ថៃ៖ ក្រុម​បាតុករ​ចូល​កាន់​កាប់​អគ្គបញ្ជាការដ្ឋាន​កងទ័ព

ក្រុមបាតុករដែលទាមទារ ទម្លាក់ចោលនូវរដ្ឋាភិបាលថៃបច្ចុប្បន្ន បានសម្រុកចូលទៅកាន់កាប់ អគ្គបញ្ជាការដ្ឋាន​កងទ័ពជាតិជាតិគោក ហើយបន្ទាប់មកពួកគេថែមទាំងបានគម្រាម ទៅដល់អាគាររបស់គណបក្សភឿថៃ ដែល​កំពុង​កាន់អំណាចនោះទៀតផង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាតុករដែលទាមទារ ទម្លាក់ចោលនូវរដ្ឋាភិបាលថៃបច្ចុប្បន្ន បានសម្រុកចូលទៅកាន់កាប់ អគ្គបញ្ជាការដ្ឋាន​កងទ័ពជាតិជាតិគោក ហើយបន្ទាប់មកពួកគេថែមទាំងបានគម្រាម ទៅដល់អាគាររបស់គណបក្សភឿថៃ ដែល​កំពុង​កាន់អំណាចនោះទៀតផង។


ក្រុមបាតុករ ចូលទៅឡោមព័ទ្ធបណ្ដាអាគាររបស់កងទ័ពជាតិជើងគោកថៃ។ (រូបថត AFP)

នយោបាយថៃ - បាតុករចំនួនរាប់រយពាន់នាក់ ដែលបានចូលទៅកាន់កាប់អាគារមន្ទីរក្រសួង តាំងពីច្រើនថ្ងៃ​មក​ហើយ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីអំណាចនោះ បាន«សម្រុក»ចូលទៅ​កាន់​កាប់ អគ្គបញ្ជាការដ្ឋានកងទ័ពជាតិជើងគោក នៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកា នេះ។ ពួកគេទាំងនោះបានស្រែកឡើងថា «យើងមកនេះ ដើម្បីចង់ឃើញថា តើកងទ័ពឈរនៅខាងណា?»។

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល យ៉ាងភ្លូកទឹកភ្លូកដីនេះ កំពុងរៀបគម្រោងឡោមព័ទ្ធអាគាររបស់គណបក្សភឿថៃ ដែលជាគណបក្សកាន់អំណាច ដើម្បីបន្ថែមទម្ងន់ដាក់ឲ្យនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឲ្យចេញ​តំណែង។ ពីថ្ងៃព្រហស្បត្តិ៍ ទី២៨ខែវិច្ឆិកា បន្ទាប់ពីត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តសារជាថ្មីនោះមក លោកស្រី​នាយករដ្ឋមន្ត្រីបានអំពាវនាវ ដើម្បីសូមឲ្យមានការជួបជជែកគ្នា រវាងរដ្ឋាភិបាលលោកស្រី និងក្រុមបាតុករ។ តែ​បំណងនេះត្រូវបានក្រុមបាតុករបដិសេធ និងទទួលស្វាគមន៍ត្រឡប់ទៅវិញ ដោយបានចូលទៅកាន់កាប់ អគ្គស្នង​ការ​ដ្ឋាននគរបាលជាតិថៃ នៅកណ្ដាលរាជធានីបាងកក នៅល្ងាចថ្ងៃដដែល។

សូមបញ្ជាក់ថា អាគារមន្ទីរក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល មិនតិចជាង៦កន្លែង ត្រូវបានក្រុមបាតុករកាន់កាប់ រហូត​មកទល់នឹងថ្ងៃសុក្រនេះ។

រលកចលនាប្រឆាំង បានកើតមានតាំងពីជាងមួយខែមកហើយ ដើម្បីទម្លាក់រលោកស្រី យីងឡាក់ និងបិទបញ្ចប់នូវ​មាគ៌ានយោបាយមួយ ដែលពួកបាតុករនិយាយថា ដើរតាមប្រព័ន្ធដឹកនាំនៃលោក ថាក់ស៊ីន បងប្រុសបង្កើត​របស់​លោកស្រី យីងឡាក់។ លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបណ្ដេញចេញពីអំណាច នៅឆ្នាំ​២០០៦ ដោយសាររដ្ឋប្រហារមួយ ហើយបានភៀសខ្លួន ចេញពីការផ្ដន្ទាទោសដោយប្រព័ន្ធយុត្តិធម៌ថៃ ដែលបាន​កាត់ទោសលោក ពីបទពុករលួយ។ ប៉ុន្តែរាល់ទោសកំហុសទាំងអស់ ត្រូវបានលោក ថាក់ស៊ីន ច្រានចោល ដោយ​ចាត់ទុកថា ការផ្ដន្ទាទោសនោះមានចរិកនយោបាយ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...