ជំហាន​ទៅ​រក​ការ​គ្រប់​គ្រង​ហ្វេសប៊ុក ក្រោម​ហេតុផល​សុវត្ថិភាព?

បន្ទាប់ពីមានសកម្មភាព តាមរំខានគេហទំព័ររដ្ឋាភិបាល (Hacker) ជាបន្តបន្ទាប់មក មន្រ្តីជាន់ខ្ពស់របស់ប្រទេស​កម្ពុជា បាន​សម្តែង​ការព្រួយបាម្ភ លាយឡំ ជាមួយនឹងការព្រមានចាត់វិធានការម៉ឺងម៉ាត់ អំពីបញ្ហាសុវត្ថិភា​ពតាម​ប្រព័ន្ធ​អ៊ីនធើណែត មានទាំងករណីបណ្តាញសង្គមហ្វេសប៊ុក ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា​នៅមិនទាន់បានកំណត់ចាត់វិធានការ ទៅលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នោះនៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានសកម្មភាព តាមរំខានគេហទំព័ររដ្ឋាភិបាល (Hacker) ជាបន្តបន្ទាប់មក មន្រ្តីជាន់ខ្ពស់របស់ប្រទេស​កម្ពុជា បាន​សម្តែង​ការព្រួយបាម្ភ លាយឡំ ជាមួយនឹងការព្រមានចាត់វិធានការម៉ឺងម៉ាត់ អំពីបញ្ហាសុវត្ថិភា​ពតាម​ប្រព័ន្ធ​អ៊ីនធើណែត មានទាំងករណីបណ្តាញសង្គមហ្វេសប៊ុក ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា​នៅមិនទាន់បានកំណត់ចាត់វិធានការ ទៅលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នោះនៅឡើយ។


រូបថតរបស់ក្រុមអានាមិកកម្ពុជា ផ្សាយនៅលើហ្វេសប៊ុក បង្ហាញពីការសកម្មភាពរបស់ពួកគេ ក្នុងការវាយ​ប្រហារ​ទៅលើគេហទំព័រនានា។

សុវត្ថិភាព - «កម្ពុជាយើងបើកទូលាយទាំងអស់ ហើយគ្មានប្រទេសណា ដែលមានការបើកទូលាយជាង នៅ​ប្រទេស​​យើងនោះទេ។ (...) ខ្ញុំបញ្ជាក់ថា ឲ្យមានការស្វែងយល់ អំពីគុណធម៌ និងសីលធម៌ ក្នុងការប្រើប្រាស់​នោះឲ្យ​បាន​ប្រសើរ ដើម្បីយករបស់ដែលមានលក្ខណៈទំនើប ឲ្យមានផលប្រយោជន៍សម្រាប់ប្រទេស»។ នេះជា​ការបញ្ជាក់​របស់​លោក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួង​ការពារ​ជាតិ។

មុនឡើងយន្តហោះ ទៅចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៣ ប្រទេស​សិង្ហ​បុរី​ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះលោក ណឹម សុវត្ថិ បានអត្ថាធិប្បាយ ប្រាប់អ្នកសារព័ត៌មានថា ប្រទេសជិតខាងកម្ពុជា មានការ​គ្រប់​គ្រងប្រព័ន្ធអ៊ីនធើណែត និងបណ្តាញ​សង្គមមួយចំនួន ដើម្បីការពារសន្តិសុខសុវត្ថិភាពរបស់ប្រទេសគេ។ លោក​បាន​បញ្ជាក់ថា បញ្ហា​សុវត្ថិភាព​ព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណែ​ត​ ដូចជា​បណ្ដាញសង្គមហ្វេ​សប៊ុក​ជាដើម ក៏​ត្រូវ​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ជំនួប​កំពូល​សន្តិសុខ​អាស៊ី​នេះ​ដែរ​។

យ៉ាងណាក៏ដោយ លោក ណឹម សុវត្ថិ បាននិយាយរៀបរាប់ថា តែសម្រាប់កម្ពុជាមិនមានបំណងទប់ស្កាត់ ឬរារាំង​នោះទេ តែចង់ឲ្យ​ប្រើ​ប្រាស់​យល់ពីសីលធម៌ និងប្រើប្រាស់វា ឲ្យមានប្រយោជន៍ដល់សង្គម ជំនួយឲ្យការរំខាន​ដល់​សង្គម។

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាលោក ខៀវ កាញរិទ្ធ កាលពីដើមខែមេសា ឆ្នាំ២០១៤ បានលើកឡើងថា រដ្ឋាភិបាល​កម្ពុជាបន្តគាំទ្រ និងមិនមានចេតនាបិទបណ្ដាញសង្គមនោះទេ បើទោះជាអ្នកប្រើហ្វេសប៊ុកមួយចំនួន បានបង្ហោះ​រូបភាពមិនសមរម្យ និងការប្រើពាក្យសម្តីអសុរោះ ក្នុងការសម្តែងមតិក៏ដោយ។ លោកខៀវ កាញារិទ្ធ សង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលសង្ឃឹមថា អ្នកប្រើហ្វេសប៊ុក នឹងផ្តើមយល់ និងចេះប្រើហ្វេសប៊ុក ឲ្យមានតម្លៃដល់ខ្លួន និងសង្គម។»

តែសម្រាប់ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានពន្យល់ថា ការដែល​ប្រជា​ពលរដ្ឋកម្ពុជា ងាកទៅប្រើប្រាស់បណ្តាញសង្គម យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ គឺបណ្តាលមកពី​មានព័ត៌មាន​មួយ​ចំនួន ដែលមានសារៈសំខាន់​សម្រាប់ប្រជាពលរដ្ឋ មិនត្រូវគេយកមកចាក់ផ្សាយតាមវិជ្ជាជីវៈ ឬត្រូវបានគេហាមឃាត់ ការផ្សាយលើកញ្ចក់ទូរទស្សន៍ ឬវិទ្យុ តែព័ត៌មានទាំងនោះ បែរជាត្រូវបានបង្ហាញនៅលើទំព័រហ្វេសប៊ុក។

នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងទៀតថា៖ «ការរិតត្បិតមិនឲ្យប្រជាពលរដ្ឋបញ្ចេញ​មតិ នឹងនាំឲ្យពលរដ្ឋ ទៅស្វែងរកមធ្យោបាយផ្សេងៗទៀត។ ពលរដ្ឋ ងាកទៅប្រើហ្វេសប៊ុក គឺដោយសារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅកម្ពុជា ត្រូវបានរិតត្បិត ខ្វះតម្លាភាព។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...