អ្នក​ឯក​ទេស​ពន្យល់​ពី​រូប​យន្ដហោះ​ធ្លាក់​នៅ​ភ្នំ​ឱរ៉ាល់ ក្នុង Google Map

បើតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា នោះមិនមែនជារូបធម្មតាទេ នៅពេលគេឃើញមានយន្ដហោះ ថតជាប់នៅពីលើភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់អ្នកឯកទេស ខាងព័ត៌មានវិទ្យា បាន​ពន្យល់ថា វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា នោះមិនមែនជារូបធម្មតាទេ នៅពេលគេឃើញមានយន្ដហោះ ថតជាប់នៅពីលើភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់អ្នកឯកទេស ខាងព័ត៌មានវិទ្យា បាន​ពន្យល់ថា វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។


រូបភាពផ្ដិតចេញពីគេហទំព័រផែនទី របស់ ហ្គូហ្គ័ល ត្រង់ចំនុចឃើញយន្ដហោះ ក្បែរភ្នំឱរ៉ាល់ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ។

បច្ចេកវិទ្យា - ជួនកាលនៅប្រទេសកម្ពុជា ទោះជាគេមិនដឹងពីហេតុការណ៍ពិតប្រាកដ ថាជាអ្វីមួយឲ្យប្រាកដ​នោះ​ក៏ដោយ ក៏គេអាចយកវាមកបង្កើតឆ្នៃធ្វើជាព័ត៌មាន ផ្សាយឲ្យទៅជាមានការភ្ញាក់ផ្អើលនោះបានដែរ។ នេះជា​ករណី​មួយ នៃរូបថតដែល ប្រព័ន្ធផែនទីរបស់ ហ្គូហ្គ័ល ​(Google Map) បានបង្ហាញឲ្យឃើញមានយន្ដហោះ​នៅពីលើ​តំបន់​ភ្នំឱរ៉ាល់ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយ យកមកផ្សាយក្នុងអត្ថបទមួយរបស់ខ្លួន។

«ភ្ញាក់ផ្អើល ...»?

រូបភាពយន្ដហោះ នៅពីលើតំបន់ភ្នំឱរ៉ាល់ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកំពង់ស្ពឺ របស់ប្រទេសកម្ពុជា ត្រូវបានថត​ឃើញ​ដោយម៉ាស៊ីនថតផ្កាយរណបរបស់ ហ្គូហ្គ័ល និងបានដាក់ទៅក្នុងគេហទំព័រផែនទីរបស់ខ្លួន (មើលរូបថត)។ សារព័ត៌មាន​ក្នុងស្រុកដ៏ធំមួយ បានយករបកគំហើញនេះ មកចុះផ្សាយនៅលើគេហទំព័ររបសខ្លួន ដោយបាន​សរសេរ​ថា៖ «មានការ​ភ្ញាក់ផ្អើល​ បន្ទាប់ពីឃើញ​ស្នាមយន្តហោះ​ធ្លាក់នៅជិតភ្នំឱរ៉ាល់»។ សារព័ត៌មាននោះ ថែម​ទាំង​បានផ្សារភ្ជាប់របកគំហើញនេះ ទៅនឹងព្រឹត្តិការណ៍បាត់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នោះទៀត។ សារព័ត៌មាននោះ បានសរសេរថា៖ «អ្នកខ្លះគិតថា ​ស្នាមយន្តហោះធ្លាក់​នោះ អាចជាយន្តហោះ​ក្រុមហ៊ុន​ ម៉ាឡេស៊ី MH37​0 ដែលបានបាត់​តំាងពីថ្ងៃទី០៨ ​មីនា ​២០១៤កន្លងមក»។

លោក សុធា មេត្តា វិស្វករផ្នែកព័ត៌មានវិទ្យា មានដើមកំណើតខ្មែរ រស់នៅក្នុងប្រទេសកាណាដា បានពន្យល់ប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា រាល់ទិន្នន័យជារូបថត ថតដោយប្រព័ន្ធផ្កាយរណបរបស់ហ្គូហ្គ័ល មិនមែនត្រូវ​បាន​ថត ជារៀងរាល់សប្ដាហ៍ ឬរាល់ខែនោះទេ។ ជាពិសេសនៅតំបន់ដាច់ស្រយ៉ាលបែបនេះ ហ្គូហ្គ័ល នឹងមិនចំណាយ​ថវិការ និងពេលវេលា ដើម្បីទៅធ្វើបច្ចុប្បន្នភាព ទៅលើតំបន់មួយដែលមិនសូវមានការផ្លាស់ប្ដូរ និងគ្មានការចាប់​អារម្មណ៍បែបនេះនោះឡើយ។ ដូច្នេះ រូបយន្ដហោះនេះ មិនមែនទើបនឹងត្រូវបានថត ក្នុងយៈពេល១ ឬ២ខែ​កន្លងមក​នេះទេ។

រួចចុះរូបយន្ដហោះនោះ ជាអ្វីទៅ?

វិស្វករបានបញ្ជាក់ថា «ជារូបយន្ដហោះ ដែលហោះធម្មតា នៅក្នុងផ្ទៃអាកាសរបស់ប្រទេសកម្ពុជា ហើយត្រូវបាន​ម៉ាស៊ីន​ថតផ្កាយរណប របស់ ហ្គូហ្គ័ល ដែលស្ថិតនៅខ្ពស់ជាង ថតជាប់ប៉ុណ្ណោះ។ ហើយរឿងនេះ ជាករណីធម្មតា គ្មានអ្វីជាការភ្ញាក់ផ្អើលនោះទេ ព្រោះជារៀងរាល់ម៉ោង ប្រទេសកម្ពុជា មានយន្ដហោះហោះឆ្លងកាត់ជាច្រើន រាប់​ទាំងយន្ដហោះក្នុងស្រុក យន្ដហោះហោះពីក្រៅ និងយន្ដហោះដែលខ្ចីដែនអាកាសកម្ពុជាឆ្លងកាត់នោះទៀត។»

ចុះចំណែកការចុះផ្សាយនោះវិញ?

លោក សុធា មេត្តា បាននិយាយយ៉ាងខ្លីថា៖ «សារព័ត៌មានភាគច្រើន ក្នុងប្រទេសកម្ពុជា សុទ្ធសឹងជាសារព័ត៌មាន​រណប ឬជាសារព័ត៌មានអាយ៉ង។ ដូច្នេះ បើមិនបង្កើតរឿងផ្ដេសផ្ដាស មកចុះផ្សាយខ្លះ ធ្វើម៉េចនឹងមានមនុស្ស ចូល​មកអាន?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...