មូលហេតុ​ទាំង​៣ ដែល​គួរ​តែ​មាន​រុក្ខជាតិ​ខ្លះ នៅ​ក្នុង​ផ្ទះ​របស់​អ្នក

ផលប្រយោជន៏នៃរុក្ខជាតិ គឺជារឿងមួយដែលមិនអាចបដិសេធបាន ព្រោះវាមិនត្រឹមតែផ្តល់នូវសម្រស់ដល់ផែនដី និងជាចំណីដល់មនុស្សនោះទេ តែថែមទាំងជាគ្រឿងលំអរ ដែលយើងអាចយកវាមកប្រើក្នុង និង ជុំវិញគេហដ្ឋាន ដើម្បីបង្កើនសោភ័ណភាព។ រុក្ខជាតិមួយចំនួន នឹងអាចជាជំនួយដល់សុខភាព បានមួយកំរិតទៀត ជាពិសេស​សម្រាប់អ្នករស់នៅក្នុងទីក្រុង និងទី​រំព័ទ្ធ​ដោយជាតិពុល។
Loading...
  • ដោយ: ក. សេងហុង ដោយ ក. សេងហុង ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុបតែងផ្ទះ - ខាងក្រោមនេះ ជាមូលហេតុទាំងបី ដើម្បីបង្ហាញឲ្យឃើញថា អ្នកគួរតែដាំរុក្ខជាតិមួយចំនួន នៅក្នុង​លំនៅដ្ឋាន​របស់អ្នក៖

១. រុក្ខជាតិជួយធ្វើឲ្យខ្យល់បរិសុទ្ធ

រុក្ខជាតិភាគច្រើនបញ្ចេញឧស្ម័នឌីអុកស៊ីត និងអុកស៊ីសែនលាយគ្នា។ ប៉ុន្តែរុក្ខជាតិមួយចំនួនដែលដាំនៅក្នុងផ្ទះ អាច​មិនស្ថិតក្នុងប្រភេទនៃរុក្ខជាតិទាំងនោះ។ អ្នកក៏អាចសួរអ្នកលក់ ពីប្រភេទរុក្ខជាតិណាមួយ ដែលល្អសម្រាប់អ្នកបាន ដូចគ្នា។ ឧស្ម័នអុកស៊ីសែនក្នុងរុក្ខជាតិទាំងនោះ នឹងជួយសម្រួលកាយ និងគំនិតរបស់អ្នកឲ្យកាន់តែល្អជាងមុនថែម មួយកំរិតទៀត។

២. រុក្ខជាតិមិនត្រឹមតែផលិតផ្លែឈើឬបន្លែសម្រាប់អ្នក

រុក្ខជាតិដែលអ្នកបានដាំជុំវិញផ្ទះរបស់អ្នក មិនត្រឹមតែផ្តល់ផលដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែរុក្ខជាតិទាំងនោះថែមទាំង ផ្តល់កម្តៅល្មមសម្រាប់គេហដ្ឋានរបស់អ្នកនោះទៀត។ ម្យ៉ាងវិញទៀត វាបានក្លាយជាទីលំហែរ ជាទីជួបជុំគ្រួសារ​ដើម្បី​បង្កើន ចំណងមិត្តភាពផងដែរ។ ពិសេស វានឹងជួយទប់កម្លាំងខ្យល់ និងរក្សាសំណើមដីជុំវិញផ្ទះអ្នក ឲ្យមានភាពត្រជាក់ត្រជុំទៀតផង។

៣. រុក្ខជាតិជួយឲ្យអ្នកមានអារម្មណ៏ថាមិនឯកា

វិធីសាស្រ្តនៃការបំបាត់ទុក្ខសោកមានច្រើនបែប ច្រើនរបៀប។ យ៉ាងណាមិញ ការមានរុក្ខជាតិក្នុងផ្ទះ ឬនៅជុំវិញផ្ទះ ដូចជាការដាំជាលក្ខណៈសួនច្បារជាដើម នឹងជួយឲ្យអ្នកមានអារម្មណ៏ថាមិនឯកា ព្រោះវានឹងធ្វើឲ្យអ្នកមានភាព រវល់ជាមួយនឹងការដាំ និងថែមទាំវាមួយចំណែក។ ជាពិសេសអារម្មណ៏អ្នកកាន់តែល្អ នាពេលអ្នកស្រឡាញ់រុក្ខជាតិ ដែលអ្នកបានដាំកាន់តែខ្លាំង និងចាត់ទុកពួកវាជាមិត្តភក្តិរបស់អ្នកដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...