ទាទោស?»

សេចក្ដីប្រកាសរបស់តុលាកា បានធ្វើអោយអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ ជនសង្ស័យជាប់ឃុំមួយ ពី​ក្នុងចំណោម២១នាក់ មានអារម្ភណ៍តក់ស្លុតប្រៀបអ្វីមកផ្ទឺមពុំបាន។ កាលពីមុនអ្នកស្រីសង្ឃឹមថាតុលាការ និង​ដោះ​លែងប្តីអ្នកស្រី អោយមានសេរីភាព ដើម្បីអោយគាត់មានឱកាសទៅព្យាបាលជំងឺនៅប្រទេសវៀតណាម តាមការ​ណាត់​ជួបរបស់គ្រូពេទ្យ តែផ្ទុយទៅវិញតុលាការនៅតែបន្តឃុំខ្លួន ​តាមសាលក្រមរបស់សាលារាជធានី​ភ្នំពេញ​ដដែល។ ស្រ្តី វ័យ៣០ឆ្នាំរូបនេះ បានអោយដឹងទៀតថា អ្នកស្រីអស់ជំនឿទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហើយ ជាពិសេសគឺប្រព័ន្ធតុលាការ។

កុមារាអាយុ ៧ឆ្នាំម្នាក់ ដែលជាកូនប្រុសរបស់ លោក វន់ ពៅ បានប្រាប់ថា «តុលាការត្រូវតែលែងប៉ារបស់ខ្ញុំ ដោយ​សារគាត់មិនបានប្រព្រឹត្តទោសកំហុសអ្វីទេ ហើយគាត់ក៏មានជំងឺត្រូវព្យាបាលដែរ»។ កុមារារូបនេះក៏បានសំណូមពរ​ទៅកាន់តុលាការផងដែរ ដើម្បីតុលាការធ្វើការពិចារណា និងដោះលែងឪពុករបស់គាត់។

គួរបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែមករា សម្រេចឃុំខ្លួនប្រធានសមាគម សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករ ២៣នាក់ ពីបទញុះញង់ឲ្យមានអំពើហិង្សា​និងបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាដើម។ ប៉ុន្តែកាលពីសប្ដាហ៍មុន តុលាការបានសម្រេចដោះលែងមនុស្ស ២នាក់ ឲ្យនៅក្រៅឃុំ​បណ្ដោះ​អាសន្ន៕

-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...