បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៤​ថ្មី៖ ចំណុច​ទាំង​ប្រាំ ដែល​អ្នក​មិន​ដឹង​ (vdo)

មានដើមកំណើតពីប្រទេសកូឡំប៊ី បវរកញ្ញាចក្រវាឡឆ្នាំ២០១៤ថ្មី ដែលទើបនឹងទទួលបានម្កុដពេជ្រ មិន​សូវ​ជា​ត្រូវ​បាន​គេ​ស្គាល់​ប៉ុន្មាន​ទេ។ ខាងក្រោយនេះ ជាចំណុចទាំងប្រាំរបស់ស្រីស្អាតប្រចាំចក្រវាឡ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​បាន​ដឹង ហើយ​​សូម​យក​មក​ជម្រាប​ជូន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២៦ មករា ២០១៥
  • កែប្រែចុងក្រោយ: January 27, 2015
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បររកញ្ញា​មក​ពី​ប្រទេស​កូឡំប៊ី កញ្ញា ប៉ូលីណា វេហ្គា (Paulina Vega) ក្នុង​វ័យ​២២​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​ជា​បវរ​កញ្ញា ចក្រវាឡ​ឆ្នាំ​២០១៤ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មករា ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្នុង​ក្រុង ដ័រ៉ាល (Doral ស្ថិត​នៅ​ជាយ​ក្រុង មីអាមី) រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក។ ជ្រើស​ចេញ​ពី​បេក្ខនារី​៨៧នាក់​ផ្សេង​ទៀត នាង វេហ្គា បាន​ចូល​មក​ជំនួស​តំណែង ពី​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​ទៅ​ម៉ិញ ដែល​បាន​​ជាប់​ទៅ​លើបវរ​កញ្ញា មក​ពី​ប្រទេស​វ៉េណេហ្សុអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler)។

ខាង​ក្រោម​នេះ ជា​ចំណុច​ទាំង​ប្រាំ ដែល​លោក​អ្នក​មិន​បាន​ដឹង (ឬ​ក៏​ដឹង​ហើយ តែ​អាន​ឲ្យ​ដឹង​ម្ដង​ទៀត) ពី​បវរ​កញ្ញា​ឆ្នាំ​២០១៤​ដ៏​ប្រិម​ប្រិយ​ម្នាក់​នេះ៖

១) នាង ប៉ូលីណា វេហ្គា មាន​ជីដូន​ជីតា​ជា​មនុស្ស​«ល្បី»

នាងប្រាកដជាមានមោទនភាពណាស់ ដោយបានកើតមកនៅក្នុងត្រកូល នៃគ្រួសារមួយដែលមាន​កេរ្ត៍ឈ្មោះ​ដ៏ល្បី សម្រាប់ប្រទេសរបស់នាង។ នាង ប៉ូលីណា ជាចៅស្រីរបស់លោក ហ្គាស្ដុង វេហ្គា (Gaston Vega) ដែល​ធ្លាប់ស្គាល់ថា ជាតន្ត្រីករដ៏ចំណានឯកទេសខាងផ្លុំត្រែធំ។ រីឯជីដូនរបស់នាងវិញ លោកយាយ អេវៀរ៉ា កាស្ទីយ៉ូ (Elvira Castillo) ធ្លាប់ជាប់ជាបវរកញ្ញា នៃក្រុង អាត្លង់ទីកូ ឆ្នាំ១៩៥៣។

២) នាង ប៉ូលីណា វេហ្គា ជាកូនរបស់គ្រួសារមានសមាជិកច្រើន

គ្មានអ្វីប្រសើរជាង កើតមកមានបងប្អូនជុំជិត យ៉ាងត្រជាក់ត្រជុំនោះទេ។ តែក៏មិនមែនមានន័យថា មាន​សមាជិក​ដល់ទៅរាប់មិនអស់នោះដែរ ព្រោះនាង ប៉ូលីណា មានបងប្អូន៦នាក់ ស្រីបីនាក់ និងប្រុស៣នាក់ រស់សនៅក្រោមដំបូងឪពុកម្ដាយរបស់នាង ដែលមានជីវភាពធូរធាគ្រាន់បើ។

៣) នាង ប៉ូលីណា វេហ្គា កើតនៅក្នុងភូមិស្រុកតែមួយ ជាមួយអ្នកចម្រៀងល្បី សាគៀរ៉ា (Shakira)

ដូចអ្នកចម្រៀងល្បី នាង សាគៀរ៉ា ដែលមានដើមកំណើតជាជនជាតិកូឡំប៊ីដែរនោះ នាង ប៉ូលីណា បាន​ចាប់កំណើតមកលើភពផែនដី នៅក្នុងក្រុងមួយឈ្មោះថា បារ៉ានគីឡា (Barranquilla) ដែលស្ថិតនៅភាគ​ខាងជើង នៃប្រទេស។ បើនិយាយមកដល់នេះ អ្នកស្រុកអ្នកភូមិនៅទីនោះ ប្រាកដជាមានមោទនភាពមិន​តិចទេ នឹងកូនចៅរបស់ពួកគេ ដែលសុទ្ធតែបានក្លាយជាតារាល្បីៗរបស់ពិភពលោក។

៤) នាង ប៉ូលីណា វេហ្គា បានក្លាយជាបវរកញ្ញាកូឡំប៊ីទីពីរ ដែលជាប់ជាបរវកញ្ញាចក្រវាឡ

មុននាង ប៉ូលីណា មានតែបរវកញ្ញារបស់ប្រទេសកូឡំប៊ីតែម្នាក់ទេ ដែលធ្លាប់ជាប់ជាបរវកញ្ញាចក្រវាឡដែរ។ នោះគឺនាង លូស៍ ម៉រីណា ហ្សូលូហ្សា (Luz Marina Zuluaga) ដែលទទួលបានតំណែងនេះ នៅឆ្នាំ១៩៥៨។

៥) នាង ប៉ូលីណា វេហ្គា មានបំណងពិសេសនេះ យូរមកហើយ

បើទោះជានាងបានក្លាយជាតារាបង្ហាញម៉ូដ តាំងពីអាយុ៨ឆ្នាំ ប៉ុន្តែមហិច្ឆតាររបស់នាង ដែលថានឹងយក​តំណែងជាបវរកញ្ញានេះ បានរក្សាទុកនៅក្នុងក្បាលជាយូរមកហើយ។ មិនត្រឹមតែមានរូបរាងស្អាតទេ តែនាង ប៉ូលីណា វេហ្គា ក៏ជានិស្សិតផ្នែកការគ្រប់គ្រង នៅសកលវិទ្យាល័យ ចាវើរៀណា (Javeriana) មួយរូបដែរ។ នាង​ចេះ​និយាយបួនភាសា៖ អេស្បាញ៉ុល អង់គ្លេស អល្លឺម៉ង់ និងភាសាបារាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...