ស៊ិន សក្កដា ទទួល​ស្គាល់​មាន​បញ្ហា​ស្បែក តែ​បដិសេធ​មាន​អីៗ​ជាមួយ ហ៊ុន ម៉ានី

ស្នាមនៅលើសាច់ របស់កញ្ញា ស៊ិន សក្កដា ដែលបង្ហាញក្នុងវីដេអូបែកធ្លាយ មិនមែនជាស្នាមខាំ របស់លោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្ត្រីទេ! តែជាបញ្ហានៅលើស្បែករបស់នាង ដែលមានវេជ្ជបញ្ជា ពីវេជ្ជបណ្ឌិតត្រឹមត្រូវ។ នេះ បើតាមការអះអាង របស់កញ្ញា នៅមុននេះបន្តិច។
ស៊ិន សក្កដា ទទួល​ស្គាល់​មាន​បញ្ហា​ស្បែក តែ​បដិសេធ​មាន​អីៗ​ជាមួយ ហ៊ុន ម៉ានី
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្ត្រី - តំណាងរាស្ត្រ និងកញ្ញា ស៊ិន សក្កដា តារាសំដែង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 25, 2018
  • ប្រធានបទ: រឿងអាស្រូវ​«ខាំ»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុត កញ្ញា ស៊ិន សក្កដា នាដការិនីរបាំបូរាណ និងជាតារាសម្ដែង បានបំបែកភាពស្ងាត់ស្ងៀមរបស់នាង នៅចំពោះវីដេអូបែកធ្លាយ របស់ក្រុម ហែគ័រ ដែលបានចោទប្រកាន់ថា នាងមានទំនាក់ទំនងផ្លូវភេទ ជាមួយលោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។

តារាសម្ដែងវ័យក្មេង បានចេញមកទទួលស្គាល់ថា នាងពិតជាមានស្នាម នៅលើខ្លួននោះមែន តែមិនមែនជាស្នាមខាំទេ តែជាស្នាមដោយសារស្បែកនាង មានបញ្ហា។ នាងសរសេរនៅលើបណ្ដាញសង្គម នៅមុននេះថា៖ «ខ្ញុំ សុិន សក្កដា សូមបកស្រាយរឿងអាស្រូវនោះថា វាជារឿងប្រឌិតបោកប្រាស់ អសិលធម៍ណាស់។ ខ្ញុំស្រលាញ់ និងគោរពឯកឧត្ដម ហ៊ុន ម៉ានី ដូចជាបងប្រុសម្នាក់របស់ខ្ញុំ។ ស្លាកស្នាមនៅលើដៃ គីជាបញ្ហាស្បែករបស់ខ្ញុំ ខ្ញុំបានទទួលវេជ្ជបញ្ជា ពីវេជ្ជបណ្ឌិតត្រឹមត្រូវ។»។

នាដការិនីរបាំបូរាណ បានផ្ទុះកំហឹង ដាក់អ្នកសារព័ត៌មានវិញថា៖ «សូមលោកអ្នកកាសែត និងបងប្អូនទាំងឡាយ ឈប់មកសួររំខានជិវិតឯកជនរបស់ខ្ញុំទៀតទៅ»។ នាងបន្តបញ្ជាក់ពីកំហឹងនោះ នៅក្នុងកន្លែងដាក់យោបល់ថា៖ «ក្តៅក្រហាយទាំងព្រឹកតែម្តង ពួកហ្នឹងមកសួរដេញដោល រំខានដល់ហើយ (...) ខ្ញំមិនបានធ្វើអ្វីខុស ខ្ញុំមិនខ្លាចឡើយ។ មិនយូរទេ ខ្ញុំនឹងរកភាពស្អាតស្អំខ្ញុំមកវិញ»។

នេះជាលើកដំបូង ដែលអ្នកជាប់ពាក់ព័ន្ធម្នាក់ បានចេញមុខមកបកស្រាយ ជាសាធារណៈ ខណៈលោក ហ៊ុន ម៉ានី ដែលជាមនុស្សសំខាន់ នៅក្នុងការបែកធ្លាយនោះ មិនបានធ្វើប្រតិកម្មអ្វីឡើយ។

វីដេអូមួយ ពីក្នុងចំណោម​វីដេអូចំនួន៤ ដែលត្រូវបានបង្ហោះ កាលពីពាក់កណ្ដាលខែកុម្ភៈ បានបង្ហាញពីរូបថតកញ្ញា ស៊ិន សក្កដា ជាលក្ខណៈ «ឯកជន» ជាច្រើនសន្លឹក ដែលសន្លឹកខ្លះ មានស្នាមជាំនៅលើដើមដៃ ។ ប៉ុន្តែជំហាន ដែលឈានទៅធ្វើសន្និដ្ឋាន ថានោះជាស្នាមធ្មេញខាំ ព្រោះដោយសារការជជែក រវាងគណនី «Sin Sakada» និងគណនី «Mani Hun» ជាអ្នកអះអាង ពីសកម្មភាពរបស់ពួកគេ ដោយម្នាក់ជាអ្នកខាំ និងម្នាក់ទៀតព្រមព្រៀង ថាជា«កាដូ»។ សូមតាមដានកិច្ចសន្ទនា នៅក្នុងសារឯកជនហ្វេសប៊ុកនោះ ដូចខាងក្រោម៖

Mani Hun៖ សុំទោស ខាំច្រើន។ ព្រោះចង់ខាំយូរហើយ។
Sin Sakada៖ កាដូសម្រាប់បង។ តែចង់និយាយថាឈឺ។
Mani Hun៖ ខ្លាចថាមិនឈឺទេតើ សុំទោសណា ចង់ខាំយូរហើយ... សុំទោស សាក់... មានបំណងយូរហើយ។
Sin Sakada៖ [...]
Mani Hun៖ អូ មេចង់! អ្នកណាដាច់ចិត្តខាំអញ្ចឹង?
Sin Sakada៖ ឲ្យតែបងបានសប្បាយចិត្ត ក្នុងថ្ងៃនេះ ឈឺបន្តិចបន្តួចមិនសំខាន់។
Mani Hun៖ សុំទោសណា សាក់ សារភាព ចង់ខាំមែន។
Sin Sakada៖ [...]
Mani Hun៖ សុំទោស យប់ម៉ិញ ខាំមែន។ អរគុណ។
Sin Sakada៖ [...]
Mani Hun៖ អូព្រះ! សូមអភ័យទោស។
Sin Sakada៖ ច៎ា មិនអីទេ។
Mani Hun៖ ចុះពេលទៅរាំ? ស្នាមធ្មេញទៀត។
Sin Sakada៖ ខ្ញុំបានលាបប្រេងកូឡាហើយ អស់អីហើយបង។
Mani Hun៖ សុំទោេសម្ដងទៀត។
Sin Sakada៖ [...]
Mani Hun៖ ស្នាមខាំ បាត់ឬនៅ?
Sin Sakada៖ ច៎ា នៅទេ។ ប៉ុន្តែបានប្រសើរជាងមុនហើយ។ មិនអីទេបង។ រាត្រីសួស្ដី។
Mani Hun៖ ស្អាតម្លេះ? ស្អាតដោយស្នាមខាំ។
Sin Sakada៖ ខ្ញុំមកកន្លែងថត គេសួរគ្រប់គ្នា។ រឿងនេះ តួស្រី ជាំដៃ!
Mani Hun៖ តែបើនៅជិត បែបច្រឡំខាំទៀត។ 

» ខាងក្រោមនេះ ជាវីដេអូនោះ ដែលក្រុមហែគ័រ បង្ហោះនៅលើបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...