គ្មាន​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់ «គ្មាន»​យុត្តិធម៌​សម្រាប់​ជន​«ក្រីក្រ»​រង​គ្រោះ​ទេ

«សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់» ជាសិទ្ធិមូលដ្ឋានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ មេធាវីជាចំណែកមួយនៃការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ ដែលគ្មានលទ្ធភាពជួលសេវាកម្មមេធាវី។ ការលើកកំពស់សិទ្ធិទទួលបានយុត្តិធម៌តាមផ្លូវច្បាប់នេះជាអាទិភាពមួយដែលរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពិសេសម្ចាស់ជំនួយដែលបានកំពុងនឹងយកចិត្តទុកដាក់។ នេះជាការលើកឡើងរបស់លោក ប៊ុន ហ៊ុន ប្រធានគណមេធាវីអាណត្តិទី៩ នៃព្រះរាជាណាចក្រកម្ពុជាក្នុងសន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់» ជាសិទ្ធិមូលដ្ឋានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ មេធាវី​ជា​ចំណែកមួយនៃការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ ដែលគ្មានលទ្ធភាពជួលសេវាកម្មមេធាវី។ ការលើក​កំពស់​សិទ្ធិទទួលបានយុត្តិធម៌តាមផ្លូវច្បាប់នេះជាអាទិភាពមួយដែលរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពិសេសម្ចាស់ជំនួយដែលបានកំពុងនឹងយកចិត្តទុកដាក់។ នេះជាការលើកឡើងរបស់លោក ប៊ុន ហ៊ុន ប្រធាន​គណ​មេធាវីអាណត្តិទី៩ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់។


សន្និសីទថ្នាក់ជាតិស្តីពីជំនួយថ្នែកច្បាប់ ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចពិភាក្សាដោយបិទទ្វា ដែលមានមេធាវី ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីពាក់ព័ន្ធ​ប្រហែល​ជាង​មួយរយនាក់មកពីតាមបណ្តាខេត្តក្រុងមួយចំនួន។ ជាមួយគ្នានឹង កិច្ចពិភាក្សានេះក៏មិនបានអនុញ្ញាតិ​ឲ្យអ្នក​សារព័ត៌មានបានដឹងពីកិច្ចពិភាក្សាសម្ងាត់នោះដែរ។

មុនចាប់ផ្តើមបើកនូវកិច្ចពិភាក្សារបស់ខ្លួន លោក ប៊ុន ហ៊ុន បានលើកឡើងថា «ជំនួយផ្នែកច្បាប់នៅកម្ពុជា» សម្រាប់​ប្រជាពលរដ្ឋ «ក្រីក្រ» មិនមែនជាបញ្ហាថ្មីទេ។ ជាមួយគ្នានេះ គណមេធាវីមាននាយកដ្ឋានមួយ ដែលអនុវត្តទៅ​លើ​សកម្មភាពពីរ ផ្តល់សេវាការពារក្តី និងផ្តល់សេវាពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ សាធារណៈជន​ទាំង​នីតិជន និងអនីតិជន ដែលគ្មានលទ្ធភាពជួលសេវាមេធាវី។ លោកបន្តរថា «ការផ្តល់ជំនួយផ្នែកច្បាប់​ដល់ជនក្រីក្រ​នេះ នៅមានស្ថាប័នជាច្រើនទៀតបានចូលរួមដូចជាអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកនេះ។ (…) ទោះជា​មាន​អង្គការសង្គមស៊ីវិលជាច្រើនធ្វើការលើផ្នែកនេះក៏ដោយ តែរាល់សកម្មភាពទាំងនោះ​នៅតេមិនទាន់បាន​ផ្តើម​ឲ្យបាន​គ្រប់ទីកន្លែង ដល់ជនរងគ្រោះក្រីក្រគ្រប់រូប និងបានទាន់ពេលវេលា ព្រោះតែកង្វះនូវបណ្តាញសម្របសម្រួល ការ​រៀបចំពិធីសាស្រ្តផ្តល់ជំនួយផ្នែកច្បាប់។»

លោកស្រី វ៉ាន់ហ៊ី លី តំណាងឲ្យអង្គការ UNICEF និង OHCHR-Cambodia បានលើកឡើងថា «ជំនួយផ្នែកច្បាប់​ដល់ជនក្រីក្រ ជាម៉ែត្រស្មើភាពគ្នាដ៏សំខាន់មួយនៃយុត្តិធម៌។ (…) អ្នកមាន អ្នកក្រដែលជាជាប់ចោទ​ត្រូវមាន​មូលដ្ឋាន​ស្មើភាពគ្នា មានឱកាលប្រសើរដូចគ្នា ទទួលបានការការពារស្មើគ្នាក្នុងទំហំពេញលេញមួយបីច្បាប់។»

