សម រង្ស៊ី ប្រកាស​បន្ត​បាតុកម្ម បន្ទាប់​ពី​ត្រឡប់​ពី​បរទេស​វិញ

បន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវការ និងមិនផ្លូវការ របស់អ្នកការទូតរបស់ប្រទេសមហាអំណាច និងតំណាងអង្គការ​អន្តរជាតិ មក​កាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងបំណងជួយដោះស្រាយ ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា តាម​រយៈ​ការ​ជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រលប់ចូលទៅកាន់តុចរចាជាថ្មីនោះ បាន​ញ៉ាំង​ឲ្យ​មជ្ឈដ្ឋានទូទៅសន្និដ្ឋានថា វិបត្តិនយោបាយកម្ពុជា អាចនឹងត្រូវបិទបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវការ និងមិនផ្លូវការ របស់អ្នកការទូតរបស់ប្រទេសមហាអំណាច និងតំណាងអង្គការ​អន្តរជាតិ មក​កាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងបំណងជួយដោះស្រាយ ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា តាម​រយៈ​ការ​ជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រលប់ចូលទៅកាន់តុចរចាជាថ្មីនោះ បាន​ញ៉ាំង​ឲ្យ​មជ្ឈដ្ឋានទូទៅសន្និដ្ឋានថា វិបត្តិនយោបាយកម្ពុជា អាចនឹងត្រូវបិទបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។


លោកសម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្រ នៅខេត្តស្វាយរៀងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - តែក្តីរំពឹងទាំងនោះ ទំនងជាមិនងាយកើតឡើងជាក់ស្តែងដូចការគិតនោះទេ បើទោះជា​គណបក្ស​នយោបាយទាំងពីរ ក៏ដូចជារដ្ឋាភិបាលកម្ពុជា បានទទួលរងគំនាបពីសហគមន៍ជាតិ និងអន្តរជាតិឲ្យបន្ត​ការចរចានយោបាយឲ្យបានឆាប់ក៏ដោយ។ ហើយការថ្លែងសារនយោបាយ របស់មេដឹកនាំកំពូលរបស់​គណបក្ស​ទាំងពីរ ក្នុងពេលចុងក្រោយនេះ នាំឲ្យគេវាយតម្លៃថា វិបត្តិនយោបាយកម្ពុជា អាចនឹងបន្តជាប់គាំង។

ក្រោយការវិលត្រលប់មកពីបរទេស លោក សម រង្ស៊ី ជាប្រធានគណបក្សសង្រ្គោះជាតិ ភ្លាមៗ បានប្រកាសទៅកាន់​អ្នកគាំទ្រថា គណបក្សសង្រ្គោះជាតិ នឹងដាក់ចេញយុទ្ធសាស្រ្តថ្មី ដើម្បីទទួលបានជ័យជំនះ និងនាំឲ្យមានការផ្លាស់​ប្តូរ​នៅប្រទេសកម្ពុជា។

ស្ថិតនៅស្នាក់ការកណ្តាលរបស់គណបក្ស យប់ថ្ងៃទី១០ ខែកុម្ភៈ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែល​ជាគណបក្សជំទាស់បានបញ្ជាក់ ទៅកាន់អ្នកគាំទ្រច្រើនរយនាក់ថា៖ «យើងនឹងជួបជុំគ្នារៀបចំធ្វើបាតុកម្មទៀត។ ថ្ងៃ​ស្អែក ខ្ញុំនឹងជួបលោក កឹម សុខា ហើយខ្ញុំជួបសកម្មជនរបស់គណបក្ស និងប្រជាពលរដ្ឋតាមមូលដ្ឋានទាំងអស់ ដើម្បី​កំណត់យុទ្ធសាស្រ្ត ដណ្តើមបានជ័យជំនះ។ យើងនឹងជួបជុំគ្នារៀបចំកម្លាំងរបស់យើង ដើម្បីធ្វើយ៉ាងណា កុំឲ្យ​ប្រជា​រាស្រ្តអស់សង្ឃឹម គឺដរាបណា យើងផ្តេជ្ញាចិត្តសង្រ្គោះជាតិយើងដោយសន្តិវិធីយើងនឹងឈ្នះ។»

ការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ យ៉ាងដូច្នេះ គឺស្របពេលដែល លោក ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានធ្វើការព្រមាន​ដោយប្រយោលរួចជាស្រេចចំពោះបញ្ហានេះ។

ក្នុងពិធីមួយនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ លោក ហ៊ុន សែន បានព្រមានថា លោក នឹងមិនអនុញ្ញាតឲ្យជន​ណា​ម្នាក់ ឬក្រុមណាមួយ យកប្រទេសកម្ពុជា ធ្វើជាចំណាប់ខ្មាំងនយោបាយដាច់ខាត។ លោក ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលអាណត្តិទី៥ ដែលមានលោកជានាយករដ្ឋមន្រ្តី ជារដ្ឋាភិបាលបង្កើតឡើងដោយស្របច្បាប់ និងកំពុង​ដំណើរការទៅមុខយ៉ាងរលូន ដោយគ្នានការកកស្ទះអ្វីឡើយ។

គួររម្លឹកថា ប្រទេសកម្ពុជា មានភាពជាប់គាំងផ្នែកនយោបាយ ជាង៦ខែមកហើយ ក្រោយការបោះឆ្នោតជាតិ កាលពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ភាពជាប់គាំង គឺបណ្តាលមកពីការចរចានយោបាយបរាជ័យម្តងហើយម្តងទៀត រវាង​គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាសនោះ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...