បួនសកម្មភាព ដែលធ្វើឲ្យអ្នកឆ្លាត និងរីករាយជាងមុន
- ដោយ: ក. សេងហុង ដោយ ក.សេងហុង (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រាវជ្រាវខ្លះ បានស្រាវជ្រាវរកមើលពីរបៀប ដែលខួរក្បាលបង្ហាញពីសញ្ញា នៃការសម្រាករបស់វា នាពេលរាងកាយសម្រាក។ អត្ថបទនេះ គឺជារបៀន នៃការធ្វើសកម្មភាពបួនយ៉ាង ដើម្បីជួយដល់ចលនារាងកាយ និងខួរក្បាលរបស់អ្នកដំណើរការទៅបានល្អ។
ចំនុចពិសេសបំផុត៖ អ្នកដឹកនាំ ត្រូវមានភាពបើកទូលាយ និងស្នាមញញឹម ដែលផុសចេញពីបេះដូង។
ជីវិត - រាងកាយនិងខួរក្បាល តែងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមិនអាចខ្វះខាតមួយណា បានឡើយ ដើម្បីជួយឲ្យជីវិតរបស់យើង ទទួលបានជោគជ័យ និងភាពរីករាយក្នុងជីវិត។
១. ស្នាមញញឹមនឹងជួយឲ្យអារម្មណ៏ស្ងប់ និងសុភមង្គល
ការសិក្សាមួយចំនួនបានបញ្ជាក់ថា ការសើច ដែលគ្មានហេតុផលអាចបោកបញ្ឆោតខួរក្បាល និងមនុស្សដែលមានអារម្មណ៏មិនល្អឲ្យសប្បាយរីករាយឡើង។ ការពិសោធន៏មួយបានបង្ហាញ ពីការតម្រូវឲ្យបៀមចង្អឹះ ក្នុងមាត់របស់ពួកគេ ដើម្បីធ្វើចលនាសង្កត់សាច់ដុំមុខ និងទាញមាត់ ឲ្យរបើកឡើង ស្រដៀងគ្នានឹងពេលពួកគេកំពុងតែសើច។
អ្នកស្រាវជ្រាវបានរកឃើញថា ការអនុវត្តបែបនេះ ជួយកាត់បន្ថយការថប់អារម្មណ៏ ជាងការធ្វើសកម្មភាពមិនបញ្ចេញទុក្ខព្រួយលើផ្ទៃមុខ។ ការពិសោធន៏ស្រដៀងគ្នាមួយ ក្នុងឆ្នាំ១៩៨៨ ដែលមានអ្នកចូលរួមសាកល្បង បៀមប៊ិចក្នុងមាត់ របស់ពួកគេបង្កើនអាត្រារីករាយឡើងដែរ បើប្រៀបធៀបជាមួយនឹងអ្នក ដែលមិនបង្ខំខ្លួនឯងសើច។
២. បង្កើនអំណាចសតិដោយការផ្លាស់ប្តូរអារម្មណ៏
ការងើបឈរឡើង និងធ្វើឲ្យអារម្មណ៏យើងកាន់តែមានអំណាចឡើង។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការធ្វើឲ្យរាងកាយរបស់អ្នកទូលាយ នឹងជួយបង្កើនកំរិតអរម៉ូនក្នុងរាងកាយ ឲ្យកាន់តែប្រសើរឡើង ដែលជាសារធាតុដ៏ចំបងជួយឲ្យអារម្មណ៏ និងរាងកាយលូតលាស់ទៅកាន់ភាពប្រសើរឡើង។តាមរយៈការសិក្សាមួយ ដែលធ្វើឡើងដើម្បីដឹងពីការផ្លាស់ប្តូរអារម្មណ៏ របស់ដែលអាចកើតឡើងក្នុងរយៈពេលខ្លី ដោយការផ្តល់លុយ២ដុល្លា ឬលេងល្បែង។ ជាលិទ្ធិផលបានបង្ហាញថា អ្នកទាំងនោះ បានផ្លាស់ប្តូរអារម្មណ៏របស់ពួកគេលឿន។
៣. ការគេងថ្ងៃនឹងធ្វើឲ្យមនុស្សកាន់តែឆ្លាតឡើង
ការគេងថ្ងៃមួយស្របក់ នឹងផ្តល់អំណាចដល់ខួរក្បាលរបស់អ្នក។ ការសិក្សាជាច្រើន បានបង្ហាញពីភាពស្រដៀងគ្នា រវាងការគេងពេលថ្ងៃនិងពេលយប់។ ដោយការគេងថ្ងៃ នឹងធ្វើឲ្យការចងចាំ កើនឡើង ព្រមទាំងសម្រួលដល់បញ្ហាផ្លូវចិត្តទៀតផង។
៤. ធ្វើការតាំងសមាធិ ដើម្បីឲ្យអារម្មណ៏ស្ងប់
ការតាំងសមាធិប្រៀបបាននឹងថ្នាំដ៏មានប្រសិទ្ធិភាពជួយលាងសំអាតគំនិតរបស់អ្នក ខណៈ អ្នកស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការដាក់រាងកាយស្ថិតក្នុងភាពស្ងប់ ដោយប្រមូលអារម្មណ៏ទាំងអស់ទៅនឹងចលនាដង្ហើម និងអាចជម្រះចិត្តឲ្យស្អាតបាន។ អ្នកស្រាវជ្រាវជាច្រើន ក៏បានបង្ហាញដែរថា នេះជាពិធីសាស្រ្តមួយជួយបង្កើនចលនាខ្យល់ ដង្ហើម និងចិត្តស្ងប់៕