កម្ពុជា ជាប្រទេស​រង​គ្រោះ​ទីពីរ នឹង​ការ​ផ្លាស់​ប្ដូរ​ធាតុ​អាកាស

«គ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១១ បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណោមប្រទេសក្នុងពិភពលោក ដែលរងគ្រោះជាងគេ នឹងការផ្លាស់ប្ដូរអាកាសធាតុ នៅបន្ទាប់ពីប្រទេសថៃ។ ប្រទេសថៃ បានរងគ្រោះខ្លាំងជាងគេ នៅក្នុងមូលហេតុដូចគ្នា ខណៈដែលប្រទេសនេះ ធ្លាប់បានឈរនៅលេខរៀងទី ២៨ សម្រាប់រយះពេលពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១០។» នេះជាការអោយដឹង នៅក្នុងរបាយការណ៍ គ្លបប៊ល ក្លាយម៉េដ រ៉ៃស៍ អ៊ីនដេស ២០១៣ (Global Climate Risk Index 2013) របស់សមាគមសង្កេតការណ៍ និងឃ្លាំមើលមួយ របស់ប្រទេសអាឡឺម៉ង់ មានឈ្មោះជាភាសាអង់គ្លេសថា «Germanwatch»។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: December 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅឆ្នាំ២០១១កន្លងមក ប្រទេសកម្ពុជា ជាប្រទេសទីពីរក្នុងពិភពលោក ដែលបានរងគ្រោះជាងគេ នឹងការផ្លាស់ប្ដូរអាកាសធាតុ  បណ្ដាលមកពីគ្រោះទឹកជំនន់។


ក្មេងប្រុសខ្មែរមួយរូប អង្គុយងូតទឹកភ្លៀង ខណៈទឹកកំពុងជន់ឡើង។ រូបភាព truthhasaliberalbias.com។

«គ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១១ បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណោមប្រទេសក្នុងពិភពលោក ដែលរងគ្រោះជាងគេ នឹងការផ្លាស់​ប្ដូរអាកាសធាតុ នៅបន្ទាប់ពីប្រទេសថៃ។ ប្រទេសថៃ បានរងគ្រោះខ្លាំងជាងគេ នៅក្នុងមូលហេតុដូចគ្នា ខណៈដែលប្រទេសនេះ ធ្លាប់បានឈរនៅលេខរៀងទី ២៨ សម្រាប់រយះពេលពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១០។» នេះជាការអោយដឹង នៅក្នុងរបាយការណ៍ គ្លបប៊ល ក្លាយម៉េដ រ៉ៃស៍ អ៊ីនដេស ២០១៣ (Global Climate Risk Index 2013) របស់សមាគមសង្កេតការណ៍ និងឃ្លាំមើលមួយ របស់ប្រទេសអាឡឺម៉ង់ មានឈ្មោះជាភាសាអង់គ្លេសថា «Germanwatch»។

អ្នកជំនាញម្នាក់ប្រចាំអង្គការនេះ លោក ស្ទេវ ហាម័រលីន (Sven Harmeling) បាននិយាយពន្យល់ថា «ប្រទេសកម្ពុជា ជាប្រទេស​មួយដែលការផ្លាស់ប្ដូរធាតុអាកាស នៅជាបញ្ហាមួយដែលមានលក្ខណៈជាប់រហូត បើទោះជាប្រទេសនេះ បានខំប្រឹងទប់ទល់យ៉ាង​ខ្លាំង នៅក្នុងឆ្នាំ ២០១១នោះក៏ដោយ។ ហើយបញ្ហានេះ បានឆ្លុះបញ្ចាំង ពីផលរងប៉ះពាល់ក្នុងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចយ៉ាង ថៃនិងវៀតណាមជាដើម។»

លោកបានព្យាករណ៍ថា ជាមួយនឹងកំរិតកំពស់ទឺកសមុទ្រ ដែលចេះតែឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងចំនួនគ្រោះទឹកជំនន់ ដែលចេះ​តែកើតមាន​ជា​ញឹក​ញាប់ វានឹងអាចមានកាន់តែច្រើន នូវខ្យល់ព្យុះ និងភ្លៀងរន្ទះ ក្នុងពេលអនាគត។ «ចំណាត់ថ្នាក់ទី២នេះ ជាសញ្ញា​ដាស់អារម្មណ៍ ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ដែលនឹងអាចរងគ្រោះកាន់តែច្រើន និងកាន់តែខ្លាំងថែមទៀត ពីគ្រោះធម្មជាតិ​ទាំងឡាយផ្សេងទៀត ក្នុងពេលអនាគត។» លោក ស្ទេវ ហាម័រលីន បានបន្ថែមថា ជាទូទៅ គឺប្រទសដែលមានការអភិវឌ្ឍន៍រួចហើយ ជាអ្នកបង្កអោយមានការផ្លាស់ប្ដូរ អាកាសធាតុនេះ ហើយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាអ្នករងគ្រោះ។

កាលពីឆ្នាំ២០១១ គ្រោះទឹកជំនន់បាន សម្លាប់មនុស្សប្រមាណជា ២៥០នាក់ ហើយមនុស្សរាប់សិបពាន់នាក់ផ្សេងទៀត បានជម្លៀស​ខ្លួន និងបានបំផ្លាញនូវដីស្រែចំការ ប្រមាណជា១០ពាន់ ហិចតាក្នុងប្រទេស។ គ្រោះទឹកជំនន់ទាំងនោះ បានកាត់បន្ថយកំណើន​សេដ្ឋកិច្ច ដែលរដ្ឋាភិបាលកម្ពុជាគ្រោងថា នឹងមានតួលេខច្រើនជាង៧% អោយមកនៅត្រឹម៦%។

ស្រង់សម្ដីដោយ កាសែតខៀមបូឌៀ ដេល្លី (Cambodia Daily) លោកកែវ វី នាយករងការិយាល័យពត៌មាន នៃគណកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្ដរាយ បានច្រានចោលចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ផ្ដល់ដោយសមាគមសង្កេតការណ៍ និងឃ្លាំមើលនេះ។ លោកមានចម្ងល់នឹងរបាយការណ៍ ដែលមាន«ភាពមិនច្បាស់លាស់» តែលោកបានទទួលស្គាល់ថា ឥទ្ធិពលដែលចេញ​ពីការ​ផ្លាស់ប្ដូរធាតុអាកាស មិនអាចថាមិនកើតមាន នៅក្នុងប្រទេសនោះទេ៕

ដើម្បីទាញយករបាយការណ៍ ជាភាសាអង់គ្លេស ពីគេហទំព័រដើម ដើម្បីអាននិងទុកជាឯកសារ សូមចុចនៅលើទីនេះ

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...