ជាប់ជាបវរកញ្ញាចក្រវាឡត្រឹមតែ៥នាទី នាងប្រតិកម្មជាលើកទី១
កាលពីថ្ងៃអាទិត្យកន្លងមក នៅក្នុងក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហេតុការណ៍ដ៏មិនគួរឲ្យជឿមួយ បានកើតឡើង ដើម្បីចូលរួមបញ្ចប់ឆ្នាំ២០១៥។ នោះគឺលោក ស្ទេវ ហាវៃ (Steve Harvey) ពិធីកររបស់កម្មវិធី «ប្រឡងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥» បានច្រឡំប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រ ថាអ្នកដែលជាប់ជាបវរកញ្ញាចក្រវាឡ ជាបវរកញ្ញា របស់ប្រទេសកូឡំប៊ី នាង «Ariadna Gutierrez Arevalo» មុននឹងចេញមកកែតម្រូវ នៅ៥នាទីក្រោយ ថាអ្នកដែលជាប់ពិតប្រាកដ ជាបវរកញ្ញារបស់ប្រទេសហ្វីលីពីន នាង «Pia Alonzo Wurtzbach» ទៅវិញ។ ការប្រកាសច្រឡំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល សឹងមួយចំហៀងផែនដី ព្រោះមានមនុស្សជាច្រើនលាននាក់ បានទស្សនាកម្មវិធីប្រកួតប្រជែងនេះ ដោយផ្ទាល់ពីក្រុងឡាសវេហ្គាស។
បន្ទាប់ពីប្រព្រឹត្តិកំហុសរួច ពិធីករអាមេរិក ដែលមានដើមកំណើតពីប្រទេសនីហ្សេ បានឡើងមកកាន់ឆាកវិញ ហើយបានប្រកាសសុំទោស ពីបញ្ហានេះមុននឹងថ្លែងបញ្ជាក់ថា៖ «បវរកញ្ញាអមទីមួយ [...]