ជាមួយគ្នានេះ ក្នុងបរិបថកម្ពុជាបច្ចុប្បន្ន ក្រោយពីដំណើរទស្សនៈកិច្ចរបស់លោកស្រីវ៉ាន់ហ៊ី លី នៅមណ្ឌលអប់រំ​កែប្រែ «ម១» ដែលជាពន្ធនាគារធំជាងគេនោះ លោកស្រីបានមើលឃើញជាក់ស្តែង​នូវការឃុំខ្លួនទៅលើកុមារ​ដែល​ជាអនីតិជនត្រឹមកំហុសតូចតាចប៉ុណ្ណោះ នៅជាមួយនឹងមនុស្សធំដែលមានទោសក្នុងបទឧក្រិដ្ឋជាដើម។ លោកស្រី​បានមើលឃើញថា ក្មេងនេះស្ថិតក្នុងជីវភាពក្រីក្រ និងមិនត្រូវបានទទួលសេវាកម្មជំនួយផ្នែកច្បាប់នោះទេ។ ឆ្លងតាម​ករណីនេះលោកស្រីបានធ្វើការវាយតម្លៃថានៅកម្ពុជា «បើគ្មានសេវាកម្មជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះក្រីក្រទេ នោះយុត្តិធម៌នៅកម្ពុជាមានសម្រាប់តែអ្នកមាន អ្នកមានអំណាច និងអ្នកដែលមានទំនាក់ទំនងល្អ (បក្ខពួកនិយម) ប៉ុណ្ណោះ»។

លោកស្រីក៏បានសម្តែងនូវការព្រួយបារម្ភចំពោះសេវាកម្មជំនួយផ្នែកច្បាប់នៅកម្ពុជានេះដែរ ដោយភាគច្រើននៃ​ជំនួយ​នេះកើតចេញពីអង្គការសង្គមស៊ីវិល។ លោកស្រីបានធ្វើការប្រមើរមើលថា « បើសិនជាម្ចាស់ជំនួយកាត់បន្ថយ ឬដក ចេញនូវថវិការនៃការគាំទ្រលើផ្នែកនេះ នោះនិន្នាការនៃភាពអយុត្តិធម៌ ត្រូវបានធ្លាក់មកលើជនក្រីក្រ។ (…) បើរំពឹងទៅលើគណៈមេធាវីកម្ពុជា ដែលមានចំនួនមេធាវីការពារជនរងគ្រោះតិច និងរឹតតែកាត់បន្ថយថែមទៀតនោះ ម្យ៉ាងទៀតមូលនិធិដែលទទួលបានពីរដ្ឋាភិបាលមានចំនួនខ្វះខាតច្រើនថែមទៀត ហើយនៅតាមបណ្តាខេត្តមួយ​ចំនួនទៀត សូម្បី មេធាវីតែម្នាក់សម្រាប់ការពារជនរងគ្រោះក៏គ្នានដែរនោះ ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះក្រីក្រ​ក៏ត្រូវបានកាត់បន្ថយតាមនោះដែរ។»

សូមរម្លឹកថាតាមការអះអាងរបស់លោក ប៊ុន ហ៊ុន បានបញ្ជាក់ថា បច្ចុប្បន្នគណៈមេធាវី មានមេថាវីស្ម័គ្រចិត្ត ៤៨រូប សម្រាប់សេវាកម្មការបារជូនជនក្រីក្រ។ ចាប់ពីដើមឆ្នាំ២០១៣ មកដល់ដំណាច់ខែតុលា នេះ គណៈមេធាវីទទួល​បាន​សមណុំរឿងចំនួន ៧៩៨ ករណី ដែលមានកូនក្តីសរុប១១៦២នាក់ ក្នុងនោះ៨៨នាក់ជាអនីតិជន។ ឯការពិគ្រោះ​យោបល់ផ្នែកច្បាប់ មានចំនួន១៩៥ ករណី។ ដោយឡែកតាមការងះអាងរបស់លោកស្រី វ៉ាន់ហ៊ី លី បានបង្ហាញថា កាលពីឆ្នាំ២០១០ មេធាវីការបពារជនក្រីក្រនៅកម្ពុជាមានចំនួន១១៩នាក់។ ក្នុងអំឡុងពេលបីឆ្នាំក្រោយមក តាម​ការ​ស្រាវជ្រាវរបស់ OHCHR ចំនួននេះបានធ្លាក់ចុះមកត្រឹមតែ៧៦នាក់ប៉ុណ្ណោះ។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...