កម្ពុជា ជាប្រទេសរងគ្រោះទីពីរ នឹងការផ្លាស់ប្ដូរធាតុអាកាស
នៅឆ្នាំ២០១១កន្លងមក ប្រទេសកម្ពុជា ជាប្រទេសទីពីរក្នុងពិភពលោក ដែលបានរងគ្រោះជាងគេ នឹងការផ្លាស់ប្ដូរអាកាសធាតុ បណ្ដាលមកពីគ្រោះទឹកជំនន់។
ក្មេងប្រុសខ្មែរមួយរូប អង្គុយងូតទឹកភ្លៀង ខណៈទឹកកំពុងជន់ឡើង។ រូបភាព truthhasaliberalbias.com។
«គ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១១ បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណោមប្រទេសក្នុងពិភពលោក ដែលរងគ្រោះជាងគេ នឹងការផ្លាស់ប្ដូរអាកាសធាតុ នៅបន្ទាប់ពីប្រទេសថៃ។ ប្រទេសថៃ បានរងគ្រោះខ្លាំងជាងគេ នៅក្នុងមូលហេតុដូចគ្នា ខណៈដែលប្រទេសនេះ ធ្លាប់បានឈរនៅលេខរៀងទី ២៨ សម្រាប់រយះពេលពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១០។» នេះជាការអោយដឹង នៅក្នុងរបាយការណ៍ គ្លបប៊ល ក្លាយម៉េដ រ៉ៃស៍ អ៊ីនដេស ២០១៣ (Global Climate Risk Index [...]