សម្រួល និង​រុះរើ​ខ្សែរ​កាប ដែល​ទើស​ផ្លូវ សម្រាប់​ដង្ហែ​ព្រះបរម​សព

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏កម្ពុជា កំនត់ឲ្យក្រុមហ៊ុនខ្សែរកាប ទាំងអស់ ពង្រឹងផ្នែកបច្ចេកទេស និងរុះរើបណ្តាញខ្សែរមួយចំនួន ដើម្បីសម្រួលដល់ ព្រះរាជពិធីដង្ហែរ ព្រះបរមសព អតីតព្រះមហាវិរៈក្សត្រនរោត្តម សីហនុ ដើម្បីថ្វាយព្រះភ្លើង នាពេលខាងមុខនេះ។
Loading...
  • ដោយ: បញ្ញាវ័ន្ត
  • កែប្រែចុងក្រោយ: December 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏កម្ពុជា កំណត់ឲ្យក្រុមហ៊ុនខ្សែរកាបទាំងអស់ ពង្រឹងផ្នែកបច្ចេកទេស និងរុះរើ​បណ្តាញ​ខ្សែរមួយចំនួន ដើម្បីសម្រួលដល់ ព្រះរាជពិធីដង្ហែរ ព្រះបរមសព អតីតព្រះមហាវិរៈក្សត្រនរោត្តម សីហនុ ដើម្បីថ្វាយព្រះភ្លើង នាពេលខាងមុខនេះ។


ប្រព័ន្ធខ្សែរភ្លើង ទូរស័ព្ទ ខ្សែរកាប នៅលើបង្គោលភ្លើងមួយ ក្នុងទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Panhavion។

បច្ចុប្បន្ន គេសង្កេតឃើញថា មានខ្សែរកាប របស់ក្រុមហ៊ុនជាច្រើន បាននឹងកំពុងបំពាក់ព្យួរលើ បង្គោលអគ្គីសនី ឫបង្គោលទូរស័ព្ទ​ឆ្លងកាត់ទទឹង បណ្តាមហាវិថី និងវិថីនានា ប្រកបដោយ ភាពរញ៉េរញ៉ៃ ដូចសំបុកពីងពាង។ ទាំងនេះហើយដែលអាចបង្ករអោយមាន​គ្រោះថា្នកចរាចរណ៍ ប៉ះពាល់ដល់សោភ័ណភាពរាជធានី (...) និងជាពិសេសទៅទៀតនោះ នឹងអាចប៉ះពាល់ ដល់ក្បួនដង្ហែរ និង​ថ្វាយព្រះភ្លើង។ តាមលោក ម៉ូវ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានលើកបង្ហាញពីខ្សែរកាបទូរគមនាគមន៍ជាច្រើន ថាបានតភ្ជាប់ ក្នុងកំពស់មិនលើសពី ៤.៥ម៉ែត្រ និងដោយគ្មានសណ្ដាប់ធ្នាប់។

ដោយមូលហេតុខាងលើ បញ្ញត្តិករគមនាគមន៍ នៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៏កម្ពុជា បានកំនត់ឲ្យក្រុមហ៊ុន ពាក់ព័ន្ធខាង​លើ អនុវត្តន៍តាមបទបញ្ជានេះ។ គោលដៅដែលពាក់ព័ន្ធ នឹងពិធី បង្ហែរព្រះបរមសព ឆ្លងកាត់នោះមាន តិរវិថីព្រះស៊ីសុវត្ថិ វីថីបក្សី​ចាំក្រុង (ជុំវិញវត្តភ្នំ) មហាវីថីព្រះនរោត្តម មហាវិថីព្រះសីហនុ និង វិថីសមេ្តចព្រះសុធារស ឆ្ពោះទៅដល់ទីវាលព្រះមេរុ ខាងជើងព្រះបរម​រាជវាំង។

បទបញ្ញត្តិនេះ តម្រូវអោយអោយក្រុមហ៊ុន ទូរគមនាគន៍ទាំងអស់ សម្រួលការងាររបស់ខ្លួន ឲ្យបានមុនបំណាច់ ខែមករា ឆ្នាំ២០១៣ ជាកំនត់។

គួររំលឹកផងដែរថា ព្រះបរមសពរបស់ អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ នឹងត្រូវដង្ហែរចេញ ពីព្រះបរមរាជវាំង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ រួចនឹងតំកល់លើឈាបនដ្ឋាន ចំនួនបីថ្ងៃ មុននឹងថ្វាយព្រះភ្លើង នៅថ្ងៃទី៤ កុម្ភៈ ២០១៣ ខាងមុខ។

ប្រជាជនប្រមាណ ១លាននាក់ នឹងចូលរូមពិធីដង្ហែរក្បួន ហើយក្រសួងព័ត៌មាន នឹងត្រៀម ផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងតាមកញ្ចក់ទូរទស្សន៍ធំៗ តាមទីសារធារណៈ ក្នុងកំឡុងពេលដង្ហែរក្បួន ដើម្បីអោយប្រជាជនបានឃើញ។ នេះបើតាម លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលដកស្រង់ ដោយភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៧ ខែវិច្ឆិការ៕


ប្រព័ន្ធខ្សែរភ្ជាប់បណ្ដាញបែបនេះ មានសឹងតែនៅគ្រប់កន្លែង ក្នុងរាជធានីភ្នំពេញ។ រូបថត MONOROOM.info/ D.KEO។

------------------------------------------------------
ដោយ៖ ជិន បញ្ញាវ័ន្ត - ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...