អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

រាងកាយឆោមស្អាតជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាទាំងបុរសនិងស្រ្តី។ ដើម្បីបានរាងកាយស្រស់ស្អាតនេះ អ្នកត្រូវ​តែលះបង់ពេលវេលា និងធ្វើសកម្មភាពមួយចំនួន ក្នុងនោះមានដូចជា ការហាត់ប្រាណ ការគេងឲ្យបានល្អ និងការ​សម្រាកឲ្យបានល្អ រក្សាចិត្តឲ្យតែស្រស់ថ្លាជាដើម។ ក្នុងចំណោមចំណុចសំខាន់ទាំងអស់ អាហារជាផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការធ្វើឲ្យរាងកាយមាំមួន និងរាងសមសួនផងដែរ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: March 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាងកាយឆោមស្អាតជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាទាំងបុរសនិងស្រ្តី។ ដើម្បីបានរាងកាយស្រស់ស្អាតនេះ អ្នកត្រូវ​តែលះបង់ពេលវេលា និងធ្វើសកម្មភាពមួយចំនួន ក្នុងនោះមានដូចជា ការហាត់ប្រាណ ការគេងឲ្យបានល្អ និងការ​សម្រាកឲ្យបានល្អ រក្សាចិត្តឲ្យតែស្រស់ថ្លាជាដើម។ ក្នុងចំណោមចំណុចសំខាន់ទាំងអស់ អាហារជាផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការធ្វើឲ្យរាងកាយមាំមួន និងរាងសមសួនផងដែរ។


ផ្លែឈើលើកសម្រស់ និងទ្រទ្រង់ជីវិត។ (រូបថត MONOROOM.info/ T.T)

សុខភាព - ការញុំាបន្ថែ និងផ្លែឈើច្រើន នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អ រាងកាយមាំមួន និងកាន់តែ​មានឆោម​ស្រស់ស្អាត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកអាហារចំនួនប្រាំប្រភេទដែលបរិភោគហើយ ជួយដល់រាងកាយ​មានភាពស្រស់ ព្រោះសារអាហារទាំងនោះ នឹងជួយឲ្យអ្នកមិនឆាប់ឃ្លាន និងជួយបញ្ចុះទម្ងង់ក្នុងរាងកាយ។

អាហារទាំងនោះមានដូចជា៖

១. ក្រូចថ្លុង
ក្រូចថ្លុងមានជាតិកាឡូរីតិច និងមានអង់ស៊ីមខ្ពស់ និងសារធាតុ កាបូអ៊ីដ្រាត(ជាតិស្ករ)ជួយជំនួយមិនឲ្យ ឆាប់ឃ្លាន ងាយស្រួលធ្វើឲ្យទម្ងន់ធ្លាក់ចុះ។ ការយកក្រូចថ្លុងបន្ទាប់ពីអាហារពេលព្រឹក នឹងធ្វើឲ្យអ្នកមានអារម្មណ៏​ប្លែក​មិនសូវ​ឆាប់ឃ្លានអាហារដូចពេលមុន។

២. ត្រសក់
ក្នុងត្រសក់សម្បូរទៅដោយជាតិទឹកប្រហែល៩០ភាគរយ និងមានជាតិកាឡូរីតិចជួយការពារប្រព័ន្ធធាតុស្មុំា​របស់​អ្នក។ ការលាយត្រសក់ជាមួយទឹកក្រូចឆ្មា រួចជាមួយជាតិវីតាមីនឬសារធាតុបន្លែផ្សេងៗ ទៀត សម្រាប់ជាអាហារ​សម្រន់ នោះប្រាកដជាអាចជូយគ្រប់គ្រងទម្ងន់បានល្អជាមិនខាន។

៣. ផ្លែគីវី (KIWI)
ផ្លែគីវីផ្ទុកច្រើនទៅដោយជាតិរ៉ែ វីតាមីនស៊ី និងជាតិវីតាមីនផ្សេងៗទៀត ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយ​អាហារ​ឲ្យកាន់តែមានប្រសើរឡើង និងសម្រួលដល់ការបន្ទោរបង់ធំ។ សម្រាប់អ្នកដែលចង់បានរាងស្អាត​គួរតែបរិភោគ​ផ្លៃ​នេះ​នាពេលល្ងាច។

៤. ខាត់ណា
ខាត់ណាជាអាហារបៃតង សម្បូរទៅដោយជាតិសរសៃ មានផ្ទុកដោយសារធាតុកាល់ស្យូម និងសារធាតុចិញ្ចឹម​ផ្សេងៗទៀត។ ការចំរាញ់យកសារជាតិទឹកចេញពីខាត់ណារួចលាយជាមួយបន្លែ ឬផ្លែឈើផ្សេងៗទៀត​កិនជាទឹក​ក្រឡុក សម្រាប់ជាភេសជ្ជៈឬអាហារសម្រន់នឹងធ្វើឲ្យរាងកាយកាន់តែ ប្រសើរឡើង ព្រមទាំងជួយសំរូល​ជាតិខ្លាញ់​បានស្រួលផងដែរ។

៥. គ្រាប់ជី
គ្រាប់ជីជាអាហារសម្រន់និងជាបង្អែមដែលល្អមួយសម្រាប់ជួយសម្រកទម្ងន់ និងជួយទប់មិនឲ្យឃ្លាន។ យើងអាច​លាយគ្រាប់ជីជាមួយនឹងភេសជ្ជៈមួយចំនួនទៀតដូចជាទឹកដោះគោ ឬកាវកាវជាដើម ដោយ ពិសាររាល់ថ្ងៃ​នឹង​ធ្វើ​ឲ្យអ្នកបានឃើញប្រសិទ្ធភាពក្នុងពេលយ៉ាងឆាប់៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...