ពស់​«លេប»​កង្កែប តែ​មាន​កង្កែប​គ្នា​ឯង​ជួយ

នេះជាអ្វី ដែលបង្ហាញនៅក្នុងរឿង ពស់លេបកង្កែប តែត្រូវបានកង្កែបគ្នាឯងជួយ ឲ្យរួចជីវិត ដោយអមដោយវីដេអូផង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៣ ខែក្កដា ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលខ្លួនអ្នក ត្រូវបានសត្រូវដែលមានកម្លាំងខ្លាំងជាង តាមយាយី ហើយបានជំរុញបន្តិចម្ដងៗ ឲ្យរូបអ្នក​ឈានទៅក្ស័យមរណានោះ រឿងតែមួយដែលយើងអាចធ្វើបាន គឺមិនត្រូវទម្លាក់អាវុធចោល ឬហុចចុងអាវុធទៅ​ឲ្យ​សត្រូវវិញនោះឡើយ។ ការតស៊ូ ជាឥស្សរៈភាពមួយដ៏ថ្លៃថ្លា ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសង្គមរបស់អ្នក។ ហើយ​ឥស្សរៈភាពនេះទៀតសោធ លែងអីនឹងមានអ្នកផ្សេង ដែលស្រឡាញអំពើយុត្តិធម៌ នឺងជួយអ្នកជាមិនខាន។ នេះជាអ្វី ដែលបង្ហាញនៅក្នុងរឿង ពស់លេបកង្កែប តែត្រូវបានកង្កែបគ្នាឯងជួយ ឲ្យរួចជីវិត។

កង្កែបមួយក្បាលបាននឹងកំពុងលោត ក្នុងដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ តាម​ចន្លោះគម្ពោធស្មៅ និងដើមផ្កាចម្រុះ ប្របមាត់ស្រះ ក្នុងសួនកំសាន្ត តែត្រូវបាន«ពស់» មួយក្បាល ហក់ចេញមក ខាំជាប់ជើងក្រោយទាំងពីរ របស់កង្កែប។

ការខាំជាប់ជើងក្រោយពីរនេះ បានបង្កឱកាសតិចតួចបំផុត ដល់កង្កែប ដែលថានឹងអាចរួចខ្លួនពី​មាត់របស់​សត្រូវ​នោះ។ យ៉ាងណាក៏ដោយ ជាធម្មតានៃសត្វពស់តែងតែខាំ ឬត្របាក់យកក្បាលតែម្តង ដើម្បីកុំឲ្យសត្រូវ​មានឱកាស​នឹងតដៃបាន។ តែក្នុងសកម្មភាពចាប់កង្កែបពេលនេះ សត្វពស់ហាក់បីដូចជា បានអនុវត្តខុសបច្ចេកទេស ឬមានការ​ភ្លាត់​ស្នៀត មិនបានធ្វើតាមទំលាប់របស់ខ្លួនពីមុនមក។

ពស់បានព្យាយាម«លេប»កង្កែប ឯកង្កែបក៏ព្យាយាម«រើបំរះ» ទៅតាមលទ្ធភាពដែលខ្លួនមាន។ តាមវីដេអូខ្លីបខាង​ក្រោម បានបង្ហាញតាំងពីវិនាទីដំបូង ក្នុងការចាប់«កង្កែប» របស់«ពស់»មួយក្បាលនេះ រហូតដល់នាទីទីបួន ពស់​បានសម្រេចលេបកង្កែបនោះ រហូតសឹងតែបាត់ខ្លួនចូលក្នុងពោះទៅហើយ តែជាផលអាក្រក់របស់ពស់ ឬជាសំណាង​ល្អរបស់កង្កែប ព្រោះជើងពីរខាងមុខរបស់កង្កែប បាន«ខ្ទាស់»មាត់ពស់ មិនឲ្យបន្តការលេបរបស់ខ្លួន ទៅទៀតបាន។

ដោយការខំប្រឹងលេបដោយលំបាកនេះ ពស់បានសម្រេចចិត្តហក់ចូលទៅក្នុងទឹកត្រពាំង ដោយនាំកង្កែបនោះ​ទៅជា​មួយ​។ បន្ទាប់មក«ពស់» បានព្យាយាមឡើងគោកវិញ ស្រាប់តែរំពេចនោះ មានកង្កែបមួយក្បាលទៀត បានលោត​មក​សង្គ្រប់​​ពីលើ ធ្វើឲ្យពស់ភ្ញាក់ខ្លួនក្រញ៉ាង ព្រលែងកង្កែបដែលនៅក្នុងមាត់ ឲ្យរួចរស់មានជីវិតទៅហោង៕

សូមទស្សនាវិដេអូឃ្លីប ដែលមានរយៈពេលជិតដប់នាទី ជាមួយនឹងសកម្មភាពលេបកង្កែបរបស់ពស់ និងការជួយ​អន្តរាគមន៍របស់កង្កែបទីពីរទៅលើសត្វពស់ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...