ម៉េសស៊ី ធ្វើឲ្យ ប៉ាសេឡូណា ឡើងមកកំពូលតារាង ឡាលីហ្កា
ក្រុមយក្ស ប៉ាសេឡូណា (Barcelona) របស់ប្រទេស អេស្ប៉ាញ បានធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម ស៊ីវីឡា (Sevilla) ហើយបានបំបាក់ក្រុមម្ចាស់ផ្ទះយ៉ាងជូរចត់ នៅក្នុងការជួបប្រកួតកាលពីយប់ថ្ងៃអាទិត្យទី០៩ ខែកុម្ភះនេះ។ តែជាជ័យជំនះ ដែលបានបង្ហាញពីមហិទ្ធិរិទ្ធនៃតោកំណាច ម៉េសស៊ី។
លីយ៉ូនែល ម៉េស៊ី សប្បាយជាមួយមិត្តរួមក្រុម ក្រោយរកគ្រាប់ឲ្យក្រុមបាន។ (រូបថត huffingtonpost.com)
បាល់ទាត់ - នៅក្នុងជំនួបចាប់ផ្តើមតង់ទី ១ ក្នុងទឹកដីរបស់ខ្លួន ស៊ីវីឡា មិនសូវជា បានសំដែងរិទ្ធិរបស់ខ្លួនឡើយដោយសារ ប៉ាសេឡូណា បិទជាប់តែម្តង ។ តែនៅនាទីទី ១៥ ប៉ាសេឡូណា បានភ្លាត់ស្នៀត ដោយបណ្តាលឲ្យកីឡាករ ម៉ូរ៉េនូ (Moreno) ស៊ុតបានមួយគ្រាប់ នាំមុខមុន ។ យ៉ាងណាម៉ិញ ក្រុម ប៉ាសេឡូណា នៅតែអាចគ្រប់គ្រងបានហើយក៏សងសឹកទៅក្រុម ស៊ីវីឡា មួយគ្រាប់វិញដោយកីឡាករ ស៊ែនឆេស (Sanchez) ក្នុងនាទី ទី៣៤ ឲ្យលទ្ធផលក្នុងតង់ទីមួយទទួលបាន ១-១ ស្មើ។
ដោយមិនអស់ចិត្ត នៅចុងតង់ ទី១ កីឡាករ ម៉េសស៊ី បានស៊ុតបន្ថែម មួយគ្រាប់ទៀត នៅនាទីទី ៤៤ សម្រេច ក្នុងតង់ទី ១ ក្នុងលទ្ធផល ១ - ២ ។ លុះចូលមកដល់ តង់ទី៣ កីឡាករ របស់ក្រុម ប៉ាសេឡូណា បានស៊ុតបន្ថែម២គ្រាប់ទៀតដោយកីឡាករ ម៉េសស៊ី ដដែល នៅនាទីទី ៥៦ និងមួយគ្រាប់ទៀតនៅនាទីទី ៨៨ ដោយកីឡាករ ហ្វែប្រេហ្កាស (Fabregas) ។
ជាលទ្ធផល ក្រុម ប៉ាសេឡូនា ទទួលបាន ៣ ពិន្ទុឡើងមកលំដាប់ ទី១វិញ មាន៥៧ តាមដោយក្រុម រៀល ម៉ាឌ្រីដ និង អាលីកទីកូ ម៉ាឌ្រីដ (Atletico Madrid) ដែលមាន ៥៧ ពិន្ទុដូចគ្នា ៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