ថៃ៖ គ្មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី នៅ​មុន​រយៈពេល ១​ឆ្នាំ​៣​ខែ​ឡើយ

អគ្គមេបញ្ជាការកងទ័ពថៃ ដែលទើបនឹងដឹកនាំធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋ នៅក្នុងប្រទេសថៃ បាន​ប្រកាសនៅថ្ងៃសុក្រ ថា នឹងគ្មានការបោះឆ្នោតត្រូវបានរៀបចំធ្វើ នៅមុនពេលមួយឆ្នាំខាងមុខនេះឡើយ។ ក្នុង​រយៈពេលនេះ ប្រទេសថៃ នឹងស្ថិតនៅក្រោមការដឹកនាំ របស់«ក្រុមប្រឹក្សាកំណែទម្រង់» ជាបណ្ដោះអាសន្នសិន។ ក្រុមប្រឹក្សាកំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា មានរូបរាងប្រហាក់ប្រហែល នឹង«ក្រុមប្រឹក្សាប្រជាជន» ដែលធ្លាប់ត្រូវបានទាមទារក្នុងពេលកន្លងមក ដោយក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គមេបញ្ជាការកងទ័ពថៃ ដែលទើបនឹងដឹកនាំធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋ នៅក្នុងប្រទេសថៃ បាន​ប្រកាសនៅថ្ងៃសុក្រ ថា នឹងគ្មានការបោះឆ្នោតត្រូវបានរៀបចំធ្វើ នៅមុនពេលមួយឆ្នាំខាងមុខនេះឡើយ។ ក្នុង​រយៈពេលនេះ ប្រទេសថៃ នឹងស្ថិតនៅក្រោមការដឹកនាំ របស់«ក្រុមប្រឹក្សាកំណែទម្រង់» ជាបណ្ដោះអាសន្នសិន។ ក្រុមប្រឹក្សាកំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា មានរូបរាងប្រហាក់ប្រហែល នឹង«ក្រុមប្រឹក្សាប្រជាជន» ដែលធ្លាប់ត្រូវបានទាមទារក្នុងពេលកន្លងមក ដោយក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។


ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)

នយោបាយថៃ - នៅក្នុងការថ្លៃងមួយរបស់លោក នៅតាមកញ្ចក់ទូរទស្សន៍នាយប់ថ្ងៃទីសុក្រ ទី៣០ ខែឧសភានេះ លោកឧត្ដមសេនីយ៍ ប្រយុទ ចាន់អ៊ូចា បានលើកឡើងថា៖ «កាលវិភាគមួយឆ្នាំ និង៣ខែ ដើម្បីបោះជំហានទៅ​រក​ការបោះឆ្នោត»។ «ក្រមប្រតិបត្តិ»មួយ ដែលត្រូវបានលើកឡើងដោយបុរសខ្លាំង បានគ្រោងនៅក្នុងជំហានដំបូង ទៅក្នុងការបង្រួបបង្រួមជាតិ ជាមុនសិន ដែលត្រូវប្រើរយៈពេលពី ២ ទៅ ៣ខែ។

បន្ទាប់មកទៀត ជំហានទីពីរ នឹងត្រូវដាក់ឲ្យមាននូវកំណែទម្រង់ ដែលគ្មានជម្លោះ នៅក្រោមការដឹកនាំ​របស់​ក្រុម​ប្រឹក្សាកំណែទម្រង់ (រដ្ឋាភិបាលដែលមិនចេញពីការបោះឆ្នោត) មុននឹងឈានទៅដល់ដំណាក់កាលទី៣ នៃការ​បោះឆ្នោតជាតិ។

ក្រមប្រតិបត្តិ ដែលចេញពីរបបដឹកនាំយោធានេះ បានប្រមែប្រមូលសឹងតែទាំងអស់ នូវកម្មវិធីទាំងឡាយ​របស់​ក្រុម​ប្រឆាំង ដែលបានធ្វើបាតុកម្មនៅតាមដងផ្លូវ តាំងពី៧ខែមកហើយ មុននឹងកងទ័ពថៃសម្រេចធ្វើរដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាលស្របច្បាប់។

សូមរំលឹកថា  ក្នុងរយៈពេលនៃការទាមទារតវ៉ាកន្លងមក ក្រុមបាតុករប្រឆាំងទាំងនោះ បានស្នើឲ្យបង្កើតនូវ​«ក្រុម​ប្រឹក្សា​ប្រជាជន»មួយ ដែលមិនចេញពីការបោះឆ្នោតនេះដូចគ្នា ហើយក៏មានភារកិច្ចធ្វើកំណែទម្រង់ មុននឹងឈាន​ទៅដល់ការបោះឆ្នោត ដោយប្រើរយៈពេលច្រើនជាង១ឆ្នាំ អញ្ចឹងដែរ។

លោក ប្រាយុទ បានថ្លែងឲ្យដឹងទៀតថា៖ «តាំងពីថ្ងៃទី២២ ខែឧសភា (ថ្ងៃធ្វើរដ្ឋប្រហារ) មក សុភមង្គលបានកើតមាន​ឡើង»។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ យល់អំពីស្ថានភាពរបស់ប្រទេសថៃ ដែល«ត្រូវការពេលវេលា ដើម្បីផ្លាស់ប្ដូរបែបផែន តម្លៃប្រជាជាតិ និងលើកកំពស់លិទ្ធិប្រជាធិបតេយ្យ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...