បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

យុវតីប្រិមប្រិយមួយរូប ដែលធ្លាប់រស់នៅក្នុងសង្កាត់ក្រីក្រ នៃរដ្ឋធានីអាល់ហ្សេ ប្រទេសអាល់ហ្សេរី ត្រូវបាន​ជាប់​ជា​បវរកញ្ញា​ឆ្នាំ២០១៤ ប្រចាំឲ្យប្រទេសនេះ កាលពីយប់ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ម្សិលម៉ិញ។ ជាមួយ​នឹង​ភ័ត្រា​ញញឹម​ប៉ប្រិម នាង ហ្វាម៉ា ស៊ូរ៉ា សាប្រ៊ីន ឈូអីប (Fatma-Zohra Sabrine Chouib) ជានិស្សិតកំពុងរៀនថ្នាក់វិស្វករ ផ្នែក​ព័ត៌មានវិទ្យា​មួយ​រូប។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 07, 2014
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខុសពីបវរកញ្ញានៅតាមប្រទេសមួយចំនួន ដែលរៀបចំការប្រកួតតាំងពីមុនឆ្នាំថ្មី ឬនៅដើមឆ្នាំ រាជនីសម្ផស្ស​អាយុ២០ឆ្នាំ របស់ប្រទេសអាល់ហ្សេរី  ទើបនឹងត្រូវបានជ្រើសរើស ជាបវរកញ្ញា នៅយប់ថ្ងៃសុក្រ​ទី​០៥ ឆ្លង​មកថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា សម្រាប់ឆ្នាំ២០១៤នេះប៉ុណ្ណោះ។ នាង ហ្វាម៉ា ស៊ូរ៉ា សាប្រ៊ីន ឈូអីប (Fatma​-Zohra Sabrine Chouib) បានទទួលតំណែងមួយឆ្នាំ ដោយបានឈ្នះលើបេក្ខនារីចំនួន២០នាក់ មកពីគ្រប់​តំបន់​ក្នុង​ប្រទេស នៃទ្វីបអាហ្វ្រិកខាងជើងមួយនេះ។

ពិធីប្រលងបវរកញ្ញា បានធ្វើឡើងយ៉ាងសម្បើម នៅលើវេទិកាប្រកបដោយភ្លើងចម្រុះពណ៌ នៃសណ្ឋាគារ ហីលតុន (Hilton) ដ៏ល្បីឈ្មោះ។ បេក្ខនារីទាំងអស់ ត្រូវដើរបង្ហាញ ដោយមានស្លៀកពាក់ សម្លៀក​បំពាក់​ប្រពៃណី និងសម្រាប់រាត្រីស្រមោលសរ។

រាជនីសម្ផស្ស ដែលបានជាប់ពីការប្រកួតក្នុងឆ្នាំនេះ នឹងត្រូវឡើងទៅប្រកួតបវរកញ្ញាពិភពលោក នាប៉ុន្មាន​ខែខាងមុខនេះទៀត។ សូមជម្រាបជូនថា នេះជាលើកដំបូងហើយ ដែលប្រទេសអាល់ហ្សេរី បានចូល​ទៅ​ប្រកួត ក្នុងការប្រលងប្រជែងបវរកញ្ញាពិភពលោក។ នាង ហ្វាម៉ា ម្ចាស់ជ័យលាភីលេខមួយ បានប្រកាស​ទៅ​កាន់​អ្នក​សារព័ត៌មានថា៖ «ខ្ញុំត្រូវតំណាងឲ្យ ចរិយាសម្បត្តិ រូបសម្ផស្ស វប្បធម៌ និងតម្លៃនៃស្ត្រីជាតិអាល់ហ្សេរី នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក នាពេលខាងមុខនេះ»។

គួរបញ្ជាក់ដែរថា ការប្រលងប្រជែងសម្ផស្សលើកនេះ របស់ប្រទេសអាល់ហ្សេរី (អតីតប្រទេសក្រោម​អាណា​និគមបារាំង) បានធ្វើឡើងកាន់តែមានភាពពិសេសជាងលើកណាៗ ដោយសារតែវត្តមានភ្ញៀវកិត្តិយស មក​ពីបរទេសមួយរូប គឺលោកស្រី ហ្សើនើវីយ៉ែ ឌឺហ្វុងតឺណី (Geneviève de Fontenay) ដែលធ្លាប់ជាបវរកញ្ញា​របស់ប្រទេសបារាំង និងជា«ខ្ញីចាស់»នៃពិភពបវរកញ្ញានេះ ជាច្រើនសិបឆ្នាំមកហើយ។ វត្តមានរបស់ស្ត្រី​ចំណាស់ ដែលតែងមានមួកពាក់នៅលើក្បាលរហូតនោះ ទំនងជាលោកស្រីចង់វិលត្រឡប់មកវិញ បន្ទាប់​ពី​ត្រូវបានតុលាការបារាំង ហាមឃាត់មិនឲ្យលោកស្រីឈានជើង ចូលក្នុងពិភពនេះ ចំនួន១០ឆ្នាំកន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...